ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump នឹង​ប្រកាស​ថា​តើ​ស.រ.អា.​នឹង​ស្ថិត​នៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឬ​យ៉ាង​ណា


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ពី​កំណែ​ទម្រង់​ពន្ធដារ​នៅ​មជ្ឈមណ្ឌល Auditorium and Conference Center នៅ​ក្នុង​ក្រុង Cleveland រដ្ឋ Ohio កាលពី​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ពី​កំណែ​ទម្រង់​ពន្ធដារ​នៅ​មជ្ឈមណ្ឌល Auditorium and Conference Center នៅ​ក្នុង​ក្រុង Cleveland រដ្ឋ Ohio កាលពី​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨។

លោក​ប្រធានាធិបតី Donald Trump នឹង​ប្រកាស​នៅថ្ងៃ​អង្គារ​នេះ​អំពី​សេចក្តី​សម្រេច​របស់​លោក​ថា​តើ​នឹង​រក្សា​ទុក​ស.រ.អា.​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ រវាង​ប្រទេស​អ៊ីរ៉ង់​និង​ពួក​ប្រទេស​មហា​អំណាច​មួយ​ចំនួនកាលពី​បីឆ្នាំ​មុន​នេះ។

លោកប្រធានាធិបតី​បាន​ផ្តល់​ពេល​វេលា​ឱ្យ​ខ្លួនលោក​រហូត​ដល់ថ្ងៃ​សៅរ៍​ដើម្បី​ធ្វើការ​ជ្រើសរើស​មួយ​អំពី​ការ​លុបចោល​ការ​ដាក់ទណ្ឌកម្មរបស់​ស.រ.អា.​ប្រឆាំង​នឹង​វិស័យ​ប្រេង​និង​ធនាគារ​កណ្តាល​នៃ​ប្រទេស​អ៊ីរ៉ង់។​ វិធានការ​ទាំង​នេះ​រួម​ជាមួយ​វិធានការ​ឯទៀតៗ​ត្រូវ​ដាក់​កំហិត​ដោយ​សហភាព​អឺរ៉ុបនិង​ប្រទេស​ជាតិ​ឯ​ទៀតៗ​បាន​ត្រូវ​ដាក់ឱ្យមាន​ជា​ដំបូងដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេសអ៊ីរ៉ង់ឱ្យ​បោះបង់​ចោល​ការ​ស្វះស្វែង​របស់​ខ្លួន​ឱ្យមាន​អាវុធ​បរមាណូ។

ប្រទេស​អ៊ីរ៉ង់​បាន​និយាយ​ទទូច​ថា​កម្មវិធី​បរមាណូ​របស់​ផង​ខ្លួន​មាន​លក្ខណៈ​សន្តិភាព​ហើយ​ជា​ផ្នែក​មួយ​នៃកិច្ចព្រម​ព្រៀង​ជាមួយ​ស.រ.អា.ប្រទេស​អង់គ្លេស ចិន បារាំង រុស្ស៊ី​ និង​ប្រទេស​អាល្លឺម៉ង់ ប្រទេសអ៊ីរ៉ង់​យល់ព្រម​កម្រិត​សកម្មភាព​បរមាណូ​របស់​ខ្លួន​ដើម្បិ​បំបាត់​ការ​ព្រួយបារម្ភទាំង​នេះ​ជា​ថ្នូរនឹង​ការ​បន្ធូរបន្ថយ​ការ​ដាក់ទណ្ឌកម្ម​ទាំង​នេះដែល​បានធ្វើឱ្យ​សេដ្ឋកិច្ចរបស់​ខ្លួន​មានការ​លំបាក​ច្រើន។

លោក Trump បាន ​tweet ថា​សេចក្តី​ប្រកាស​របស់​លោក​នឹង​ធ្វើនៅ​ម៉ោង៦ល្ងាច​ម៉ោង​សាកលនៅ​ថ្ងៃ​អង្គារ​នេះ។​

ប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​បាន​រិះគន់​យូរយារ​មក​ហើយ​ដល់​កិច្ចព្រមព្រៀង​នេះ​ហើយ​លោក​បាននិយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា កិច្ចព្រមព្រៀងនេះ​ «បាន​ត្រូវ​ធ្វើ​ការ​ចរចា​មិន​ល្អទេ»៕

XS
SM
MD
LG