នៅពេលការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា កំពុងខិតចូលមកដល់ អ្នកបោះឆ្នោតវ័យក្មេងមួយចំនួនបានបង្ហាញពីក្តីរំពឹងថា រដ្ឋាភិបាលថ្មីនឹងបន្តគិតគូរដល់ការបង្កើតការងារជូនកម្លាំងពលកម្មដែលជានិសិ្សតទើបបញ្ចប់ការសិក្សា និងដោះស្រាយបញ្ហាប្រឈមផ្សេងៗទៀតដូចជាការជន់លិចផ្នែកខ្លះនៅទីក្រុងភ្នំពេញពេលរដូវវស្សាចូលមកដល់។
យុវជនមួយចំនួនដែលដល់អាយុបោះឆ្នោត បង្ហាញអារម្មណ៍រីករាយនឹងការបោះឆ្នោតជាលើកដំបូង ហើយពួកគេក៏មានសំណូមពរមួយចំនួនទៅរដ្ឋាភិបាលថ្មី ទាក់ទងការបង្កើតការងារ និងការដោះស្រាយបញ្ហាប្រឈមខ្លះៗទៀត ដូចជាជម្លោះដីធ្លី និងរកទីផ្សារលក់ផលិតផលកសិកម្មជូនកសិករជាដើម។
ខណៈគណបក្សដែលចូលរួមការបោះឆ្នោតប្រឹងបង្អួតគោលនយោបាយរបស់ខ្លួន ដើម្បីកៀរគរសំឡេងគាំទ្រនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់អាណត្តិទី៧ អ្នកបោះឆ្នោតខ្លះថ្លែងដោយប្រយ័ត្នប្រយែងថា ពួកគេមិនទាន់មានជំនឿថា គោលនយោបាយទាំងនោះត្រូវបានអនុវត្តដោយមានប្រសិទ្ធភាពនោះទេ។
ពួកគេថា តម្លៃទំនិញឡើងថ្លៃបានក្លាយជាកត្តាធ្វើឱ្យជីវភាពប្រចាំថ្ងៃរបស់ពួកគេកាន់តែខ្សត់ខ្សោយ ស្របពេលប្រាក់បៀវត្សរ៍អប្បបរមាមិនសមាមាត្រនឹងការចំណាយជាមធ្យមប្រចាំថ្ងៃរបស់កម្មករ។
ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជា លោក ជា ភីរុមលីន អ្នកធ្វើការនៅរាជធានីភ្នំពេញ ដែលមកពីខេត្តតាកែវ រំពឹងចង់ឲ្យរដ្ឋាភិបាលអភិរក្សព្រៃឈើនិងសត្វព្រៃ។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នឹងកំណត់សមាសភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលគណបក្សប្រជាជនកម្ពុជាទំនងនឹងគ្រប់គ្រងនិងដឹកនាំប្រទេសដោយឯកបក្សមួយអាណត្តិទៀត។ ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន
គណបក្សនយោបាយចំនួន ១៨ ត្រូវបានចុះឈ្មោះបោះឆ្នោតដើម្បីជ្រើសតាំងសមាជិករដ្ឋសភា។ ដោយសារតែគណបក្សចំនួន១៧ មានថវិកានិងសំឡេងគាំទ្រតិចតួច គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចទំនងជានឹងទទួលបានអាសនៈទាំងអស់ ហើយបង្កើតរដ្ឋាភិបាលថ្មី។
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់ក្នុងកន្លែងលក់ទំនិញតូចមួយរបស់ស្ថានីយប្រេងឥន្ធនៈកាល់តិច នៅចំណុចភ្លើងស្តុបបូកគោ នាទីក្រុងភ្នំពេញ។
កសិករមួយចំនួនរំពឹងថា រដ្ឋាភិបាលជាប់ឆ្នោតថ្មី សម្រាប់នីតិកាលទី៧ នឹងប្រឹងប្រែងជួយកសិករ រឿងបម្រែបម្រួលអាកាសធាតុ និងផ្តល់អន្តរាគមន៍មិនឱ្យឈ្មួញកណ្តាលធ្វើអ្វីស្រេចតែចិត្ត ពាក់ព័ន្ធនឹងការទិញដូរផលិតផលកសិកម្ម។
