ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកកឹម សុខា៖ ចាញ់​​ឆ្នោត​ធ្វើ​សង្គ្រាម​មានន័យ​ថា​ប្រមាថ​ជីវិត​មនុស្ស


អ្នកស្រី​វីម៉ាឡា ​អាលី​​​​ជួយ​លោក​​សម្ភារៈ​​គណបក្ស​​សង្គ្រោះជាតិ​​ដើម្បី​ប្រមួល​មូលនិធិ។ ទីក្រុង Philadelphia​ ថ្ងៃ១​​មិនថុនា​ ២០១៣។​
អ្នកស្រី​វីម៉ាឡា ​អាលី​​​​ជួយ​លោក​​សម្ភារៈ​​គណបក្ស​​សង្គ្រោះជាតិ​​ដើម្បី​ប្រមួល​មូលនិធិ។ ទីក្រុង Philadelphia​ ថ្ងៃ១​​មិនថុនា​ ២០១៣។​
បុណ្យផ្កាព្រះអាទិត្យ​រះ​ត្រូវ​បាន​រៀប​ចំឡើង​នៅ​ទីក្រុងហ្វីឡាដែល​ហ្វៀ រដ្ឋ​ភែនស៊ីលវ៉េញ៉ា​ ក្រោម​អធិបតីភាព​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​ប្រមូល​ប្រាក់​ជួយ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​សម្រាប់​យុទ្ធនាការ​ បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា​ខាង​មុខ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ទៅ​កាន់​អ្នក​ចូលរួមបុណ្យផ្កាព្រះអាទិត្យ​រៈនៅ​សហរដ្ឋ​អាមេរិក​ លោក​កឹម សុខា​បាន​រៀបរាប់​អំពី​ស្ថានភាព​នយោបាយនៅ​កម្ពុជា គោល​នយោបាយ​សំខាន់​ៗ​របស់​បក្ស​ និង​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយប្រហារ​របស់​គណបក្ស​កាន់​អំណាច។​
លោកនិយាយថា៖​ «សម្រាប់​ខ្ញុំៗយល់​ថា រឿង​គ្រោះ​ថ្នាក់​សម្រាប់​ប្រទេសជាតិ​ សម្រាប់​ប្រជា​ពលរដ្ឋ​ គឺ​អ្នក​ណា​ដែល​ប្រកាស​ក្តែងៗ​ជា​សាធារណៈ​ថា​បើ​ខ្លួន​ចាញ់ឆ្នោត​នឹង​ធ្វើ​សង្គ្រាមនោះ​ អ្នក​ហ្នឹង​ហើយ​ដែល​ប្រមាថ​អាយុជីវិត​របស់​មនុស្ស​ដែល​កំពុងនៅ​រស់។ ​អ្នក​ហ្នឹង​ហើយ​ដែលយើងត្រូវ​ធ្វើ​ច្បាប់​ដើម្បី​កាត់​ទោស​អ្នក​ហ្នឹង»។

បុណ្យផ្កាព្រះអាទិត្យ​រះ​ត្រូវ​បាន​រៀប​ចំឡើង​នៅ​ទីក្រុងហ្វីឡាដែល​ ហ្វៀ រដ្ឋ​ភែនស៊ីលវ៉េញ៉ា​ ក្រោម​អធិបតីភាព​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​ប្រមូល​ប្រាក់​ជួយ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​សម្រាប់​យុទ្ធនាការ​ បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា​ខាង​មុខ។
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ទូច​ វិបុល​ នៃ​រដ្ឋ​វីជីញ៉ានិង​ដែល​ជា​អ្នក​រៀប​ចំកម្មវិធី​បុណ​ព្រះអាទិត្យ​រះ​នេះ រៀបរាប់​អំពីមូលហេតុ​នៃ​ការ​រៀបចំបុណ្យ​នេះ​នៅ​ទីក្រុងហ្វីឡាដែល​ហ្វៀ។
លោកនិយាយថា៖ «យើង​គិត​ថា​ទីក្រុងហ្វីឡាដែល​ហ្វៀជា​ចំណុច​កណ្តាល​មួយ​ដែល​អាច​នឹង​ទទួល​ស្វាគមន៍​បងប្អូន​មក​ពី​រដ្ឋ​នានា​នៅ​ជុំ​វិញ​ទីនេះ គឺ​ថ្ងៃ​នេះ​ក៏​មាន​ការ​ចូលរួម​ពី​បង​ប្អូន​មក​ពី​ម៉ាស្សា​ជូស្ស៊ែត ញូវយ៉ក ស៊ីកាហ្គោ តិចសាស់ មក​ពី​ខាង​ម៉ារីលែនដ៍​ វីជីញ៉ា​ វ៉ាស៊ីនតោនឌីស៊ី ហើយ​នឹង​រូមមាន​មក​ពី​ហ្វលរីដា ហើយ​នឹង​ណថ ខារ៉ូឡាញណា​(North Carolina)ផង​ដែរ»។​

