បុណ្យផ្កាព្រះអាទិត្យរះនៅអាមេរិកដើម្បីជួយគណបក្សសង្គ្រោះជាតិ
Your browser doesn’t support HTML5
ខណៈដែលការបោះឆ្នោតជាតិថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខិតជិតមកដល់ គណបក្សនយោបាយទាំងប្រាំបីដែលចូលរួមការបោះឆ្នោតចាប់ផ្តើមធ្វើយុទ្ធការរកសំឡេងគាំទ្រពីប្រជាពលរដ្ឋបណ្តើរៗ ដោយធ្វើការរិះគន់គ្នាផងនិងបង្ហាញគោលនយោបាយរបស់ខ្លួនផង។ ជាអាទិ៍នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៣កន្លងទៅនេះ លោកកឹម សុខា ដែលជាមេដឹកនាំម្នាក់នៃគណបក្សសង្គ្រោះជាតិនៅក្នុងពិធីបុណ្យផ្កាព្រះអាទិត្យរះ នាទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក បានវាយប្រហារយ៉ាងចាស់ដៃទៅលើគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។ លោក អឹុម សុធារិទ្ធ នៃវីអូអេ រាយការណ៍៖