អ្នកស្រី ធីតា វីន បានជួបសម្ភាសជាមួយលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន នៅក្នុងអំឡុងពេលកំពុងធ្វើការឃោសនាបោះឆ្នោតថ្ងៃដំបូងនេះ។
ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង លោក Yoon Suk-yeol បានផ្តល់បទសម្ភាសន៍ដល់លោក Dong Hyuk Lee ប្រធាន VOA ផ្នែកភាសាកូរ៉េ អំពីភាពជាដៃគូរវាងកូរ៉េខាងត្បូងនិងអាមេរិក ដែលលើសពីសន្តិសុខយោធា។
បញ្ហាក្នុងតំបន់និងសកលមួយចំនួន រួមទាំងភូមានិងអ៊ុយក្រែនអាចធ្វើឲ្យមានភាពតានតឹង ក្នុងការចេញសេចក្តីថ្លែងការណ៍រួម នៅក្រោយពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា និង លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ជាសហប្រធាន។
អ្នកស្រាវជ្រាវអាមេរិកាំងមួយរូបយល់ថា ទោះបីព្រឹត្តិការណ៍បានកន្លងផុតទៅអស់ជាង៣០ឆ្នាំក្តី ក៏ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ មានសារៈសំខាន់ជាមេរៀនប្រវត្តិសាស្ត្រនិងគួរបញ្ចូលក្នុងប្រតិទិនប្រចាំឆ្នាំរបស់កម្ពុជា។
លោក អ៊ឹម ច័ន្ទរក្សា អាយុ ២៧ឆ្នាំ ដែលរស់នៅនិងបម្រើការជាអ្នកប្រឹក្សាធនធានមនុស្សផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់និងលទ្ធកម្ម នៅទីក្រុងសៀងហៃ និយាយថា ស្ថានភាពបិទខ្ទប់បានធូរស្រាលបន្តិចហើយក្រោយពីវិធានការតឹងតែងជាងបីសប្តាហ៍មកនេះ។
សៀវភៅថ្មីមួយក្បាលដែលមានកម្រាស់១៣០ទំព័រ និពន្ធដោយអ្នកកាសែតអាមេរិកាំងម្នាក់គឺ កញ្ញា Abby Seiff ដែលមានចំណងជើងថា «Troubling the Water: A Dying Lake and A vanishing World in Cambodia» បានរៀបរាប់អំពីទំនាក់ទំនងយ៉ាងស៊ីជម្រៅរបស់ប្រជាជនកម្ពុជា និងបឹងនេះ។
បើមិនមានតួអង្គសហជីពឯករាជ្យនៅក្នុងសង្គមទេ នោះបង្ហាញថាលិទ្ធប្រជាធិបតេយ្យនៅក្នុងប្រទេសនោះក៏គ្មានដែរ។
នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ អ្នកស្រី សាន សិទ្ធា ដែលជាប្រធានក្រុងខ្មែរ បានថ្លែងថា កន្លងមក ក្រុងខ្មែរតែងតែរៀបចំពិធីបុណ្យនេះឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែត្រូវបានអាក់ខានដោយសារជំងឺរាតត្បាតកូវីដ១៩ ដូច្នេះពិធីបុណ្យនៅថ្ងៃទី៣ ខែមេសានេះ គឺជាការៀបចំឆ្នាំទី១ បន្ទាប់ពីមានជំងឺកូវីដ១៩។
ទីក្រុងខ្មែរអច្ឆរិយៈ Khmer City of Wonders គឺជាឈ្មោះគម្រោងសាងសង់ទីក្រុងខ្មែរមួយស្ថិតក្នុងទីក្រុង Kingman រដ្ឋ Arizona សហរដ្ឋអាមេរិក។
សហព័ន្ធខ្មែរកម្ពុជាក្រោមបានចោទប្រកាន់អាជ្ញាធរវៀតណាមថារំលោភបំពានសិទ្ធិសាសនា ដោយបានវាយព្រះសង្ឃ ដែលមិនឲ្យអាជ្ញាធរវៀតណាមកាប់ដើមឈើក្នុងវត្តខ្មែរ នៅដែនដីខ្មែរក្រោម ក្នុងស្រុក ឡុងហូ ខេត្ត វិញឡុង។
អតីតជនភៀសខ្លួនខ្មែរមួយចំនួននៅទីក្រុង San Bernadino ដែលស្ថិត នៅចម្ងាយប្រហែល១០០គីឡូម៉ែត្រពីទីក្រុង Long Beach រដ្ឋ California ពួកគាត់បាននាំគ្នារៀបចំការលាងរថយន្តមួយនៅវត្តសុវណ្ណារ៉ាម ដើម្បីអង្គាសប្រាក់យកទៅជួយជនភៀសខ្លួនអ៊ុយក្រែន ដែលកំពុងជ្រកកោននៅក្នុងបណ្តាប្រទេសជិតខាងរបស់ខ្លួន។
លោក អ៊ុក ចាន់ដារា ដែលជាពលរដ្ឋអ៊ុយក្រែនដើមកំណើតខ្មែរម្នាក់ កំពុងរស់នៅក្នុងតំបន់មួយនៅមិនឆ្ងាយពីទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ដោយលោកមិនទាន់សម្រេចចិត្តចាកចេញពីផ្ទះសម្បែងនៅឡើយទេ។
ព័ត៌មានផ្សេងទៀត