ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ​និយាយ​​ថា​ លោក​មិនអាច​បញ្ឈប់​ផែនការ​សាងសង់​ជញ្ជាំង​ព្រំដែន​ថ្មី​ទេ


ជនចំណាកស្រុកប្រមូលផ្តុំគ្នានៅក្បែរជញ្ជាំងព្រំដែនរវាងប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣។
ជនចំណាកស្រុកប្រមូលផ្តុំគ្នានៅក្បែរជញ្ជាំងព្រំដែនរវាងប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣។

លោកប្រធានាធិបតី​ Joe Biden បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃព្រហស្បតិ៍​ថា​ លោក​មិន​អាច​ផ្ទេរ​ប្រាក់​ដោយ​ត្រឹមត្រូវ​តាម​ច្បាប់​ពីផែនការសាងសង់របាំង​ថ្មី​ចម្ងាយ​ជាច្រើន គីឡូម៉ែត្រ​ តាមបណ្តោយ​ព្រំដែន​ខាង​ត្បូង​ ដែល​ផ្ទុយ​ស្រឡះ​ពី​ការសន្យា​នៅ​ពេល​លោក​ឃោសនា​បោះឆ្នោត​ដែល​ថា៖​ «មិនស្ថាបនា​ជញ្ជាំង​មួយ​ម៉ែត្រ​ណា​ទៀត​ទេ»​ហើយ​ការសម្រេចចិត្ត​លើកនេះ​នាំ​ឱ្យ​មាន​ការរិះគន់​ខ្លាំង​ពី​ប្រធានាធិបតីប្រទេសម៉ិកស៊ិក។

សេចក្តី​ប្រកាស​មួយ​អនុញ្ញាត​ឱ្យ​មាន​ការ​កសាងជញ្ជាំង​នេះបាន​ចេញផ្សាយ​កាលពី​យប់​ថ្ងៃពុធ​ នៅ​ក្នុង​បញ្ជី​សហព័ន្ធ Federal Register ​ដែល​ជាឯកសារបោះពុម្ព​ផ្សាយ​សេចក្តី​ប្រកាសខាង​ផ្លូវ​ច្បាប់​របស់​រដ្ឋាភិបាល។

រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​លោក​ Alejandro Mayorkas​ បាន​និយាយនៅក្នុង​សេចក្តី​ប្រកាស​នេះ​ថា៖ ​«នៅ​ពេល​នេះ ​មាន​សេចក្តី​ត្រូវការ​ខ្លាំង​និង​ជា​បន្ទាន់​ដើម្បី​កសាងរបាំង​និង​ផ្លូវ​នៅ​ជិត​ព្រំដែន»។​

អាជ្ញាធរគយ​និង​ការពារ​ព្រំដែន​សហរដ្ឋ​អាមេរិក​បានរាប់​ឃើញ​ជន​ចំណាកស្រុក​ ២៣២.៩៧២​នាក់​ នៅ​តាម​ព្រំដែននិរតី​កាលពី​ខែ​សីហា ​ដែល​ជា​តួលេខ​មាន​នៅពេល​នោះ។ ​ជនចំណាក​ស្រុក​ភាគច្រើន​ឆ្លងកាត់​ព្រំដែន​តាម​ដី​ពី​ប្រទេស​ម៉ិកស៊ិក​ អែលសាវ៉ាឌ័រ ​ហ្គាតេម៉ាឡា​ និង​ហុងឌុយរ៉ាស់។

ប្រធានាធិបតីប្រទេស​ម៉ិកស៊ិកបានសម្តែង​ការ​មិន​យល់​ព្រម​ភ្លាមៗ​ដល់ចំណាត់ការនេះ។

ដើម្បី​អនុញ្ញាតការស្ថាបនា​នេះ​ រដ្ឋបាល​លោកBiden ត្រូវតែ​លើកលែង​បទបញ្ញត្តិ​សហព័ន្ធ​មួយ​ចំនួន​ ទាក់ទិន​នឹង​បញ្ហា​បរិដ្ឋាន ​បញ្ហា​ប្រវត្តិសាស្ត្រ​និង​បញ្ហា​ជនជាតិ​ដើម​ម្ចាស់​ស្រុក។ លោក Biden ​បានជជែក​បង្ហាញហេតុផល​ដែរថា​ ថវិកា​សម្រាប់​ការ​កសាង​ជញ្ជាំង​នេះ​ត្រូវ​បាន​រៀបចំឡើង​ក្នុង​ឆ្នាំ ២០១៩ ​ដោយ​រដ្ឋបាល​មុន៕

XS
SM
MD
LG