គណៈប្រតិភូអ៊ុយក្រែននិងរុស្ស៊ីបន្តការចរចាសន្តិភាពនៅថ្ងៃចន្ទ
មនុស្សយ៉ាងតិចណាស់ក៏៣៥នាក់ដែរ បានស្លាប់ហើយ១៣៤នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារលើមជ្ឈមណ្ឌលសម្រាប់ថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានធ្វើ«ការព្រមានយ៉ាងច្បាស់»ដល់ក្រុមមេដឹកនាំប្រទេសលោកខាងលិចអំពីលទ្ធភាពនៃការវាយប្រហារទៅលើទីតាំងយោធានោះជាទីកន្លែងដែលអង្គភាពអង្គការអូតង់ហ្វឹកហាត់ជាមួយកងទ័ពអ៊ុយក្រែន។
អ្នកត្រូវរបួសជាច្រើន បានត្រូវគេដឹកទៅកាន់មន្ទីរពេទ្យនៅក្នុងទីក្រុង Novoiavorisk ជាទី កន្លែងដែលអ្នករងរបួសខ្លះ បានត្រូវផ្ទេរទៅកាន់មន្ទីរពេទ្យធំៗនៅក្នុងតំបន់។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីយប់ថ្ងៃអាទិត្យថា លោកបានប៉ុនប៉ងរៀបចំជំនួបមួយជាមួយលោក Putin ក៏ប៉ុន្តែ មិនបានទទួលជោគជ័យ ថ្វីបើគណៈប្រតិភូអ៊ុយក្រែននិងរុស្ស៊ី ពិភាក្សាជារៀងរាល់ថ្ងៃដើម្បីធ្វើការរៀបចំរបៀងមនុស្សធម៌និងកិច្ចព្រមព្រៀងឈប់បាញ់គ្នាក៏ដោយ។
ក្នុងកិច្ចសម្ភាសន៍ជាមួយកម្មវិធីទូរទស្សន៍«Fox News Sunday»អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy Sherman បាននិយាយថា សហរដ្ឋអាមេរិកកំពុង«ដាក់សម្ពាធយ៉ាងខ្លាំង»លើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឲ្យយល់ព្រមលើការឈប់បាញ់គ្នានៅក្នុងការឈ្លានពានជាង២សប្តាហ៍របស់ខ្លួនលើប្រទេសអ៊ុយក្រែន។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
រុស្ស៊ីនិងអ៊ុយក្រែនគ្រោងនឹងចរចា នៅពេលដែលកងទ័ពរុស្ស៊ីបាញ់ផ្តក់ដាក់ទីក្រុងនានា
ពួកអ្នកចរចាមកពីប្រទេសរុស្ស៊ីនិងអ៊ុយក្រែន បានកំណត់ពេលធ្វើការពិភាក្សាកាន់តែច្រើនទៀតនៅថ្ងៃអង្គារនេះនៅពេលដែលរុស្ស៊ីធ្វើការឈ្លានពានរបស់ខ្លួនអស់រយៈពេលជិត៣ សប្តាហ៍ដោយការបាញ់ផ្តក់ដាក់រដ្ឋធានីកៀវនិងទីក្រុងសំខាន់ៗផ្សេងទៀតរបស់អ៊ុយក្រែន។
ការចរចាកាលពីថ្ងៃចន្ទម្សិលមិញ បានធ្វើឡើងតាមវីដេអូជាជាងការចរចាដោយផ្ទាល់នៅក្នុងប្រទេសបេឡារុសដែលជាប្រទេសជិតខាង ហើយដូចជាការចរចាលើកមុនៗដែរ ការចរចានេះ នៅមិនទាន់មានសញ្ញានៃការបំបែកភាពទាល់ច្រកសំខាន់ណាមួយនៅឡើយនោះទេ។
អ្នកចរចាអ៊ុយក្រែនលោកMykhailo Podolyakបានបញ្ជូនសារតាមTwitter បន្ទាប់ពីការចរចាកាលពីថ្ងៃចន្ទម្សិលមិញថា «ការទាក់ទងជាការធ្វើឡើងដ៏ពិបាក»។ លោកបានបង្កើនក្តីសង្ឃឹមពីការជឿនលឿនកាលពីថ្ងៃអាទិត្យដោយនិយាយថា រុស្ស៊ី «បានស្តាប់ប្រកបដោយយកចិត្តទុកដាក់នូវសំណើរបស់យើង» ហើយបានចាប់ផ្តើមពិភាក្សា«ក្នុងន័យស្ថាបនា»។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានប្រាប់ក្រុមអ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកគាំទ្រការចរចា ក៏ប៉ុន្តែ គឺថាការចរចានោះ ស្វែងរកសញ្ញាដែលរុស្ស៊ី មានឆន្ទៈធ្វើការចរចាដោយការកាត់បន្ថយអំពើហិង្សា។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
- ដោយ Saibal Dasgupta
តើចិនកំពុងធ្វើសំណើក្លែងក្លាយដាក់អាមេរិកឬយ៉ាងណា?
