សកម្មជនសិទ្ធិមនុស្សមានសុទ្ទិដ្ឋិនិយមនឹងលទ្ធិប្រជាធិបតេយ្យអាមេរិកាំង
សកម្មជនសិទ្ធិមនុស្សខ្មែរ-អាមេរិកាំងរក្សាសុទ្ទិដ្ឋិនិយមចំពោះសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ បើទោះបីជាការបោះឆ្នោតប្រធានាធិបតីឆ្នាំនេះមានភាពតានតឹង ជូរចត់ និងមានការប្រេះឆាក្នុងសង្គមអាមេរិកាំងក៏ដោយ។ លោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ បានបញ្ជាក់ក្នុងបទសម្ភាសន៍ ជាមួយនឹងលោក ម៉ែន គឹមសេង នៃវីអូអេថា បើទោះបីជាគណបក្សណាឈ្នះឆ្នោតក៏ដោយ ក៏នៅតែយកចិត្តទុកដាក់ដល់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដែរ។ លោកក៏សង្កេតឃើញសហគមន៍ខ្មែរ បានចូលរួមសកម្មភាពនយោបាយយ៉ាងច្រើនផងដែរ ក្នុងយុទ្ធនាការឃោសនាកន្លងមក។