ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អំពើ​ហិង្សា​តិចតួច​ក្នុង​បាតុកម្មថ្ងៃដំបូង​នៃ​មហាបាតុកម្ម​បីថ្ងៃ​ជាសញ្ញា​គ្រោះថ្នាក់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹក​នាំ​ក្បួន​បាតុកម្ម​តាមមុខព្រួញ​ផ្សេងៗគ្នា​នៅ​ព្រឹក​ថ្ងៃ​​អាទិត្យ​នេះ​​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឆ្ពោះ​មក​កាន់​ទីលាន​ប្រជាធិបតេយ្យ​ក្បែរ​វត្តភ្នំ ​ក្រុង​ភ្នំពេញ។​ បាតុករ​រួម​មាន​ព្រះសង្ឃ ​និង​ក្រុម​យុវជន​ផង​ដែរ​បាន​ដើរ​តាម​ដង​ផ្លូវ​លើក​បដា​ជា​ផ្ទាំង​អក្សរ​លើ​ប្លាស្ទីក​ និង​ផ្ទាំង​ក្រដាស​កាតុង​ដែល​មាន​សរសេរ​អក្សរ​ថា​«សន្លឹក​ឆ្នោត​ខ្ញុំ ​ជាតិ​ខ្ញុំ»​ «យើង​ត្រូវ​ការ​គណកម្មការ​ឯករាជ្យ»​ «សន្លឹក​ឆ្នោត​ខ្ញុំ ​ជីវិត​ខ្ញុំ» ​ឬ​«មាន​យុត្តិធម៌​មាន​សន្តិភាព​ជាដើម»។ ​មាន​ការប៉ះ​ទង្គិច​គ្នា​មួយ​ឈុត​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​​៤​កន្លះ​ល្ងាច​នេះ​​រវាង​ក្រុម​សម្ថកិច្ច​ប្រដាប់​អាវុធ​និង​ក្រុមបាតុករ។​ ​ លោក​គង់ សុឋានរិទ្ធ​នៃវីអូអេ​រាយ​ការណ៍​ពិស្តារ​ពីរាជធានីភ្នំពេញ៕ រូបភាព​របស់​វីអូអេ​ខ្មែរ អេភី និង​រ៉យទ័រ

អត្ថបទ​ទាក់ទង

XS
SM
MD
LG