នាយករដ្ឋមន្ត្រីចិនលោក Li Keqiang កាលពីថ្ងៃសុក្រកន្លងទៅបាននិយាយថា សហរដ្ឋអាមេរិកនិងចិន មិនត្រូវបិទទ្វារវប្បធម៌រវាងប្រទេសទាំងពីរ ខណៈដែលការដាក់ទណ្ឌកម្មលើរុស៊្សីដែលជាប្រទេសជិតខាងរបស់ចិន កំពុងរីកកាន់តែធំឡើងនោះ។
លោក Li បានថ្លែងថា ចាប់តាំងពីប្រទេសទាំងពីរ បានបើកទ្វារបង្កើតទំនាក់ទំនងការទូតឡើងវិញកាលពី៥០ឆ្នាំកន្លងមក ទ្វារនោះ មិនត្រូវបិទហើយត្រូវបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាតទៅទៀត។ លោក បានថ្លែងនៅក្នុងឱកាសខួបទំនាក់ទំនងការទូតលើកទី៥០ឆ្នាំរវាងសហរដ្ឋអាមេរិកនិងចិនដែលបានចាប់ផ្តើមដោយមានដំណើរទស្សនកិច្ចកាលពីឆ្នាំ១៩៧២ទៅកាន់រដ្ឋធានីប៉េកាំងដោយអតីតប្រធានាធិបតីអាមេរិកលោក Richard Nixon។
ដោយគាំទ្រសុន្ទករថានានារបស់មេដឹកនាំចិនចាប់តាំងពីការចូលលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីចុងខែកុម្ភៈមក លោក Li បានទទួលស្គាល់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងប៉េកាំងមានទស្សនៈផ្ទុយគ្នាជុំវិញវិបត្តិដែលកំពុងកើតមានឡើងនៅអឺរ៉ុបខាងកើតនោះ។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
- ដោយ Reuters
មូលនិធិរូបិយវត្ថុអន្តរជាតិថា សេដ្ឋកិច្ចអ៊ុយក្រែននឹងធ្លាក់ចុះខ្លាំងក្នុងឆ្នាំ ២០២២ ដោយសារសង្គ្រាម
សេដ្ឋកិច្ចប្រទេសអ៊ុយក្រែនត្រូវគេរំពឹងថា នឹងធ្លាក់ចុះប្រមាណ១០%នៅក្នុងឆ្នាំ២០២២នេះ ដោយសារតែការឈ្លានពានរបស់រុស្ស៊ីលើប្រទេសនេះ ក៏ប៉ុន្តែ ការធ្លាក់ចុះនេះ អាចកាន់តែអាក្រក់ខ្លាំងថែមទៀត បើសង្គ្រាមនេះត្រូវអូសបន្លាយពេលវេលានោះ។ នេះបើតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMFដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទម្សិលមិញ ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
របាយការណ៍ដែលត្រូវបានរៀបចំឡើងមុនការអនុម័តហិរញ្ញវត្ថុក្នុងគ្រាអាសន្នចំនួន១.៤០០លានដុល្លារ បានបញ្ជាក់ថា ផលទុនសេដ្ឋកិច្ចរបស់អ៊ុយក្រែន អាចរួញតូចពី២៥%ទៅ៣៥%។ នេះបើយោងតាមទិន្នន័យនៃផលិតផលសរុបGDPនៃបណ្តាប្រទេសដែលបានឆ្លងកាត់សង្គ្រាមដូចជាអ៊ីរ៉ាក់ លីបង់និងប្រទេសមួយចំនួនផ្សេងទៀត។
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF កំពុងធ្វើការដើម្បីបង្កើតកញ្ចប់ថវិកាពិសេសមួយដែលប្រទេសម្ចាស់ជំនួយទ្វេភាគី អាចផ្តល់ប្រភពធនធានទៅឲ្យអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់មន្ត្រីមួយរូបនៃមូលនិធិនេះ។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