ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភរិយា​របស់​ជន​រងគ្រោះ​ដោយសារ​ការបង្រ្កាប​របស់​ប៉ូលិស​អំពាវនាវ​រក​យុត្តិធម៌​និង​ជំនួយ​សប្បុរសធម៌


អ្នក​ស្រី ​ជាវ សុខវី ភរិយា​របស់​លោក​ម៉ៅ​ សុខច័ន្ទ នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​វីអូអេ​ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​ពេល​ដែល​អ្នកស្រី​បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ នៅថ្ងៃ​ព្រហស្បតិ៍​ទី ១៩ ខែកញ្ញា ឆ្នាំ២០១៣។ ​
អ្នក​ស្រី ​ជាវ សុខវី ភរិយា​របស់​លោក​ម៉ៅ​ សុខច័ន្ទ នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​វីអូអេ​ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​ពេល​ដែល​អ្នកស្រី​បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ នៅថ្ងៃ​ព្រហស្បតិ៍​ទី ១៩ ខែកញ្ញា ឆ្នាំ២០១៣។ ​
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ អំពើ​ហិង្សា​រវាង​ក្រុម​ប្រជា​ពលរដ្ឋ​ដែល​មាន​កំហឹង​នឹង​អាជ្ញាធរ​កាលពី​ថ្ងៃ​អាទិត្យ​ទី​១៥ ខែ​កញ្ញា បាន​បណ្តាល​ឱ្យ​ពលរដ្ឋ​សាមញ្ញ​ម្នាក់​បាន​ស្លាប់ ​គឺ​លោក ​ម៉ៅ សុខច័ន្ទ ជា​កម្មករសំណង់​ម្នាក់ និង​មាន​ពលរដ្ឋ​របួស​ចំនួន​១០​នាក់​ផ្សេងទៀត។

ការបង្រ្កាប​របស់​អាជ្ញាធរ​ប៉ូលិស​ក្រុង​ភ្នំពេញ​កើត​ឡើង​ក្នុង​ខណៈ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​ជាតិ​ដែល​បាន​ធ្វើ​ឡើង​កាលពីថ្ងៃ​ទី​២៨​ខែ​កក្កដា។

ប៉ុន្តែ​នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពីថ្ងៃ​ព្រហស្បតិ៍​អ្នក​ស្រី​ជាវ សុខវី ភរិយា​របស់​លោក​ម៉ៅ​ សុខច័ន្ទ​ បាន​បញ្ជាក់​ថា ប្តី​របស់​គាត់​មិន​បាន​ចូលរួម​ក្នុង​បាតុកម្ម​នោះ​ទេ​ហើយ​ក៏​មិនមែន​ជា​សកម្មជន​របស់​គណបក្ស​អ្វី​ដែរ។ គាត់​បាន​ទៅ​ដល់​កន្លែង​នោះ​ក្នុង​ខណៈ​ពេល​ដែល​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការជា​អ្នក​យាម​ឃ្លាំង​របស់​ក្រុមហ៊ុន​មួយ។

មរណភាព​របស់​ម៉ៅ​ សុខច័ន្ទ​បាន​បន្សល់​នូវ​កូនស្រី​ចំនួន​បួន​នាក់​នៅ​ក្នុង​បន្ទុក​ឱ្យ​ប្រពន្ធ​ចិញ្ចឹម។ ស្ត្រី​រូបនេះ​បាន​អំពាវនាវ​រក​យុត្តិធម៌​ចំពោះ​ការស្លាប់​របស់​ប្តី​គាត់​និង​សុំ​ឱ្យ​សប្បុរស​ជន​ជួយ​ឧបត្ថម្ភ​ក្នុងការ​ចិញ្ចឹម​កូនៗ៕
XS
SM
MD
LG