ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកទោស​ទួលស្លែង​ម្នាក់​គំរាម​ប្តឹងលោក​កឹម សុខា


លោកជុំ ម៉ី ​អតីត​អ្នកទោស​គុក​ទួលស្លែង​​ថ្លែង​​ទៅកាន់​​អ្នក​​សារ​ព័ត៌មាន​​ ពេល​ធ្វើពិធី​​បួងសួង​​នៅមុខ​​គុក​ទួល​ស្លែង។​​
លោកជុំ ម៉ី ​អតីត​អ្នកទោស​គុក​ទួលស្លែង​​ថ្លែង​​ទៅកាន់​​អ្នក​​សារ​ព័ត៌មាន​​ ពេល​ធ្វើពិធី​​បួងសួង​​នៅមុខ​​គុក​ទួល​ស្លែង។​​
លោកជុំ ម៉ី ​អតីត​អ្នកទោស​គុក​ទួលស្លែង​និង​ជា​ប្រធាន​សមាគម​ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ហៅថា​សមាគម​ក្សេមក្សាន្ត​គ្រោង​នឹង​ប្តឹងលោក​កឹម សុខា ស្រប​ពេលដែល​សមាគម​ក្សេមក្សាន្ត​គ្រោង​នឹង​បោះឆ្នោត​ផ្លាស់ប្តូរ​រូប​លោក។

គម្រោង​របស់​លោក​ជុំ ម៉ី ​ធ្វើឡើង​មួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​កឹម សុខា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​មិន​សុំទោស​តាម​ការទាមទារ​របស់​លោក។​ យ៉ាង​ណា​ក៏ដោយ​ ​លោក​ជុំ ម៉ី នៅ​មិនទាន់​ដឹង​ច្បាស់​ថា​នឹង​ត្រូវដាក់​បណ្តឹង​ទៅកាន់​តុលាការ​នៅពេលណា​នោះទេ។ លោក​ជុំ ម៉ី​គ្រាន់​តែ បញ្ជាក់​ថា៖ «អាច​នឹងឆាប់ៗហ្នឹង​មើលទៅ»។

លោក​ជុំ ម៉ី​ កាលពី​ថ្ងៃអាទិត្យ​ទី០៩​កន្លង​ទៅនេះ ​បានដឹក​នាំ​បាតុកម្ម​ប្រឆាំង​ទាមទារ​ឱ្យលោក កឹម សុខា​ចេញមុខ​សុំទោស​ជា​សាធារណៈ។ លោក​កឹម សុខា​ត្រូវបាន​ចោទ​ប្រកាន់ថា ​បាន​និយាយ​ថា​ គុក​ទួល​ស្លែង​គឺជា​គុក​សិប្ប​និម្មិត​នឹង​រៀបចំឡើង​ដោយ​វៀតណាម។ ទោះបីជា​យ៉ាងនេះ​ក្តី ​ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិសេធ​ចោល​លើ​ការចោទប្រកាន់។

លោក​យ៉ែម ប៉ុញ្ញ​ឫទ្ធិ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​និយាយថា​ប្រសិនបើ​លោក​ជុំ ម៉ី​ដាក់ពាក្យ​ប្តឹង​លោក​កឹម សុខា​នោះ​គឺជា​សិទ្ធិ​សេរីភាព​របស់​លោក​ជុំ ម៉ី។

លោកនិយាយថា៖ «ដល់ពេល​អីចឹ​ង​ទៅ​ខ្ញុំ​អត់​ដឹងថា​គាត់​ចង់​ធ្វើ​អ្វី​ទៀត។ នេះ​ជា​សិទ្ធិ​របស់​គាត់។ ចង់​និយាយ​ថា​កឹម សុខា​ក៏​ជា​ជនរងគ្រោះ​ក្នុងសម័យ​ខ្មែរ​ក្រហម»។

រដ្ឋសភា​ជាតិ​កម្ពុ​ជា​កាលពី​ថ្ងៃទី០៨ ​ខែមិថុនា​កន្លង​ទៅ​នេះ​បាន​សម្រេច​អនុម័ត​សេចក្តី​ព្រាងច្បាប់​ដាក់ទោស​ជន​ទាំងឡាយណា​ដែល​ហ៊ាន​អះអាង​ថា ​មិនមាន​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរក្រហម។ ការអនុម័ត​នោះ​គ្មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​ឡើយ។​ច្បាប់​នេះ​ត្រូវ​បង្កើត​ឡើង​ក្រោយពី​មានការ​ចោទប្រកាន់​ទៅលើ​លោក​កឹម សុខា ​តាម​ការបង្គាប់​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

លោក សុខ សំអឿន​នាយក​ប្រតិបត្តិ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ហៅថា​ក្រុម​អ្នក​ច្បាប់ការពារ​សិទ្ធិ​កម្ពុជា​ប្រាប់ថា​លោក​ជុំ ម៉ី​អាច​ប្តឹង​លោក​កឹម​សុខា​បាន​ប៉ុន្តែ​ក្រម​ព្រហ្ម​ទណ្ឌមិនអាច​ដាក់ទោស​នោះ​ទេ​ដោយ​ហេតុថា​ច្បាប់​នេះ​កើត​ក្រោយ​ពេលដែល​លោ​គឹម សុខា​ត្រូវបាន​ចោទប្រកាន់។

កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន នៅ​ឯ​កិច្ច​ប្រជុំរបស់​គណៈកម្មាធិការ​នាយក​នៃ​សមាគម​ក្សេម​ក្សាន្តចំនួន​ប្រាំបី​រូប​ក្នុងចំណោម​សមាជិក​សរុប​ប្រាំ​បួនរូប ​បាន​អនុម័ត​ថា ​នឹង​ជ្រើសរើស​ប្រធាន​សមាគម​ថ្មី​ជំនួស​លោក​ជុំ ម៉ី។

លោក ឆាត គឹមឈុន ​ប្រធាន​រដ្ឋបាល​នៃ​សមាគម​នេះ ​បញ្ជាក់​ថា កិច្ចប្រជុំ​ដើម្បី​ជ្រើស​រើសប្រធាន​ថ្មី​នឹង​ត្រូវ​ធ្វើឡើង​ក្រោយពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ខែកក្កដា ​ខាង​មុខ​នេះ។

លោក​ឆាត គឹមឈុន​បន្ថែម​ថា៖ «យើង​ជ្រើសរើស​មេដឹកនាំ​កុំឱ្យពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ»។

លោក ជុំ ម៉ី ​ព្រមាន​ថា.«ប្រសិនជា​ចង់​ដក​រូបលោក​មែន​នោះ»ត្រូវមាន​ហេតុផល​ត្រឹមត្រូវ​ពីព្រោះ​លោក​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG