ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីជាទូទៅសំដៅលើរដ្ឋធានីកៀវ ប៉ុន្តែកម្របង្កឱ្យមានការខូចខាតក្នុងទំហំដូចនេះណាស់ក្នុងរយៈពេលជិត ៣ ឆ្នាំនៃសង្គ្រាមនេះ ដោយសារអ៊ុយក្រែនមានប្រព័ន្ធការពារដែនអាកាសល្អ។
កុមារយ៉ាងហោចណាស់ចំនួន ២.៤០០ នាក់ ត្រូវបានសម្លាប់ឬធ្វើឱ្យរបួសចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ នេះបើយោងតាមរបាយការណ៍ចុងក្រោយបង្អស់របស់អង្គការ UNICEF។
ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump និយាយថា មេដឹកនាំអ៊ុយក្រែននិងរុស្ស៊ី«គួរត្រៀមលក្ខណៈឱ្យមានកិច្ចព្រមព្រៀង» ដើម្បីបញ្ចប់ជម្លោះដែលបានញាំញីអ៊ុយក្រែនចាប់តាំងពីឆ្នាំ ២០២២ មក។
លោក Trump ដែលហៅខ្លួនឯងថាជាអ្នកពូកែចរចានិងជាអ្នកនិពន្ធសៀវភៅ « Trump: the Art of the Deal» បោះពុម្ពឆ្នាំ១៩៨៧ បានប្តេជ្ញាបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស ប៉ុន្តែលោកមិនទាន់បានប្រាប់លម្អិតថាតើលោកនឹងសម្រេចទៅបានដោយរបៀបណានៅឡើយទេ។
ខណៈការឈ្លានពានដោយរុស្ស៊ីខិតជិតចូលបីឆ្នាំ រដ្ឋាភិបាលក្រុងកៀវឥឡូវនេះបានហៅកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលក្រុងមូស្គូនៅពេលនោះថា មិនមានលក្ខណៈសម្លឹងមើលវែងឆ្ងាយ។
លោកឧត្តមសេនីយ៍ទោ Igor Kirillov ប្រធានកងកម្លាំងការពារនុយក្លែអ៊េរ ជីវសាស្ត្រនិងគីមីរបស់យោធាបានត្រូវសម្លាប់នៅពេលដែលលោកចាកចេញពីការិយាល័យរបស់លោក ហើយអ្នកជំនួយការម្នាក់របស់លោក Kirillov ក៏ត្រូវបានសម្លាប់ផងដែរ។
បន្ទាប់ពីសង្រ្គាមទ្រង់ទ្រាយធំជិតបីឆ្នាំ ផ្លូវអាកាសនៅកាន់អ៊ុយក្រែននៅបន្តមិនដំណើរការ ហើយការពឹងផ្អែកលើការដឹកជញ្ជូនតាមផ្លូវគោកបានកើនឡើងទ្វេដង។ នេះបានបង្កើតឱកាសការងារថ្មីសម្រាប់ស្រ្តី ស្របពេលតម្រូវការអ្នកបើកបររថយន្តដឹកទំនិញធុនធំកើនឡើងយ៉ាងខ្លាំង។
ក្នុងចំណោមផលប៉ះពាល់យូរអង្វែងនៃសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនគឺសុខភាព ផ្លូវចិត្តរបស់កុមារអ៊ុយក្រែន។ អ្នកនាង Lesia Bakalets នៃវីអូអេ រាយការណ៍រឿង នេះ ពីក្រុងកៀវមកថា ឪពុកម្តាយរបស់កុមារទាំងនោះ ក៏ត្រូវការជំនួយដែរ។លោក សាយ មុន្នី ប្រែសម្រួល៕
សេចក្ដីថ្លែងការណ៍រួមនេះបានបញ្ជាក់ថា៖ «ការគាំទ្រដោយផ្ទាល់របស់កូរ៉េខាងជើងចំពោះសង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនគឺជាការពង្រីកដ៏គ្រោះថ្នាក់នៃសង្គ្រាមនេះ ដោយនឹងមានផលវិបាកធ្ងន់ធ្ងរដល់សន្តិសុខទ្វីបអឺរ៉ុបនិងសន្តិសុខតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
រុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃសុក្រថា ការប្រឆាំងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump ចំពោះករណីដែលអ៊ុយក្រែនប្រើសព្វាវុធរបស់អាមេរិកបាញ់ចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីគឺ «ស្របទាំងស្រុង» ជាមួយនឹងគោលជំហររបស់រដ្ឋាភិបាលរុស្ស៊ី។
ខណៈកងទ័ពកូរ៉េខាងជើងកំពុងជួយដល់សង្រ្គាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិកបានជំរុញឱ្យចិនរឹតត្បិតសកម្មភាពបំផុសបំផុលពីសំណាក់សម្ពន្ធមិត្តរបស់ខ្លួន។
មន្ត្រីអាមេរិកបានប្រាប់អ្នកយកព័ត៌មានថា «យើងវាយតម្លៃថាកាំជ្រួច Oreshnik មិនមែនជាអ្នកផ្លាស់ប្តូរហ្គេមនៅលើសមរភូមិទេ ប៉ុន្តែគ្រាន់តែជាការប៉ុនប៉ងមួយផ្សេងទៀតដោយរុស្ស៊ីដើម្បីបំភិតបំភ័យអ៊ុយក្រែនដែលនឹងមិនអាចបានជោគជ័យ» ។ មិនមានការឆ្លើយតបភ្លាមៗពីរុស្ស៊ីទេ។
ព័ត៌មានផ្សេងទៀត