ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមប្រឹក្សា​ធម្មនុញ្ញ៖ ​សេចក្ដី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មិន​ប្រាសចាក​រដ្ឋធម្មនុញ្ញ​ទេ​


​ការ​សម្រេច​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ បន្ទាប់​ពី​ប្រធាន​ និង​សមាជិក​៧​រូប​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ បាន​ស្តាប់​ការ​ពន្យល់​របស់​ក្រុម​អ្នក​តំណាង​រាស្រ្ត​បី​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ អំពី​ចំណុច​ចម្រូងចម្រាស​ជាច្រើន​ទាក់​ទង​នឹង​​ការ​រឹត​បន្តឹង​​សិទ្ធិ​សេរីភាព​​ក្នុង​ការ​បង្កើត​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​បាន​សរសេរ​នៅ​​សេចក្តី​ព្រាង​ច្បាប់​​​ស្តីពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ ​គឺ​​សិទ្ធិ​សេរីភាព​​​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។​

​ការ​សម្រេច​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ បន្ទាប់​ពី​ប្រធាន​ និង​សមាជិក​៧​រូប​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ បាន​ស្តាប់​ការ​ពន្យល់​របស់​ក្រុម​អ្នក​តំណាង​រាស្រ្ត​បី​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៃ​ព្រះ​រាជណាចក្រ​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវ​ការថា​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​អនុម័ត​ដោយ​រដ្ឋសភា​ជាតិ​ និង​ព្រឹទ្ធសភា ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ស្រប​នឹង​រដ្ឋ​ធម្មនុញ្ញ។​ នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ដែល​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ពុធនេះ​តាម​គេហទំព័រ​របស់​អង្គ​នីតិបញ្ញត្តិ​កំពូល​នេះ។​

សេចក្តី​សម្រេច​នេះ​កើត​មាន​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ បន្ទាប់​ពី​ប្រធាន​ និង​សមាជិក​៧​រូប​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ បាន​ស្តាប់​ការ​ពន្យល់​របស់​ក្រុម​អ្នក​តំណាង​រាស្រ្ត​បី​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ អំពី​ចំណុច​ចម្រូងចម្រាស​ជាច្រើន​ទាក់​ទង​នឹងការ​រឹត​បន្តឹងសិទ្ធិ​សេរីភាពក្នុង​ការ​បង្កើត​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​បាន​សរសេរ​នៅសេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ ​គឺសិទ្ធិ​សេរីភាព​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។​

សេចក្តី​សម្រេចថ្ងៃ​ទី​១២​ខែ​សីហា​ ​ចុះ​ហត្ថលេខា​ដោយ​លោក​ ឯក សំអុល​ ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​បានសរសេរ​ថា៖ ​«ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​រដ្ឋ​សភា​បាន​អនុម័ត​កាល​ពីថ្ងៃ​ទី​១​កក្កដា​ ឆ្នាំ​២០១៥​ នា​សម័យ​ប្រជុំ​លើក​ទី​៤​ នីតិកាល​ទី​៥​ និង​ព្រឹទ្ធ​សភា​បាន​ពិនិត្យ ​និង​ឲ្យ​យោបល់​ឯកភាព​ទាំង​ស្រុង​លើ​ទម្រង់​ និង​គតិ​ច្បាប់​ ដោយ​ឥត​កែ​ប្រែ ​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៧​ នីតិកាល​ទី​៣​ នា​ថ្ងៃ​ទី​២៤​ ខែ​កក្កដា​ ឆ្នាំ​២០១៥​នោះ​ ត្រូវ​បាន​ប្រកាស​ថា​ ស្រប​នឹង​រដ្ឋ​ធម្មនុញ្ញ»។​

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​បញ្ជាក់​ក្នុង​សេចក្តី​សម្រេច​ដដែល​នេះថា៖ ​«សេចក្តី​សម្រេច​នេះ​ធ្វើ​នៅ​រាជ​ធានី​ភ្នំពេញ​ ថ្ងៃ​ទី​១២​ ខែ​សីហា​ ឆ្នាំ​២០១៥​ ក្នុង​កិច្ច​ប្រជុំ​ពេញអង្គ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ជា​សេចក្តី​សម្រេច​ស្ថាពរ​ បិទ​ផ្លូវ​តវ៉ា​ ហើយ​មាន​អានុភាព​អនុវត្ត​ទៅ​លើ​អំណាច​ទាំង​អស់​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ និង​ត្រូវ​ចុះ​ផ្សាយ​ក្នុង​រាជកិច្ច»។​

