ភ្នំពេញ —
ស្របពេលដែលការបោះឆ្នោតថ្នាក់ជាតិកាន់តែខិតចូលមកដល់ សហគមន៍ប្រទេសអ្នកផ្តល់ជំនួយបានបញ្ជាក់ពីជំហររៀងៗខ្លួនទទូចឱ្យរដ្ឋាភិបាលកម្ពុជាធ្វើកំណែទម្រង់សំខាន់ៗមួយចំនួនដើម្បីធានាបានការបោះឆ្នោតមួយដែលអាចទទួលយកបានពីសំណាក់គ្រប់គណបក្សនយោបាយដែលចូលរួម។
សហគមន៍អឺរ៉ុបបានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការបន្ថែមទៀតដើម្បីធានាឱ្យបានការបោះឆ្នោតមួយដោយសេរីនិងយុត្តិធម៌ ស្របពេលដែលប្រទេសអ្នកផ្តល់ជំនួយផ្សេងទៀតក៏បានប្រកាន់ជំហរស្រដៀងគ្នានេះដែរ។
ក្នុងបទសម្ភាសន៍ជាមួយវីអូអេ ខេមរភាសា លោក អាឡាំង វ៉ាន់ដឺស្មីសសិន (Alain VANDERSMISSEN) អគ្គទីប្រឹក្សា និងជាប្រធានផ្នែកកិច្ចការនយោបាយ និងសារព័ត៌មាននៃស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាថ្លែងសង្កត់ធ្ងន់ថា រដ្ឋាភិបាលកម្ពុជាគប្បីអនុវត្តបន្ថែមទៀតនូវអនុសាសន៍របស់សហគមន៍អឺរ៉ុបនៅឆ្នាំ២០០៨ ដើម្បីធានាឱ្យបានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា។
លោកនិយាយថា៖ «យើងនៅតែរំពឹងថារដ្ឋាភិបាលកម្ពុជាអនុវត្តអនុសាសន៍ខ្លះនៃអនុសាសន៍របស់អ្នកសង្កេតការណ៍បោះឆ្នោតពីសហគមន៍អឺរ៉ុបនៅឆ្នាំ២០០៨ ដែលរួមមានការធ្វើឱ្យប្រសើរឡើងនៃការចុះឈ្មោះបោះឆ្នោត ការមិនប្រើធនធានរបស់រដ្ឋសម្រាប់ធ្វើយុទ្ធនាការបោះឆ្នោត លទ្ធភាពប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដោយស្មើភាពក្នុងចំណោមបេក្ខជនតំណាងរាស្ត្រនិងគណបក្សនយោបាយ និងសេរីភាពនៃការបញ្ចេញមតិ»។
សហគមន៍អឺរ៉ុបដែលមានប្រទេសជាសមាជិកចំនួន២៧ គឺជាប្រភពជំនួយយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា។ មួយវិញទៀតការលើកឡើងនេះធ្វើឡើងខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រថ្ងៃទី២៨ខែកក្កដាកាន់តែខិតជិតមកដល់។
តាមការស្រាវជ្រាវរបស់អង្គការNDIរបស់អាមេរិកនិងអង្គការឃ្លាំមើលការបោះឆ្នោតក្នុងស្រុកនិកហ្វិកនិងខុមហ្វ្រេល បង្ហាញថាមានអ្នកបោះឆ្នោតចំនួនជាង១០ភាគរយឬ១,២៥លាននាក់បានបាត់ឈ្មោះចេញពីបញ្ជីបោះឆ្នោត។
មន្ត្រីសង្គមស៊ីវិលធ្លាប់បានលើកឡើងជាញឹកញាប់ថាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋច្រើនលើសលប់ស្ថិតក្រោមឥទ្ធិពលគណបក្សកាន់អំណាច។
ស្របពេលជាមួយគ្នានេះ ក្រុមប្រទេសអ្នកផ្តល់ជំនួយផ្សេងទៀតក៏បានបង្ហាញជំហរស្រដៀងគ្នានេះដែរ។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក សន ម៉ាកឃីនថូស (Sean McIntosh)បានប្រាប់វីអូអេ ខេមរភាសាតាមសារអេឡិកត្រូនិកថា «ស.រ.អាគាំទ្រឱ្យមានការបោះឆ្នោតមួយដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ដែលក្នុងនោះទាមទារឱ្យមានការចូលរួមពេញលេញពីគ្រប់គណបក្សនយោបាយទាំងអស់ លើទីលានប្រកួតប្រជែងមានកម្រិតស្មើគ្នាមួយ»។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាដដែលនេះ ក៏បានប្រាប់ដែរថា ស្ថានទូតអាមេរិកគ្រោងនឹងដាក់អ្នកតំណាងរបស់ខ្លួនដើម្បីសង្កេតការណ៍នៅមណ្ឌលបោះឆ្នោតនានានៅថ្ងៃបោះឆ្នោតខាងមុខនេះ។
