ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​កម្រង​រូបភាព៖ ​សកម្មភាព​នៃ​«ការ​កសាង​សម្បត្តិ​ វប្បធម៌​ ​និង​សហគមន៍​ជនជាតិ​ភាគតិច​ចាម​ឡើង​វិញ​ក្រោយ​សង្គ្រាម»​​

គម្រោង​មួយ​ដែល​មាន​ឈ្មោះ​ថា«ការ​កសាង​សម្បត្តិ​ វប្បធម៌​ ​និង​សហគមន៍​ជនជាតិ​ភាគតិច​ចាម​ឡើង​វិញ​ក្រោយ​សង្គ្រាម» ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ ​មជ្ឈម​ណ្ឌល​ឯកសារ​កម្ពុជា​ ​ឬ​ DC-Cam​ ​ជាមួយ​និង​សកល​វិទ្យាល័យ​ធំៗ​ពីរ​របស់​ចក្រភពអង់គ្លេស​គឺ​ ​Queen’s University​ និង​ ​Cambridge University​ ​ដោយ​មាន​ការ​គាំទ្រ​ពី​ទីភ្នាក់ងារ​សហ​រដ្ឋអាមេរិក​សំរាប់​អភិវឌ្ឍន៍​អន្តរជាតិ​ USAID។​

​គម្រោង​ថ្មី​នេះ​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ដើម្បី​ស្វែង​រក​ចម្លើយ​និង​ពន្យល់​ពី​ផល​ប៉ះពាល់​របស់​សហគមន៍​ជនជាតិ​ភាគតិច​នេះ​ ​ក្រោយ​ពី​សម្បត្តិ​វប្បធម៌​របស់​ពួក​គេ​ត្រូវ​បំផ្លិច​បំផ្លាញ​ក្នុង​សម័យ​ខ្មែរ​ក្រហម​។ ​តើ​យើង​ត្រូវ​ធ្វើការ​ឆ្លើយតប​តាម​ផ្លូវ​ច្បាប់​យ៉ាង​ណា​ចំពោះ​ការ​បំផ្លិច​បំផ្លាញ​ទាំង​នេះ?​

​កាល​ពី​ខែ​មីនា​ឆ្នាំ​២០១៧​កន្លង​ទៅ​ អ្នក​ស្រាវជ្រាវ​នៃ​គម្រោង​នេះ​បាន​ធ្វើដំណើរទៅ​ជួប​សម្ភាស​ជា​មួយ​សហគមន៍​ជនជាតិ​ភាគតិច​ចាម​ជា​ច្រើននៅ​ក្រុង​ភ្នំពេញ​ ខេត្ត​កណ្តាល​ កំពង់ចាម​ និង​កំពង់​ឆ្នាំង។​ ខាង​ក្រោម​នេះ​គឺ​ជា​កម្រង​រូបភាព​ក្រោយ​ពី​បេសកម្ម​នេះ៕​
ផ្សេង​ទៀត

XS
SM
MD
LG