អាមេរិកថា ការបះបោររបស់ទាហានស៊ីឈ្នួលរុស្ស៊ី បង្ហាញពីការចាញ់សង្គ្រាមរបស់លោក Putin នៅអ៊ុយក្រែន
- Cindy Saine
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និយាយថា ការបះបោរប្រដាប់អាវុធក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃទី២៤ ខែមិថុនា បង្ហាញថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កំពុងចាញ់សង្គ្រាមយ៉ាងច្បាស់នៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាការបញ្ជាក់ពីភាពផ្ទុយគ្នាស្រឡះ រវាងមហិច្ឆតាដ៏ធំរបស់លោកពេលចាប់ផ្តើមសង្គ្រាមដំបូង និងជំហររបស់កងទ័ពលោកនៅពេលនេះ។ អ្នកឆ្លើយឆ្លងព័ត៌មានផ្នែកការទូតរបស់វីអូអេ អ្នកស្រី Cindy Saine រាយការណ៍រឿងនេះ។ លោក សាយ មុន្នី ប្រែសម្រួលដូចតទៅ៖