លោក សុន ឆ័យ អ្នក​តំណាងរាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​ច្រកចូល​ខាង​ក្រោយ​នៃ​ព្រឹទ្ធសភា​ បន្ទាប់​ពី​លោក​បាន​ធ្វើ​បទ​បង្ហាញ​ពី​ចំណុច​ចម្រូងចម្រាស​ជា​ច្រើន​ដែល​មាន​នៅ​ក្នុង​សេចក្តី​ព្រាងច្បាប់ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​ចំពោះ​មុខ​ប្រធាន​ និង​សមាជិកនៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កាល​ពី​ថ្ងៃ​ទី​១២ខែសីហាឆ្នាំ២០១៥។ (ហ៊ុល រស្មី/VOA)
លោក សុន ឆ័យ អ្នក​តំណាងរាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​ច្រកចូល​ខាង​ក្រោយ​នៃ​ព្រឹទ្ធសភា​ បន្ទាប់​ពី​លោក​បាន​ធ្វើ​បទ​បង្ហាញ​ពី​ចំណុច​ចម្រូងចម្រាស​ជា​ច្រើន​ដែល​មាន​នៅ​ក្នុង​សេចក្តី​ព្រាងច្បាប់ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​ចំពោះ​មុខ​ប្រធាន​ និង​សមាជិកនៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កាល​ពី​ថ្ងៃ​ទី​១២ខែសីហាឆ្នាំ២០១៥។ (ហ៊ុល រស្មី/VOA)

លោក ​សុន ឆ័យ​ អ្នក​តំណាងរាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​អ្នក​ពន្យល់​អំពី​ចំណុច​រឹតត្បិត​សិទ្ធិ​សេរីភាព​ និង​ភាព​មិន​ច្បាស់​លាស់​នៅ​ក្នុង​មាត្រា​ចំនួន​១៨​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ បាន​សម្តែងការ​ខក​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ហើយលោក​បានបដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​លើ​ការ​សម្រេច​នេះ​ទេ​ ដោយ​និយាយ​ថា ​លោករង់​ចាំ​ការ​ឆ្លើយ​តបជា​លាយ​លក្ខណ៍​អក្សរ​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ចំពោះ​ការ​បកស្រាយ​របស់​ក្រុម​អ្នក​តំណាង​រាស្រ្ត​នៃ​គណបក្ស​ជំទាស់​អំពីភាព​មិន​ប្រាកដ​ប្រជា​ និង​ចំណុច​អវិជ្ជមាននៃ​សេចក្តី​ព្រាង​ច្បាប់​ដ៏គួរ​ឲ្យ​បារម្ភ​នេះ។​

«ខ្ញុំ​មិន​ចង់​ធ្វើ​អធិប្បាយ​អី​ច្រើន​ទេ។​ ខ្ញុំ​ចង់​ឃើញ​លិខិត​ឆ្លើយ​ពី​ក្រុម​ប្រឹក្សា​រដ្ឋធម្មនុញ្ញ​សិន ​ព្រោះ​ចំណុច​ដែល​ខ្ញុំ​លើក​ឡើង​មាន​មូលដ្ឋាន​ត្រឹម​ត្រូវ​សង្ឃឹម​ថា​ ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​យល់​ថា​ មាន​ប៉ះពាល់​ប្រពៃណី​ច្បាប់​អន្តរជាតិ​ទេ?​ គាត់​ត្រូវ​តែ​ផ្តល់​ហេតុផល​មក​ខ្ញុំ​វិញ​ដែរ។ ​ដូច្នេះ​ខ្ញុំ​រង់​ចាំ​ការ​ពន្យល់​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មក​វិញ​ មុន​នឹង​ខ្ញុំ​ធ្វើ​អត្ថាធិប្បាយ​យ៉ាង​ណា»។​

​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​ដែល​អនុម័ត​ដោយ​សមាជិក​រដ្ឋសភា​និងសមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​កាន់​អំណាច​នេះ​មាន​៩​ជំពូក​ និង​៣៩​មាត្រា។​

លោក​ព្រហ្ម​ ញាណ​វិចិត្រ​ អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា​ សេចក្តី​សម្រេច​នេះ​ត្រូវ​បាន​បញ្ជូនភ្លាមៗ​ទៅ​កាន់​សា្ថប័ន​ជាប់​ពាក់​ព័ន្ធ​របស់​រដ្ឋាភិបាល រដ្ឋ​សភាជាតិ​ និង​ព្រឹទ្ធ​សភា​ ហើយ​និង​ព្រះ​បរមរាជវាំង។​

