បាតុកម្មថ្ងៃទីមួយផ្តល់ជម្រើសពីរ៖ ឆែកសន្លឹកឆ្នោត ឬបង្ហូរឈាម?
Your browser doesn’t support HTML5
មហាបាតុកម្មអហិង្សារយៈពេល៣ថ្ងៃបានចាប់ផ្តើមនៅថ្ងៃអាទិត្យ ដោយមានអំពើហិង្សាតិចតួច ដែលកើតឡើងរវាងកម្លាំងសមត្ថកិច្ច និងបាតុករដែលព្យាយាមដកលួសបន្លា ដែលសមត្ថកិច្ចដាក់បិទផ្លូវនានាក្នុងរាជធានីភ្នំពេញ។ បាតុករដែលខកចិត្តនឹងភាពមិនប្រក្រតីក្នុងការបោះឆ្នោតកាន់តែមានកំហឹង ពេលមានការបិទផ្លូវនាំឲ្យកាន់តែស្ទះចរារណ៍ខ្លាំងឡើង។ លោកសុខ ខេមរានៅការិយាល័យវិអូអេក្រុងវ៉ាស៊ីនតោនសន្ទនាជាមួយលោកគង់ សុឋានរិទ្ធ និងលោកហេង រស្មី ពេលលោកទាំងពីរកំពុងយកព័ត៌មាននៅកន្លែងកើតហេតុក្នុងរាជធានីភ្នំពេញ៕រូបភាពរបស់វីអូអេខ្មែរ អេភី និងរ៉យទ័រ