គណបក្សធំៗទាំងពីរនៃប្រទេសកម្ពុជាព្រមព្រៀងបញ្ឈប់អំពើហិង្សា
គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាបានព្រមព្រៀងគ្នាមួយអន្លើថាបញ្ឈប់រាល់អំពើហិង្សាតាមគ្រប់រូបភាពតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រនេះបើតាមការបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នៃគណបក្សទាំងពីរដែលបានចែកផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូល។ គណបក្សគូជម្លោះទាំងពីរបានបើកកិច្ចប្រជុំកំពូលបិទទ្វារមួយនៅព្រឹកថ្ងៃច័ន្ទនេះនៅមន្ទីររដ្ឋសភាជាតិដោយប្រើពេលវេលាប្រមាណជិត៥ម៉ោងដើម្បីដោះស្រាយវិបត្តិនយោបាយក្រោយការបោះឆ្នោត។ លោកហេង រស្មីនៃវីអូអេរាយការណ៍ពីរាជធានីភ្នំពេញ៕