ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​មូលនិធិ​​រូបិយវត្ថុ​អន្តរជាតិ​ថា សេដ្ឋកិច្ច​អ៊ុយក្រែន​នឹង​ធ្លាក់ចុះ​ខ្លាំង​ក្នុង​ឆ្នាំ ២០២២​ ​ដោយសារ​សង្គ្រាម


រូប​​ឯកសារ៖ បុរស​ម្នាក់​ឈរ​ក្បែរ​និមិត្តសញ្ញា​នៃ​មូលនិធិ​​រូបិយវត្ថុ​អន្តរជាតិ (IMF) នៅ​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​​មួយ​​នៃ​អង្គការ​នេះ​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៨។
រូប​​ឯកសារ៖ បុរស​ម្នាក់​ឈរ​ក្បែរ​និមិត្តសញ្ញា​នៃ​មូលនិធិ​​រូបិយវត្ថុ​អន្តរជាតិ (IMF) នៅ​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​​មួយ​​នៃ​អង្គការ​នេះ​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៨។

សេដ្ឋកិច្ច​ប្រទេស​អ៊ុយក្រែន​ត្រូវ​គេរំពឹង​ថា នឹង​ធ្លាក់ចុះប្រមាណ​១០%​នៅ​ក្នុង​ឆ្នាំ២០២២​នេះ​ ដោយសារតែ​ការឈ្លាន​ពាន​របស់រុស្ស៊ី​លើ​ប្រទេស​នេះ ក៏ប៉ុន្តែ ការធ្លាក់ចុះ​នេះ អាច​កាន់​តែ​អាក្រក់​ខ្លាំង​ថែម​ទៀត បើ​សង្គ្រាម​នេះ​ត្រូវ​អូស​បន្លាយ​ពេល​វេលា​នោះ។ នេះ​បើ​តាម​របាយការណ៍​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMFដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

របាយការណ៍​ដែល​ត្រូវ​បាន​រៀបចំ​ឡើងមុន​ការ​អនុម័ត​ហិរញ្ញវត្ថុ​ក្នុង​គ្រាអាសន្ន​ចំនួន​១.៤០០​លាន​ដុល្លារ បាន​បញ្ជាក់​ថា ផលទុន​សេដ្ឋកិច្ច​របស់​អ៊ុយក្រែន អាច​រួញ​តូច​ពី​២៥%​ទៅ​៣៥%។ នេះ​បើ​យោង​តាម​ទិន្នន័យ​នៃ​ផលិតផល​សរុបGDPនៃ​បណ្តា​ប្រទេស​ដែល​បាន​ឆ្លង​កាត់​សង្គ្រាម​ដូច​ជា​អ៊ីរ៉ាក់ លីបង់​និង​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត។

មូលនិធិរូបិយវត្ថុ​អន្តរជាតិ IMF កំពុង​ធ្វើការ​ដើម្បី​បង្កើត​កញ្ចប់​ថវិកា​ពិសេស​មួយ​ដែល​ប្រទេសម្ចាស់​ជំនួយ​ទ្វេភាគី អាចផ្តល់​ប្រភព​ធនធាន​ទៅ​ឲ្យ​អ៊ុយក្រែន។ នេះ​បើតាម​ការបញ្ជាក់​របស់មន្ត្រី​មួយ​រូបនៃ​មូលនិធិ​នេះ។

មន្ត្រី​រូប​នោះ និយាយ​ទៀត​ថា ទឹក​ប្រាក់១.៤០០​លាន​ដុល្លារ​ដែល​ត្រូវ​បាន​អនុម័ត​ក្នុងការ ផ្តល់​ហិរញ្ញវត្ថុ​ក្នុង​គ្រា​អាសន្ន​នោះ ជា​ចំនួន​ថវិកា​អតិបរមា​ដែល​អ៊ុយក្រែន​អាច​ខ្ចី​បានក្រោម​ច្បាប់​នា​ពេល​បច្ចុប្បន្ន​នេះ​របស់របស់​មូលនិធិរូបិយវត្ថុ​អន្តរជាតិ IMF ក៏ប៉ុន្តែ​កម្ចី​នេះ​អាច​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុង​ការលើក​ទឹកចិត្ត​ដល់បណ្តាប្រទេស​អ្នក​ផ្តល់​ជំនួយ​ដទៃ​ទៀត។

លោក​ស្រី Ivanna Vladkova Hollar ប្រធាន​បេសកកម្ម​មូលនិធិ IMF ប្រចាំ​នៅ​ប្រទេស​អ៊ុយក្រែន និយាយ​ថា អាជ្ញាធរ​អ៊ុយក្រែន បានបង្កើន​កិច្ចប្រឹង​ប្រែង​របស់​ខ្លួន​គួរឲ្យ​គត់​សម្គាល់​ដើម្បីធ្វើឲ្យ​ប្រព័ន្ធ​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​របស់​ខ្លួន​មាន​ដំណើរការ​នៅ​ពេល​សង្រ្គាម​កំពុង​កើត​មាន​ឡើង​នេះ។

លោក​ស្រី បន្ត​ទៀត​ថា៖ «ការបើក​ប្រាក់​ខែនិង​ប្រាក់​បំណាច់ ការដាក់​ប្រាក់​ចូល​ក្នុងម៉ាស៊ីន ATM ការបើក​សាខា​ធនាគារ​ផ្សេងៗទៀត​និង​ការបន្តសង​ប្រាក់ដែល​ជា​បំណុល​បរទេសជា​ដើម​ដែល​ធ្វើ​ឡើង​ក្រោយ​សង្គ្រាម​ដែល​ពួកគេ​អាចបន្ត​កិច្ចប្រតិបត្តិការ​ជា​ធម្មតា​ឡើង​វិញជាមួយម្ចាស់​បំណុល​និង​ទីផ្សារ​របស់​គេ។ នេះ​ជាការខំប្រឹងប្រែង​មួយ​ដែលគួរឲ្យ​កត់​សម្គាល់»៕

XS
SM
MD
LG