កម្រងរូបភាព៖ គណបក្សភ្លើងទៀនធ្វើពិធីអបអរបេក្ខជនជាប់ឆ្នោតមេឃុំនៅក្នុងខេត្តកំពង់ធំ
គណបក្សភ្លើងទៀន នៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ បានធ្វើពិធីអបអរសាទរដល់បេក្ខជនមេឃុំជាប់ឆ្នោត និងក្រុមប្រឹក្សាជាប់ឆ្នោតរបស់ខ្លួននៅក្នុងខេត្តកំពង់ធំ។ គណបក្សភ្លើងទៀនឈ្នះបានតំណែងមេឃុំចំនួន ៤ និងអាសនៈក្រុមប្រឹក្សាចំនួន ២.១៩៨ អាសនៈ គឺស្មើប្រមាណ ១៨% នៃអាសនៈសរុប៕

១
បេក្ខជនជាប់ឆ្នោតមេឃុំ និងក្រុមប្រឹក្សាជាប់ឆ្នោតរបស់គណបក្សភ្លើងទៀត ចូលរួមពិធីអបអរសាទរជ័យជម្នះរបស់ពួកគេ នៅក្នុងខេត្តកំពង់ធំ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ។ (ស៊ុន ណារិន/វីអូអេ)

២
បេក្ខជនជាប់ឆ្នោតមេឃុំ និងក្រុមប្រឹក្សាជាប់ឆ្នោតរបស់គណបក្សភ្លើងទៀត ចូលរួមពិធីអបអរសាទរជ័យជម្នះរបស់ពួកគេ នៅក្នុងខេត្តកំពង់ធំ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ។ (ស៊ុន ណារិន/វីអូអេ)

៣
លោក ញឹម សារ៉ុម ដែលជាបេក្ខជនមេឃុំជាប់ឆ្នោតម្នាក់ ក្នុងចំណោម ៤ នាក់របស់គណបក្សភ្លើងទៀន នៅខេត្តកំពង់ធំ។ (ស៊ុន ណារិន/វីអូអេ)

៤
លោក ញឹម សារ៉ុម បេក្ខជនមេឃុំជាប់ឆ្នោតម្នាក់ ក្នុងចំណោម ៤ នាក់របស់គណបក្សភ្លើងទៀន ថ្លែងនៅក្នុងពិធីអបអរបេក្ខជនជាប់ឆ្នោតមេឃុំ និងក្រុមប្រឹក្សាជាប់ឆ្នោត នៅក្នុងខេត្តកំពង់ធំ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ។ (ស៊ុន ណារិន/វីអូអេ)

៥
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ថ្លែងនៅក្នុងពិធីអបអរបេក្ខជនជាប់ឆ្នោតមេឃុំ និងក្រុមប្រឹក្សាជាប់ឆ្នោត នៅក្នុងខេត្តកំពង់ធំ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ។ (ស៊ុន ណារិន/វីអូអេ)

៦
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បានដឹកនាំពិធីអបអរបេក្ខជនជាប់ឆ្នោតមេឃុំ និងក្រុមប្រឹក្សាជាប់ឆ្នោត នៅក្នុងខេត្តកំពង់ធំ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ។ (ស៊ុន ណារិន/វីអូអេ)