ក្នុង​ចំណោម​អ្នក​ចោលរួម​ជាច្រើន​ គឺ​មាន​លោក ឈុំ សេរីសុខុម ខ្មែរ​អាមេរិកាំ​មក​ពី​រដ្ឋ​ ​ណថ ខារ៉ូឡាញណា។ លោក​បាន​អំពាវនា​ដល់​ប្រជា​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ផ្លាស់ប្តូរ​រដ្ឋាភិបាល។
​លោកនិយាថា៖ «ដូច្នេះ​មាន​តែ​បង​ប្អូន​ទេ​ដែល​ស្រឡាញ់​ខ្លួន​យើង ជួយ​ខ្លួន​យើង​ បោះឆ្នោត​ដើម្បី​ឲ្យ​កូន​ចៅ​យើង​ជំនាន់​ក្រោយ​ការ​ពារ​ទឹក​ដី​ជំនាន់​ក្រោយ​ដែល​ខ្ញុំ​បាទ​។ ហើយ​ខ្ញុំ​បាទ​មាន​ថវិកា​៥.០០០ដុល្លារមក​ដាក់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ជួយ​ឲ្យ​បង​ប្អូន​នៅសមរភូមិមុខ​ធ្វើការ»។

ចំណែក សម សម្រិត អតីត​ប្រធាន​សមាគមន៍​ខ្មែរ​នៅ​ក្រុង​ហ្វីឡាដែល​ហ្វៀ រដ្ឋ​ភែនស៊ីលវ៉េញ៉ា ក៏​បាន​ចូលរួម​ជួយ​ធ្វើ​សកម្មភាព​រៃ​អង្គាស​ប្រាក់​ដើម្បី​ជូយ​ដល់​គណបក្សសង្គ្រោះ​ជាតិ។
លោកនិយាយថា៖​ «ខ្ញុំ​ចង់​ចូលរួម​ព្រះ​អាទិត្យ​រះ​ថ្ងៃ​នេះ ខ្ញុំ​ចង់​ប្រមូល​ធនធាន​ខ្មែរ​យើង​នៅ​ក្នុង​ពិភពលោក ឲ្យ​ចូលរួម​ក្នុង​ការ​រំដោះ​ជាតិ​ដែល​ត្រូវ​បាន​បរទេស​កំពុង​តែ​ឈ្លានពាន។​ ខ្ញុំ​ត្រូវការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល»។​

អ្នក​ស្រី វីម៉ាឡា អានលី នៃ​រដ្ឋ​ភែនស៊ីលវ៉េញ៉ា​ ជាមួយ​នឹងស្វាមីនិងកូនៗ​ដែល​មិន​សូវ​ចេះ​និយាយ​ខ្មែរ​ មក​ដំឡើង​តូប​លក់​ដើម្បី​ប្រមូល​លុយ​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ។
​អ្នក​ស្រីឲ្យដឹងថា៖​ «មក​លក់​ហឹ្នង​គឺ​ខ្ញុំ​ចង់​ជួយ​ជាតិ។ ខ្ញុំ​ចង់​ជួយ​ជាតិ​ខ្មែរ​យើង។ មិនមែន​ជួយ​តែគណបក្ស​ទេ គឺ​ចង់​ជួយ​ជាតិ​ហ្មង។ ខ្ញុំ​ស្រឡាញ់​ជាតិ​យើង ជាតិ​ខ្មែរ។ ខ្ញុំ​មក​តាំង​ពី​តួចៗ។​ខ្ញុំ​ចង់​ទៅស្រុកខ្មែរ​វិញ​ដល់​ពេល​ចាស់​ទៅ»។​

ប្រជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មក​ពីរដ្ឋ​ផ្សេងៗចូលរួម​ស្តាប់​លោក​កឹម សុខា នៃ​គណបក្ស​សង្គ្រោះជាតិដោយ​ទឹក​មុខ​រីករាយ​ហើយ​សង្ឃឹម​ថាគណបក្ស​នេះ​នឹង​យក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះឆ្នោត​ខាងមុខ៕
XS
SM
MD
LG