នាពេលថ្មីៗនេះលោក សន ម៉ាកឃីនថូស ក៏បានបញ្ជាក់ប្រាប់វីអូអេ ខេមរភាសាដែរថា សហរដ្ឋអាមេរិក«ទទូចឲ្យរដ្ឋាភិបាលកម្ពុជាពិចារណាដោយយកចិត្តទុកដាក់លើអនុសាសន៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានិងអនុសាសន៍របស់សង្គមស៊ីវិលរួមទាំងការធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។
ចំណែកឯ លោក ដេវ ចច (Dave Gorge) លេខាទីមួយនិងជាអនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ក៏បានសរសេរក្នុងសារអេឡិកត្រូនិកតបទៅនឹងសំណួររបស់វីអូអេ ខេមរភាសាថា៖ «ស្ថានទូតអូស្ត្រាលីនឹងបន្តសង្កត់លើការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ក្នុងការពិភាក្សានានារបស់យើងជាមួយរដ្ឋាភិបាលកម្ពុជា ហើយប្រទេសអូស្ត្រាលីនឹងឃ្លាំមើលដោយប្រុងប្រយ័ត្នពីដំណើរការមុននិងក្រោយការបោះឆ្នោត»។
នៅក្នុងសេចក្តីអត្ថាធិប្បាយដោយប្រុងប្រយ័ត្នរបស់ខ្លួន ស្របនឹងជំហររបស់សហគមន៍អឺរ៉ុបនិងស.រ.អា. លោក ដេវ ចច បានបន្ថែមថា៖ «ជាផ្នែកមួយនៃបេសកកម្មការទូតរបស់យើងនៅកម្ពុជា រដ្ឋាភិបាលអូស្ត្រាលីលើកទឹកចិត្តឱ្យមានការអនុវត្តកំណែទម្រង់ការបោះឆ្នោត ហើយបញ្ជាក់ពីក្តីរំពឹងរបស់ប្រទេសអូស្ត្រាលីថាការបោះឆ្នោតនាពេលខាងមុខនឹងប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌»។
ដោយឡែក អ្នកតំណាងស្ថានទូតអាល្លឺម៉ង់និងជប៉ុននៅកម្ពុជា ស្នើមិនធ្វើអត្ថាធិប្បាយជាក់លាក់ណាមួយនោះទេ ដោយថ្លែងថាខ្លួនមិនចង់ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ រួមទាំងការបោះឆ្នោតខាងមុខផងដែរ។
ក្រៅពីសហគមន៍នៃប្រទេសអ្នកផ្តល់ជំនួយ អ្នកអង្កេតការណ៍បរទេសដែលមកទស្សនកិច្ចនៅកម្ពុជាខ្លះក៏បានរិះគន់ពីការប្រកួតប្រជែងដោយមិនស្មើភាពរបស់គណបក្សនយោបាយនៅកម្ពុជាផងដែរ។
លោក អ៊ីហ្សេនវ៉ា នីវ៉ាកវ៉ូ (Ezenwa Nwagwu) គណៈប្រតិភូប្រទេសនីហ្សេរីយ៉ា ដែលបានមកទស្សកិច្ចផ្លូវការជាមួយគណៈប្រតិភូប្រទេស៥ផ្សេងទៀត នៅឯគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីខែមុន ក៏បានគូសបញ្ជាក់ពីកង្វះខាតនៃការបោះឆ្នោតមួយដោយសេរីនៅប្រទេសទាំងពីរផងដែរ។
