អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា ប្រាប់វីអូអេថា មានករណីជាច្រើនទៀតដែលបានបង្ហាញពីភាពមិនប្រក្រតីដែលបានកើតឡើងពាក់ព័ន្ធជាមួយនឹងការបោះឆ្នោតឃុំសង្កាត់កាលពីកន្លងទៅ
នៅក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ ដែលធ្វើឡើងកាលពីដើមខែមិថុនា មេឃុំចៅសង្កាត់ជាប់ឆ្នោតជាស្ត្រីមាន១៧៣នាក់ គឺស្មើ១០,៤៧%តែប៉ុណ្ណោះនៃមេឃុំចៅសង្កាត់សរុបចំនួន១.៦៥២នាក់នៅទូទាំងប្រទេស។
បេក្ខជនជាប់ឆ្នោតជាមេឃុំម្នាក់របស់គណបក្សភ្លើងទៀននៅក្នុងឃុំក្រយា ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ បានប្តេជ្ញាបម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុត ហើយសហការជាមួយមន្រ្តីគណបក្សកាន់អំណាច ដែលធ្លាប់ដឹកនាំឃុំ កាលពីកន្លងទៅ។
ថ្នាក់ដឹកនាំគណបក្សនេះ បានលើកឡើងអំពី «ជ័យជម្នះ» របស់ខ្លួន ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ហើយប្រកាសថា គណបក្សនឹងព្យាយាមស្វែងរកការគំាទ្របន្ថែមទៀត ដើម្បីឈ្នះការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយ។
គណបក្សភ្លើងទៀន នៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ បានធ្វើពិធីអបអរសាទរដល់បេក្ខជនមេឃុំជាប់ឆ្នោត និងក្រុមប្រឹក្សាជាប់ឆ្នោតរបស់ខ្លួននៅក្នុងខេត្តកំពង់ធំ។ គណបក្សភ្លើងទៀនឈ្នះបានតំណែងមេឃុំចំនួន ៤ និងអាសនៈក្រុមប្រឹក្សាចំនួន ២.១៩៨ អាសនៈ គឺស្មើប្រមាណ ១៨% នៃអាសនៈសរុប៕
លោក ញឹម សារ៉ុម ដែលជាបេក្ខជនមេឃុំជាប់ឆ្នោតម្នាក់ ក្នុងចំណោម ៤ នាក់របស់គណបក្សភ្លើងទៀននៅទូទាំងប្រទេស ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែត្រូវបានដោះលែងវិញពីបទ «ប្លន់» ក្នុងសំណុំរឿងប្រមាណ ២០ ឆ្នាំមុន។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃសុក្រនេះ គ.ជ.ប ឱ្យដឹងថាប្រជាពលរដ្ឋប្រមាណ៧លាន៤សែននាក់ គឺស្មើនឹង៨០,៣២%នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានចេញទៅបោះឆ្នោត ។
ការប្រកាសបញ្ឈប់មន្រ្តីទាំងពីររូបនេះធ្វើឡើងស្របពេលមានចំណាត់ការផ្លូវច្បាប់ជាបន្តបន្ទាប់មកលើសមាជិក និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន ដែលទើបនឹងដំណើរការសាជាថ្មី។
គណបក្សភ្លើងទៀន នៅថ្ងៃពុធ បានបង្ហោះសារដោយបានការពារថាលោក ញឹម សារ៉ុម មិនមែនជា«ចោរប្លន់» ដូចការចោទប្រកាន់របស់តុលាការឡើយ ហើយជម្លោះដែលកើតចេញការជំពាក់លុយនោះ ក៏ត្រូវបានដោះស្រាយរួចរាល់ នៅក្នុងឆ្នាំ២០១១។
ពួកគេថា គ.ជ.បមានភាពលម្អៀង ដោយថ្នាក់ដឹកនាំ ឬតំណាងគណបក្សជំទាស់ ពន្យល់ថា បណ្តាលមកពីក្បាលម៉ាស៊ីនដឹកនាំគ.ជ.ប មានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជា។
ព័ត៌មានផ្សេងទៀត