ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​រដ្ឋសភា​អាមេរិក​ប្រកាស​អំពី​ការ​បោះឆ្នោត​លើ​ការ​ផ្ដល់​ជំនួយ​ដល់​អ៊ុយក្រែន​និង​អ៊ីស្រាអែល


ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​លោក Mike Johnson ថ្លែងជាមួយអ្នកសារព័ត៌មាន​នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ (AP)
ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​លោក Mike Johnson ថ្លែងជាមួយអ្នកសារព័ត៌មាន​នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ (AP)

ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​លោក Mike Johnson បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​អំពី​ការ​បោះឆ្នោត​លើ​កញ្ចប់​ជំនួយ​យោធា​ថ្មី​សម្រាប់​ប្រទេស​អ៊ុយក្រែន​ដែល​ត្រូវបាន​ពន្យារពេល​ជា​យូរ​មក​ហើយ ក៏​ដូចជា​លើ​ជំនួយ​យោធា​សម្រាប់​ប្រទេស​អ៊ីស្រាអែល​ផងដែរ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ការ​ប្រកាស​ដូចនេះ​នឹង​នាំឱ្យ​មាន​ការ​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​ក្រុម​ស្តាំ​និយម​ជ្រុល​នៅ​ក្នុង​ជួរ​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ផ្ទាល់ ដែល​អស់​រយៈពេល​ជាច្រើន​ខែ​កន្លង​មក​បាន​រាំងខ្ទប់​ជំនួយ​នេះ។

លោក Johnson បាន​ប្រកាស​ថា៖ «យើង​រំពឹង​ថា​នឹង​មាន​ការ​បោះឆ្នោត​លើ​ការ​អនុម័ត​ចុងក្រោយ​លើ​សេចក្តី​ព្រាងច្បាប់​ទាំងនេះ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍‍​ខាងមុខ»។

សេចក្តី​ប្រកាស​របស់​លោក Johnson នេះ​បាន​ធ្វើឡើង​ក្នុង​ពេល​មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​បញ្ជាក់​ថា​អ៊ុយក្រែន​និង​អ៊ីស្រាអែល​គឺជា​សម្ព័ន្ធមិត្ត​ពីរ​របស់​សហរដ្ឋ​អាមេរិក​ដែល​ត្រូវការ​ជំនួយ​នៅក្នុង​សង្គ្រាម​របស់​ពួកគេ។

លោក Biden បាន​សរសេរ​នៅ​ក្នុង​អត្ថបទ​បញ្ចេញមតិ​មួយ​ក្នុង​កាសែត The Wall Street Journal ថា៖ «ទោះ​ជា​ប្រទេស​ទាំង​ពីរ​នេះ​អាច​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​ក៏ដោយ ក៏​ពួកគេ​ពឹងពាក់​លើ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ដែល​រួម​មាន​ទាំង​សព្វាវុធ​ផងដែរ ដើម្បី​ធ្វើការ​នេះ​បាន។ ហើយ​ពេល​នេះ​ហើយ​គឺជា​ពេល​ដ៏​សំខាន់»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG