ក្រុមហ៊ុនមួយផលិតថ្នាំគ្រាប់រំលូតកូននិងវេជ្ជបណ្ឌិតម្នាក់បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងការរឹតត្បិតរបស់រដ្ឋលើថ្នាំនេះ នៅក្នុងបណ្តឹងមួយបែបនេះ តាំងពីតុលាការកំពូលសហរដ្ឋអាមេរិកបានប្រែក្រឡាស់សិទ្ធិតាមរដ្ឋធម្មនុញ្ញសហព័ន្ធក្នុងការរំលូតកូន។
ប៉ូលិសក្នុងរដ្ឋ California របស់សហរដ្ឋអាមេរិកបាននិយាយថា មនុស្សប្រាំពីរនាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទនៅក្នុងការបាញ់ប្រហារដែលពាក់ព័ន្ធគ្នាចំនួនពីរកន្លែងនៅឯការដ្ឋានកសិកម្ម។
ការតាមប្រមាញ់ខ្មាន់កាំភ្លើងដែលបានសម្លាប់មនុស្ស ១០ នាក់នៅក្លឹបរាំរបាំក្នុងស្រុក Los Angeles រដ្ឋ California បានបញ្ចប់កាលពីថ្ងៃអាទិត្យ នៅពេលដែលអាជ្ញាធរបានរកឃើញថា បុរសនោះបានស្លាប់ដោយសារបានបាញ់សម្លាប់ខ្លួនឯងនៅក្នុងរថយន្តដែលគាត់បានបើករត់គេចខ្លួន។
ក្រុមសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យកាលពីថ្ងៃអាទិត្យ បានរិះគន់ចំណាត់ការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ក្នុងការរក្សាទុកឯកសារសម្ងាត់ជាតិ បន្ទាប់ពីការរកឃើញនាពេលថ្មីៗចុងក្រោយនេះនូវឯកសារជាច្រើនទៀត ដែលមានសរសេរអក្សរថាជាឯកសារសម្ងាត់។
មេធាវីប្រចាំសេតវិមានលោក Richard Sauber បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ឯកសារសម្ងាត់ដែលសរុបមានចំនួន ៦ ទំព័រត្រូវបានរកឃើញក្នុងអំឡុងពេលនៃការធ្វើប្រតិបត្តិការស្វែងរកនៅបណ្ណាល័យឯកជនរបស់លោក Biden។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA របស់អាមេរិក បាននិយាយកាលពីថ្ងៃពុធថា ដំណើរការចរាចរណ៍តាមផ្លូវអាកាសមានធ្វើជាធម្មតាវិញនៅទូទាំងអាមេរិក ក្រោយមានបញ្ហាជាមួយប្រព័ន្ធកុំព្យូទ័រមួយរបស់ខ្លួន នាំឱ្យមានការពន្យារពេលជើងហោះហើរ៥.៤០០ និងដែលបាននាំឱ្យមានការលុបចោលជើងហោះហើរ៩០០ផ្សេងទៀត។
ការបញ្ចប់កិច្ចការរបស់មហាគណៈវិនិច្ឆ័យពិសេសនេះ បានរុញការស៊ើបអង្កេតមួយជំហានទៀតទៅកាន់តែកៀកនឹងការចោទប្រកាន់ពីបទល្មើលព្រហ្មទណ្ឌដែលអាចទៅរួច ទៅលើលោក Trump និងអ្នកផ្សេងទៀត។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកកំពុងពិនិត្យមើលដុំឯកសារដែលអាចចាត់ទុកថាជាឯកសារសម្ងាត់ដែលត្រូវបានរកឃើញនៅក្នុងការិយាល័យធ្វើការក្នុងរដ្ឋធានីវ៉ាស៊ីនតោននៃអតីតវិទ្យាស្ថានរបស់លោកប្រធានាធិបតី Joe Biden។ នេះបើតាមការបញ្ជាក់របស់សេតវិមានកាលពីថ្ងៃចន្ទ។
លោក McCarthy បានព្យាយាមអស់រយៈពេលជាច្រើនឆ្នាំមកហើយដើម្បីធ្វើយ៉ាងណាឱ្យបានកាន់តំណែងជាប្រធានរដ្ឋសភា។ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ លោកបានជួបម្ដងហើយម្ដងទៀតជាមួយនឹងក្រុមជំទាស់នឹងលោកក្នុងជួរបក្សសាធារណរដ្ឋរបស់លោកដើម្បីទទួលបានការគាំទ្រពីពួកគេ។
ថ្ងៃទី ៣ នៃការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៃរដ្ឋសភាដែលមានសមាជិក ៤៣៥ នាក់ គឺដូចគ្នានឹងពីរថ្ងៃដំបូងដែរ ដែលលោក McCarthy មិនអាចរកបានសំឡេងគាំទ្រភាគច្រើនចំនួន ២១៨ សំឡេង ដើម្បីឲ្យលោកឈ្នះតំណែងនោះឡើយ។
ក្រុមសមាជិកសភានៃគណបក្សទាំងពីរ នឹងជួបជុំគ្នានៅលើកាំជណ្តើរខាងមុខផ្នែកខាងកើតនៃអគារវិមានសភាអាមេរិកនៅព្រឹកថ្ងៃសុក្រនេះ ដើម្បីឧទ្ទិសដល់មន្ត្រីអាមេរិក ដែលបានបាត់បង់ជីវិតឬរងរបួសដោយសារព្រឹត្តិការណ៍នៃការវាយប្រហារនៅថ្ងៃនោះ។
ព័ត៌មានផ្សេងទៀត