កម្ពុជាមានផ្ទៃដីធ្វើស្រែ ជាង ៣ លានហិកតា នៅទូទាំងប្រទេសសម្រាប់បម្រើដល់កិច្ចការកសិកម្ម។ បញ្ហាអាកាសធាតុប្រែប្រួល ជាបន្ទុកមួយរបស់កសិកររួចទៅហើយ តែការធ្លាក់ចុះតម្លៃស្រូវក៏បានញាំញីជីវភាពរស់នៅរបស់កសិករ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាអះអាងថា រដ្ឋាភិបាលដែលកើតក្រោយការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា នឹងមិនប្រឈមបញ្ហាការទទួលស្គាល់ពីអន្តរជាតិទេ គឺមិនខុសគ្នាពីក្រោយការបោះឆ្នោតឆ្នាំ២០១៨។
អ្នកនាំពាក្យគណបក្សកាន់អំណាចអះអាងថា រដ្ឋាភិបាលដែលកើតក្រោយការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា នឹងមិនប្រឈមបញ្ហាការទទួលស្គាល់ពីអន្តរជាតិទេ គឺមិនខុសគ្នាពីក្រោយការបោះឆ្នោតឆ្នាំ២០១៨។
ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជា លោក លោក សុន ស៊ីម កសិករនៅខេត្តកណ្តាល រំពឹងចង់ឲ្យតម្លៃស្រូវនិងពោតនៅក្នុងទីផ្សារមិនឡើងចុះលឿននិងញឹកញាប់ពេក។ បន្ថែមលើនេះ លោកក៏ចង់ឱ្យមានការធ្លាក់ចុះតម្លៃប្រេងសាំងនិងជីកសិកម្មផងដែរ៕
ប្រជាជនកម្ពុជាប្រមាណ៩,៧លាននាក់ ឬប្រហែល៥៥%នៃចំនួនប្រជាជនទាំងអស់ត្រូវបានគេរំពឹងថានឹងទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣។ វាជាការបោះឆ្នោតសកលដែលមិនមានសំឡេងជំទាស់ខ្លាំងប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។
មេដឹកនាំគណបក្សនយោបាយដែលចេញបើកយុទ្ធនាការប្តេជ្ញាចិត្ត ការពារសន្តិភាព ការអភិវឌ្ឍ ឯករាជ្យ បូរណភាពទឹកដី និងបានបង្ហាញក្តីសង្ឃឹមរៀងៗខ្លួនថា គណបក្សនឹងទទួលបានជ័យជម្នះ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។
នាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជាតិឆ្នាំ ២០២៣ ដោយអវត្តមានគណបក្សប្រឆាំងដ៏ធំមួយនោះ គណបក្សខ្មែររួបរួមជាតិបានចេញហែក្បួនឃោសនារកសំឡេងគាំទ្រនៅរាជធានីភ្នំពេញ ដោយរំពឹងថានឹងដណ្តើមបានអាសនៈខ្លះនៅរដ្ឋសភាជាតិ។
កាលពីថ្ងៃសុក្រ សហគមន៍មេដឹកនាំក្រុងនិងពលរដ្ឋក្នុងក្រុង Lowell បានបង្ហូតទង់ជាតិខ្មែរនៅសាលាក្រុង ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរ
គណបក្សសង្គ្រោះជាតិនៅក្រុង Lowell បានរៀបចំកម្មវិធីជួបជុំរៃអង្គាសថវិកាកាលពីថ្ងៃសៅរ៍ដើម្បីជួយអ្នកប្រជាធិបតេយ្យក្នុងការបោះឆ្នោតថ្នាក់ជាតិដែលគ្រោងធ្វើនៅខែកក្កដាឆ្នាំនេះ ប៉ុន្តែប្រធានគណបក្សភ្លើងទៀននៅរដ្ឋ Massachussetts នេះមិនមកចូលរួមទេ។
រឿងល្ខោន «Letter From Home ឬ សំបុត្រពីផ្ទះ» បង្ហាញពីសាច់រឿងជនភៀសខ្លួនខ្មែរដែលបានទាក់ទងសាច់ញាតិនៅសហរដ្ឋអាមេរិករបស់ខ្លួន ដោយសរសេរសំបុត្រសុំឱ្យជួយពួកគេគេចចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
ជនជាតិខ្មែរវ័យចាស់ៗដែលមិនចេះភាសាអង់គ្លេសអាចនិយាយភាសាខ្មែរ ពេលទៅផ្សារ ឬស្វែងរកសេវាផ្សេងៗដូចជាពិនិត្យសុខភាព ព្រោះមានសេវាទូលំទូលាយខាងបកប្រែភាសាខ្មែរ។ ក៏ប៉ុន្តែភាសាអង់គ្លេសនៅតែចាំបាច់សម្រាប់ជនជាតិខ្មែរ ក្នុងការអភិវឌ្ឍខ្លួនឯង រកការងារធ្វើ ឬរៀននិងស្វែងយល់ពីសង្គម។
ព័ត៌មានផ្សេងទៀត