Hello VOA៖ ពលករចំណាកស្រុកកម្ពុជាពិបាកប្រកួតនឹងពលករប្រទេសដទៃ
វាគ្មិននិយាយថា ប្រទសកម្ពុជាត្រូវការបណ្តុះបណ្តាលពលរដ្ឋខ្លួនឯងឲ្យមាន ចំណេះដឹងខ្ពស់ដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារដែលបើកចំហក្នុងតំបន់ អាស៊ាន។ នេះបើតាមការអះអាងរបស់លោកស្រី មូរ សុខហួរ អនុប្រធានគណ បក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រ។ លោកស្រីបានបន្តថាការងារដែល រកចំណូលបានខ្ពស់ គឺត្រូវប្រទេសមួយចំនួនដែលពលរដ្ឋគេមានចំណេះដឹង ខ្ពស់គេដណ្តើមយកអស់គឺសល់តែការងារប្រើកម្លាំងបាយ ដែលពលករចំណាក ស្រុកកម្ពុជាកំពុងទទួលយក ដែលនេះ លោកស្រីចាត់ទុកថាជាការបរាជ័យ របស់រដ្ឋាភិបាលកម្ពុជា ហើយទទូចឲ្យមានការកែប្រែការដឹកនាំប្រទេស៕ (លោក សុខ ខេមរា, វ៉ាស៊ីនតោន, ៩ មករា ២០១៨)