YouTube is citing compliance with US sanctions
One person killed Tuesday when police break up demonstration outside capital, Colombo; protests over island’s crushing economic crisis growing
ស.រ.អ.ប្រកាសអំពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេស រុស្ស៊ី ចិន អ៊ីរ៉ង់ វ៉េណេស៊ុយអេឡា អេហ្ស៊ីប និងប្រទេសមួយចំនួនទៀត ដោយលើកឡើងថា សិទ្ធិមនុស្សត្រូវបានគាបសង្កត់ក្រោមលេសការរាតត្បាតជំងឺកូវីដ១៩។
យន្តហោះចម្បាំងចិនដែលផលិតក្នុងស្រុក Chengdu J-20 ត្រូវបានដាក់ពង្រាយនៅក្នុងដែនសមុទ្ររបស់ខ្លួននៅភាគខាងត្បូងសម្រាប់បេសកកម្មនៅតំបន់សមុទ្រចិនខាងត្បូងនិងខាងកើតនិងនៅជុំវិញកោះតៃវ៉ាន់។
អ្នកច្នៃប្រឌិតមិនមែនស្បែកសជាច្រើនមិនត្រូវបានគេទទួលស្គាល់។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើឱ្យក្រឡាប់ចាក់ដល់សន្តិភាពនិងស្ថិរភាពរាប់ទសវត្សរ៍នៅទ្វីបអឺរ៉ុប ដោយសារការឈ្លានពានដោយមិនបានបង្កហេតុរបស់លោកលើអ៊ុយក្រែន។
Senior U.S. officials head to islands as security deal between the countries renews concerns over Beijing's increasing influence in Pacific
សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន និងការដាក់ទណ្ឌកម្មនានាលើប្រទេសរុស្ស៊ីកំពុងតែធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញនៅទូទាំងសាកលលោកដែលត្រូវបានជាប់គាំងដោយសារជំងឺរាតត្បាតរួចទៅហើយនោះ កាន់តែមានស្ថានភាពធ្ងន់ធ្ងរថែមទៀត។
ការកកស្ទះនៅកំពង់ផែ West Coast សហរដ្ឋអាមេរិក និងវិបត្តិបណ្តាញផ្គត់ផ្គង់តាមផ្លូវដែក និងរថយន្ត ប៉ះពាល់ការនាំចេញរបស់សហរដ្ឋអាមេរិកនិងកំហិតជម្រើសរបស់អ្នកអតិថិជនអន្តរជាតិ។ សម្រាប់អាល់ម៉ុនដាំក្នុងរដ្ឋ California ការកកស្ទះនេះបានប៉ះពាល់ដល់កសិករអាមេរិកាំងនិងអ្នកប្រើប្រាស់ជុំវិញពិភពលោក។ លោក Mike O'Sullivan រាយការណ៍អំពីរឿងនេះពីតំបន់ Central Valley រដ្ឋ California។ លោក ពិន ស៊ីសុវណ្ណ ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕
ប្រទេសអ៊ុយក្រែនបានបញ្ជាក់ថា រុស្ស៊ីបានចាប់ផ្តើមការវាយប្រហាររបស់ខ្លួនដើម្បីត្រួតត្រាតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ខណៈដែលការវាយប្រហារកាំជ្រួចមីស៊ីលមួយបានចំទីក្រុង Lviv ភាគខាងលិច ដោយបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏៧នាក់ដែរ។
ក្រុមអ្នកជំនាញបានផ្ដោតការយកចិត្តទុកដាក់ទៅលើការប្រើប្រាស់ប្រព័ន្ធ VPN និង គេហទំព័រដែលត្រូវបិទ ក៏ដូចជា ថាតើអ្នកណាជាអ្នកត្រួតពិនិត្យបណ្ដាញទាំងនោះ។
Techniques used in what authorities call 'appropriate rehabilitation' of jailed pro-democracy protesters are similar to those used on Uyghurs in Xinjiang, rights advocates say
អធិការបតីនៃប្រទេសអូទ្រីសបានធ្វើការពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងរដ្ឋធានីមូស្គូកាលពីថ្ងៃចន្ទ ទី១១ ខែមេសា នៅពេលដែលមានការព្រមានថា រដ្ឋាភិបាលវិមានក្រឹមឡាំងកំពុងប្រុងប្រៀបចាប់ផ្តើមការវាយប្រហារទ្រង់ទ្រាយធំមួយនៅក្នុងតំបន់ Donbas ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ លោក Henry Ridgwell រាយការណ៍អំពីរឿងនេះ។ លោកជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់កងទ័ពរុស្ស៊ីពីការ ពាក់ព័ន្ធនឹង«អំពើភេរវកម្មដោយចេតនា»ដោយធ្វើការវាយប្រហារដោយកាំភ្លើងធំនិងកាំភ្លើងត្បាល់លើសង្កាត់នានាដែលមានអ្នកស្រុករស់នៅក្នុងទីក្រុង Kharkiv។
A tenuous truce and new framework for talks between the Thai government and separatist rebels is raising hopes of real progress toward a lasting peace
As the two countries debate over South China Sea waters, US, Indonesia plan expansion of the Garuda Shield military exercises
ដំណើរទស្សនកិច្ចនេះបានបង្កឱ្យមានប្រតិកម្មខ្លាំងក្លាពីរដ្ឋាភិបាលចិន។ កន្លងមក រដ្ឋាភិបាលចិនបានស្នើមិនឱ្យក្រុមសមាជិកសភាអាមេរិកនេះធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ទេ។
ប្រធានាធិបតីអ៊ុយក្រែនថ្លែងថា សង្គ្រាមទទឹងទិសរបស់រុស្ស៊ីដែលកំពុងបន្តធ្វើលើប្រទេសរបស់លោកគឺជា «គ្រោះមហន្តរាយ» មួយដែលបង្កគ្រោះថ្នាក់ដល់ទ្វីបអឺរ៉ុបទាំងមូល។ រដ្ឋាភិបាលរុស្ស៊ីហាក់ដូចជាបោះបង់ចោលផែនការវាយដណ្តើមយករដ្ឋធានីកៀវ ខណៈដែលសង្គ្រាមនេះឈានចូលដល់ខែទីពីរ។ បណ្តាប្រទេសមហាអំណាចលោកខាងលិចបានហៅទាហានរុស្ស៊ីដែលកំពុងដកថយនេះថាជាឧក្រិដ្ឋជនសង្គ្រាមដែលប្រព្រឹត្តិអំពើសាហាវឃោរឃៅដូចជាការចាប់រំលោភនិងការសម្លាប់ជនស៊ីវិលបែបប្រហារជីវិតជាដើម។ លោក Arash Arabasadi នៃ VOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
ក្រសួងការបរទេសអាមេរិកបានបញ្ជារឲ្យបុគ្គលិកគ្មានភារកិច្ចចាំបាច់របស់ខ្លួនចាកចេញពីទីក្រុងសៀងហៃ ដែលកំពុងពិបាកដោះស្រាយការកើនឡើងនៃករណីកូវីដ១៩។
បទបញ្ជារបស់ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃចន្ទម្សិលមិញ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងនេះ បានប្រកាសឲ្យបុគ្គលិករបស់ខ្លួនអាចចាកចេញដោយស្ម័គ្រចិត្តពីស្ថានកុងស៊ុលអាមេរិកនៅក្នុងទីក្រុងសៀងហៃ។
ព័ត៌មានផ្សេងទៀត