លោកនិយាយថា៖ «មានចំណុចដូចគ្នាមួយចំនួន ក្នុងន័យថាប្រទេសទាំងពីរជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនឯករាជ្យទាំងស្រុងទេហើយភាពស្របច្បាប់នៃដំណើរការរៀបចំការបោះឆ្នោតកំពុងចោទជាបញ្ហា។ ប៉ុន្តែនៅប្រទេសនីហ្សេរីយ៉ាគឺមានការល្អប្រសើរជាងកម្ពុជា ពីព្រោះប្រទេសនេះមានប្រព័ន្ធផ្សព្វផ្សាយសេរីនិងប្រព័ន្ធយុត្តិធម៌ឯករាជ្យជាងនៅកម្ពុជាដែលជាការសំខាន់សម្រាប់ការបោះឆ្នោតដោយសេរីមួយ»។
ថ្មីៗនេះគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេក្នុងប្រទេសកម្ពុជាបានដឹកនាំបាតុកម្មចំនួនពីរលើកដើម្បីទាមទារឲ្យមានការកែទម្រង់ គ.ជ.ប ឲ្យគ.ជ.ប ទទួលយកអនុសាសន៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ និងដើម្បីឲ្យមានការសើរើនូវបញ្ជីឈ្មោះអ្នកបោះឆ្នោតឡើងវិញ។ ក៏ប៉ុន្តែគ.ជ.ប បានច្រានចោលសំណើទាំងនោះ។
លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្លែងការពារពីឯករាជ្យភាពរបស់ខ្លួន។
លោកនិយាយថា៖ «តាមពិតទៅស្ថានភាពប្រទេសនីមួយៗមិនដូចគ្នាទេ ហើយក៏មិនអាចចាប់បង្ខំប្រទេសមួយឱ្យគោរពតាមប្រទេសណាមួយនោះទេ ព្រោះថាប្រទេសនីមួយៗមានអធិបតេយ្យភាពនិងសិទ្ធិក្នុងការសម្រេចរបស់ខ្លួន។ ប៉ុន្មានសប្តាហ៍មុននេះលោក សូប៊ែឌី បានមកជួបតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពេលគាត់ត្រឡប់ទៅវិញគាត់បានបញ្ជាក់យ៉ាងច្បាស់ណាស់ពីការរីកចម្រើនរបស់គ.ជ.ប ទោះបីគាត់លើកឡើងថាមានការងារជាច្រើនទៀតដែលយើងត្រូវបន្តអនុវត្តក៏ដោយ»។
មានគណបក្សនយោបាយចំនួន៨នឹងត្រូវចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅខែក្រោយនេះ។ ក្នុងនោះគណបក្សសង្គ្រោះជាតិដែលកើតឡើងពីការច្របាច់បញ្ចូនគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ត្រូវបានគេមើលឃើញថាអាចនឹងក្លាយជាដៃគូប្រកួតប្រជែងលេចធ្លោមួយទល់មួយជាមួយគណបក្សប្រជាជនកំពុងកាន់អំណាច គណបក្សហ៊្វុនស៊ីនប៉ិច គណបក្សខ្មែរឈប់ក្រ គណបក្សសញ្ជាតិកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
យ៉ាងណាក៏ដោយលោក អាឡាំង វ៉ាន់ដឺស្មីសសិន បញ្ជាក់ជំហររបស់សហគមន៍អឺរ៉ុបមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា។ លោកក៏បានគូសបញ្ជាក់ដែរថា រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតនាពេលខាងមុខនេះនឹងប្រឈមនឹងការដោះស្រាយបញ្ហាជាច្រើន ដែលបន្សល់ទុកពីរដ្ឋាភិបាលអណត្តិមុន។
បញ្ហាទាំងនោះដែលរួមមានការបន្តប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងអសមភាព ពង្រឹងនីតិរដ្ឋ និងឯករាជ្យភាពរបស់តុលាការ ប្រឆាំងនឹងអំពើពុករលួយ ពង្រឹងការអភិវឌ្ឍដោយនិរន្តភាព ដោះស្រាយជម្លោះដីធ្លីដែលនៅសល់ និងការគោរពសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិជាដើម៕