ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ និង​ដាក់​ទណ្ឌកម្ម​សារ​ជា​ថ្មី


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​អំពី​កិច្ច​ព្រម​ព្រៀងនុយក្លេអ៊ែរ​​អ៊ីរ៉ង់​ នៅ​សេត​វិមាន​ កាល​ពី​ថ្ងៃទី​៨ ឧសភា ២០១៨។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​អំពី​កិច្ច​ព្រម​ព្រៀងនុយក្លេអ៊ែរ​​អ៊ីរ៉ង់​ នៅ​សេត​វិមាន​ កាល​ពី​ថ្ងៃទី​៨ ឧសភា ២០១៨។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង ​Jean-Yves Le Drian ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ កិច្ច​ព្រម​ព្រៀង​បរមាណូ​ដែល​ប្រទេស​មហា​អំណាច​៦​បាន​សម្រេច​ជាមួយ​ប្រទេស​អ៊ីរ៉ង់​កាល​ពី​ជិត​បី​ឆ្នាំ​មុន​នេះ «នៅ​មាន​សុពលភាព»​ទោះ​ណា​ជាប្រធានាធិបតី​ស.រ.អា.​ ដូណាល់​ ត្រាំ​ បាន​ប្រកាស​ថា​ប្រទេស​លោក​ដក​ខ្លួន​ថយ​ចេញ​ពី​កិច្ចព្រម​ព្រៀង​នេះ​ក៏ដោយ។

ថ្លែង​ទៅ​កាន់​វិទ្យុ ​RTL ​លោក ​Le Drian ​បាន​មាន​ប្រសាសន៍​ថា​លោក​ប្រធានា​ធិបតី​បារាំង ​Emmanuel Macron​ និង​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ​Hassan Rouhani មាន​កំណត់​នឹង​និយាយ​គ្នា​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ពុធ​នេះ​ ហើយ​ថា​ពួក​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​បារាំង​ ប្រទេស​អង់គ្លេស​និង​ប្រទេស​អាល្លឺម៉ង់​នឹង​ពិភាក្សា​ស្ថានការណ៍​នេះ​ជាមួយ​ពួក​មន្ត្រីអ៊ីរ៉ង់​នៅ​ថ្ងៃ​ចន្ទ។​

នៅ​ក្នុង​សភា​នៃ​ប្រទេស​អ៊ីរ៉ង់​ សេចក្តី​សម្រេច​របស់​លោក​ ត្រាំ​ បានត្រូវ​ស្វាគមន៍​ដោយ​ពួក​សមាជិក​សភា​ដុត​ក្រដាស​មួយ​មាន​រូប​ទង់​ជាតិ​អាមេរិកាំង​និង​ក្រដាស​មួយ​ទៀត​ដែល​តំណាង​កិច្ច​ព្រមព្រៀង​បរមាណូ​នោះ។​

លោក ​Ali Larijani ​ប្រធាន​សភា​អ៊ីរ៉ង់​បាន​និយាយ​ថា​មន្ទីរ​បរមាណូ​នៃ​ប្រទេស​អ៊ីរ៉ង់​គួរ​ប្រុង​ប្រៀប​ធ្វើ​សកម្មភាព​ទាំង​អស់​របស់​ខ្លួន​ជា​ថ្មី​ឡើង​វិញ។

ការ​ចោទ​ប្រកាន់​ដែល​ថា​ប្រទេស​អ៊ីរ៉ង់​បាន​ធ្វើការ​ដើម្បី​អភិវឌ្ឍ​អាវុធ​បរមាណូ​បាន​បណ្តាល​ឱ្យ​ស.រ.អា.​ ប្រទេស​អង់គ្លេស, ចិន, ​បារាំង, រុស្សី​និង​ប្រទេសអាល្លឺម៉ង់​ស្វះ​ស្វែង​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​កាលពី​ឆ្នាំ​២០១៥​ ដែល​ដាក់​កម្រិត​លើ​ប្រទេស​អ៊ីរ៉ង់​ដោយ​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​ខ្លួន​មិន​អាច​ផលិត​អាវុធ​បរមាណូ​បាន​ទេ។ ជា​ថ្នូរ​ អ៊ីរ៉ង់​មាន​ការ​បន្ធូរ​បន្ថយ​ពី​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋកិច្ច៕

XS
SM
MD
LG