ភ្នំពេញ —
មេដឹកនាំគណបក្សសង្គ្រោះជាតិបានអំពាវនាវនៅថ្ងៃពុធនេះឲ្យរដ្ឋាភិបាលធានាដល់ការបោះឆ្នោតមួយ«សេរីនិងយុត្តិធម៌»នៅកម្ពុជា។
លោកកឹម សុខា ប្រធានស្តីទីគណបក្សជំទាស់នេះបានថ្លែងក្នុងសន្និសីទកាសែតក្នុងទីក្រុងភ្នំពេញដោយអំពាវនាវឲ្យរដ្ឋាភិបាលរៀបចំប្រព័ន្ធសន្តិសុខ សុវត្ថិភាពសម្រាប់ធានាដល់ការបោះឆ្នោតមួយត្រឹមត្រូវ។
លោកនិយាយថា៖ «គណបក្សសង្គ្រោះជាតិ ក៏ដូចជារូបខ្ញុំផ្ទាល់ សូមអំពាវនាវឲ្យរដ្ឋាភិបាលរៀបចំឲ្យមានស្ថិរភាពនយោបាយ និងឲ្យមានសន្តិសុខដើម្បីឲ្យការបោះឆ្នោតខាងមុខនេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌»។
សេចក្តីអំពាវនាវនេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានសេចក្តីរាយការណ៍ថាការជួបជុំសំណេះសំណាលរបស់គណបក្សសង្គ្រោះជាតិចំនួនពីរកន្លែងដែលដឹកនាំដោយលោកកឹម សុខា បានរងនូវការរំខានពីក្រុមសកម្មជនដែលគេជឿថាជាអ្នកគាំទ្រគណបក្សកាន់អំណាចនៅខេត្តកណ្តាល។
សកម្មជនទាំងនេះបានរាំងខ្ទប់លោកកឹម សុខាមិនឱ្យចាកចេញពីកន្លែងជួបជុំជាមួយក្រុមប្រជាពលរដ្ឋមុននឹងក្រុមអ្នកគាំទ្ររបស់លោកជម្លៀសរូបលោកចេញ។
នៅក្នុងសន្និសីទដដែលនេះលោកកឹម សុខា បានលើកពីករណីការបណ្តេញតំណាងរាស្ដ្រគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សដែលជាគណបក្សស្ថាបនិកនៃគណបក្សសង្គ្រោះជាតិ ការរារាំងនិងការរំខានការជួបជុំសកម្មជននៃគណបក្សលោកនៅតាមបណ្តាខេត្តជាដើម។
លោកកឹម សុខា យល់ថាបើស្ថានភាពបែបនេះនៅតែបន្តនោះ វានឹងនាំឲ្យប៉ះពាល់ដល់ការបោះឆ្នោតនាពេលខាងមុខនេះជាមិនខាន។
លោកនិយាយថា៖ «គឺការឈានមកដល់អស្ថិរភាពនិងឈានទៅដល់ការបាត់បង់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ ប្រសិនបើស្ថានភាពបែបនេះមិនមានការផ្លាស់ប្តូរទេ»។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣នេះ។មានគណបក្សនយោបាយចំនួនប្រាំបីចូលរួមប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោត។ ដោយឡែកការឃោសនាបោះឆ្នោតរយៈពេល៣០ថ្ងៃនឹងចាប់ផ្តើមនៅថ្ងៃទី២៧ខែមិថុនានេះ។
លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)មានប្រសាសន៍ថាគ.ជ.បមិនគ្រប់គ្រងលើសកម្មភាពនានារបស់គណបក្សនយោបាយមុនការឃោសនាបោះឆ្នោតចាប់ផ្តើមនោះទេប៉ុន្តែមន្ត្រីគ ជ ប អាចជួយធ្វើការសម្របសម្រួលបានក្នុងពេលដែលសកម្មភាពគណបក្សទាំងនោះជួបបញ្ហា។
លោកនិយាយថា៖ «សមត្ថភាពនៃការគ្រប់គ្រងដែលទាក់ទងនឹងការឃោសនាបោះឆ្នោតនោះមិនទាន់ឈានដល់ដំណាក់កាលដែលគ.ជ.បទទួលខុសត្រូវទេ។ ក៏ប៉ុន្តែគជបបានបង្កើតគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត។ យើងបានឲ្យគាត់ធ្វើការសម្របសម្រួលសកម្មភាពរបស់គណបក្សនយោបាយដើម្បីត្រៀមសម្រាប់ធ្វើការឃោសនាបោះឆ្នោត»។
ដោយឡែកលោកឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងបានទេប៉ុន្តែយោងតាមសេចក្តីរាយការណ៍នានាឱ្យដឹងថាក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំមួយកាលពីថ្ងៃអង្គារឱ្យគ្រប់គណបក្សនយោបាយរក្សាសណ្តាប់ធ្នាប់ពេលប្រើប្រាស់ផ្លូវសាធារណៈក្នុងការឃោសនាដោយសារធ្លាប់មានបញ្ហាក្នុងការបោះឆ្នោតកន្លងមក៕