«បញ្ចប់​ទៅ​ សេចក្តី​សម្រេច​នេះ​ យើង​បាន​ធ្វើព្រាង ​បញ្ជូន​ទៅ​ហើយ​ ត្រង់​ថា​ ទៅ​ដល់​ ឬ​មិន​ទាន់​ដល់​ហ្នឹង​មិន​ដឹងទេ។ ប៉ុន្តែ​យើង​បាន​បញ្ជូន​ទៅ​ហើយ។​ បញ្ជូន​ទៅ​ប្រាំ​កន្លែង​ បញ្ជូន​ទៅ​អស់​ហើយ។​ បញ្ជូន​ទៅ​ខាង​ព្រះ​បរម​រាជវាំង​ដើម្បី​ថ្វាយ​ព្រះ​ករុណា​ ហើយ​បន្ទាប់​មក​បញ្ជូន​ទៅ ​ជាមួយ​គ្នា​ហ្នឹង​ដែរ​បញ្ជូនទៅ​សភា​ជាតិ​ ទៅ​ព្រឹទ្ធ​សភា ​ទៅ​រាជរដ្ឋាភិបាល​ ហើយ​និង​ទៅ​តុលាការ​កំពូល»។​

លោក​តឹក វណ្ណារ៉ា​ នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ​រដ្ឋាភិបាល​កម្ពុជា​ និង​ស្ថាប័ន​អង្គ​នីតិ​បញ្ញតិ្ត​នឹង​ទទួល​បន្ទុក​ធ្ងន់​បន្ថែម​ទៀត​ ប្រសិន​ជា​សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​អាយុកាល​៤​ឆ្នាំ​នេះ​ត្រូវ​បានឡាយ​ព្រះ​ហស្ថលេខា​ដោយ​អង្គ​ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ ដោយ​គ្មាន​ការ​កែ​សម្រួល។ ​លោក​និយាយ​ថា៖​

«បើ​សិន​ច្បាប់​ហ្នឹង​អត់​មានការ​កែប្រែ​ មាន​ន័យ​ថា​ អាហ្នឹង​ជា​បន្ទុក​មួយ​ថែម​ទៀត​ដល់​រាជ​រដ្ឋាភិបាល​ក៏​ដូច​ជា​រដ្ឋសភា​ និង​ព្រឹទ្ធ​សភា​ផង​ដែរ​ ក្នុង​ការ​ផ្តល់​សេវា​កម្ម​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ ​ហើយ​នឹង​ប្រជា​ពលរដ្ឋ​ទូទៅ ​ព្រោះ​បើ​សិន​ជា​មាន​ផល​ប៉ះ​ពាល់​ដល់​ប្រតិបត្តិការ​របស់​អង្គការ​សង្គម​ស៊ីវិល​ ប្រជាជន​រាប់​លាន​នាក់​ដែល​ទទួល​សេវា​ពី​អង្គការ​សង្គម​ស៊ីវិល​ ក៏ទទួល​រង​ផល​ប៉ះពាល់​ផ្ទាល់​ផង​ដែរ​ ពីការ​អនុវត្ត​ទាក់​ទង​ច្បាប់​នេះ»។​

ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​ឡាយ​ព្រះហស្ថ​លេខា​ដោយ​ព្រះ​មហា​ក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ​នរោត្តម​សីហមុនី​មែន ​នោះ​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មុខ​ជា​នឹង​ប្រឈម​នឹង​ឧប​សគ្គ​ជាច្រើន​ រួម​មាន​ឧបសគ្គ​ខាង​ផ្លូវច្បាប់​ ពីព្រោះ​ច្បាប់​នេះ​តម្រូវ​ឲ្យ​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ។​ ក្រសួង​មហាផ្ទៃ​អាច​នឹង​ដើរ​តួ​ជា​អ្នក​លុប​ឈ្មោះ​សមាគម ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចេញ​ពី​បញ្ជី​ផង​ដែរ។​ ឧបសគ្គ​នេះ​នឹង​ធ្វើ​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ពិបាក​ធ្វើការ​កែ​លម្អ​បញ្ហា​អវិជ្ជមាន​ក្នុង​សង្គម ជា​ពិសេស​គឺ​វិបត្តិ​ដីធ្លី​ដ៏​ស្រួចស្រាវ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG