គណបក្សភ្លើងទៀនប្រកាស«ជ័យជម្នះ» ហើយត្រៀមបង្កើនការគាំទ្រសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣
គណបក្សភ្លើងទៀន កាលពីថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ បានធ្វើពិធីអបអរសាទរដល់បេក្ខជនមេឃុំជាប់ឆ្នោត និងក្រុមប្រឹក្សាជាប់ឆ្នោតរបស់ខ្លួន នៅក្នុងខេត្តកំពង់ធំ។ ថ្នាក់ដឹកនាំគណបក្សនេះ បានលើកឡើងអំពី «ជ័យជម្នះ» របស់ខ្លួន ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ហើយប្រកាសថា គណបក្សនឹងព្យាយាមស្វែងរកការគំាទ្របន្ថែមទៀត ដើម្បីឈ្នះការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយ។ លោក ស៊ុន ណារិន រាយការណ៍លម្អិតពីខេត្តកំពង់ធំ៕