លោកសុខ ឥសាន ពន្យល់ពីទស្សនៈគណបក្សប្រជាជនចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
- នៅ វណ្ណារិន
២៥ឆ្នាំមុន នាថ្ងៃទី២៣ខែតុលា គ្រប់ភាគីជម្លោះកម្ពុជាទាំងអស់បានឯកភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលជាចំណុចផ្តើមនៃការកសាងសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជាឡើងវិញក្រោយពីសង្គ្រាមស៊ីវិលជិតបីទសវត្សរ៍។ ក្នុងគ្រានោះដែរ គណបក្សប្រជាជនកម្ពុជាដែលត្រូវបានលើកបន្តុបដោយវៀតណាមឲ្យគ្រប់គ្រងប្រទេសកម្ពុជា ក៏ជាភាគីមួយក្នុងចំណោមភាគីជម្លោះទាំង៤។ លោក នៅ វណ្ណារិននៃ VOA បានជួបសម្ភាសជាមួយនឹងលោកសុខ ឥសាន អ្នកនាំពាក្យនៃគណបក្សប្រជាជនកម្ពុជា អំពីមូលហេតុនៃការសម្រេចចិត្តចូលរួមកិច្ចព្រមព្រៀងនេះ និងការវិវត្តថ្មីៗក្រោយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សូមទស្សនាកិច្ចសម្ភាសន៍ទាំងស្រុងជាវីដេអូរវាងលោកនៅ វណ្ណារិន នៃ VOA និងលោកសុខ ឥសាន នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាដូចតទៅ៕