គណបក្សខ្មែររួបរួមជាតិបើកយុទ្ធនាការឃោសនានៅក្រុងភ្នំពេញដោយរំពឹងដណ្តើមបានអាសនៈខ្លះនៅរដ្ឋសភា
នាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជាតិឆ្នាំ ២០២៣ ដោយអវត្តមានគណបក្សប្រឆាំងដ៏ធំមួយនោះ គណបក្សខ្មែររួបរួមជាតិបានចេញហែក្បួនឃោសនារកសំឡេងគាំទ្រនៅរាជធានីភ្នំពេញ ដោយរំពឹងថានឹងដណ្តើមបានអាសនៈខ្លះនៅរដ្ឋសភាជាតិ។ យុទ្ធនាការឃោសនាបោះឆ្នោតធ្វើឡើង ស្របពេលអវត្តមានគណបក្សភ្លើងទៀន ដែលត្រូវបានចាត់ទុកថាជាគូប្រជែងដ៏ចម្បងមួយរបស់គណបក្សកាន់អំណាច ដោយសារបញ្ហាចម្រូងចម្រាសផ្នែកលិខិតស្នាម និងមានការធ្វើពហិការចូលរួមការបោះឆ្នោត៕