ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា អ្នកធ្វើការជាប់កិច្ចសន្យាម្នាក់បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍នៅឯមូលដ្ឋានរបស់កងទ័ពចម្រុះមួយកន្លែង នៅក្នុងប្រទេសស៊ីរីភាគឦសាននៅក្នុងការ វាយប្រហារមួយ«មានប្រភពមកពីប្រទេសអ៊ីរ៉ង់»។
ថ្ងៃទី ១៩ ខែមីនាកន្លងទៅនេះគឺជាខួប ២០ ឆ្នាំចាប់តាំងពីពេលដែលអតីតប្រធានាធិបតីអាមេរិកលោក George W. Bush បានបញ្ជាឱ្យកងទ័ពអាមេរិកចូលលុកលុយប្រទេសអ៊ីរ៉ាក់មក។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានធ្វើដំណើរនៅថ្ងៃអង្គារនេះទៅកាន់រដ្ឋធានីកៀវដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy នៅក្នុងការបង្ហាញការគាំទ្រដែលបានកើតមានឡើងនៅពេលដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំចិនលោក Xi Jinping។
រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kulebaថាចិនមានការតាំងចិត្តលើការលើកកម្ពស់សន្តិភាពនិងជំរុញឱ្យមានការចរចាក៏ដូចជាអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបង្កើតបរិយាកាសសម្រាប់ការចរចាសន្តិភាព។
លោករដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានទៅដល់ប្រទេសអេស្តូនី កាលពីថ្ងៃទី១៦ ខែកុម្ភៈ ដែលនៅទីនោះ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអង្គការអូតង់ បានបង្កើនកម្លាំងទ័ពដែលជាផ្នែកមួយនៃការពង្រឹងការការពារតំបន់អឺរ៉ុបភាគខាងកើតរបស់អង្គការអូតង់។
ជាការឆ្លើយតបទៅនឹងសង្គ្រាមរបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិកនិងអង្គការអូតង់បានបង្កើនការការពារយ៉ាងខ្លាំងក្លានៅទូទាំងអឺរ៉ុបខាងកើត។ ឧទាហរណ៍នៅប្រទេសរ៉ូម៉ានី កងទ័ពអាមេរិកមានច្រើនជាងមុន៣ដង ពីប្រមាណ១.០០០នាក់ ដល់ចំនួន៣.០០០នាក់នាពេលបច្ចុប្បន្ន។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោកឧត្តមសេនីយ៍ត្រី Pat Ryder បានប្រកាសកាលពីថ្ងៃអង្គារក្នុងអំឡុងពេលសន្និសីទកាសែតនៅក្រសួងការពារជាតិថា ការបណ្ដុះបណ្ដាលនៅមូលដ្ឋានយោធា Fort Sill នេះអាចចាប់ផ្ដើម «លឿនបំផុតនៅសប្ដាហ៍ក្រោយ» សម្រាប់ទាហានអ៊ុយក្រនប្រហែលពី ៩០ ទៅ ១០០ នាក់។
ក្រសួងការពារជាតិអាមេរិក បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែនលើកទី៧នៅថ្ងៃទី១៥ខែវិច្ឆិកា ដើម្បីឱ្យសម្ពន្ធមិត្តអ៊ុយក្រែន អាចសហការគ្នាដោយប្រយោលអំពីការគាំទ្ររបស់ពួកគេដល់យោធាអ៊ុយក្រែន។
ការធ្វើនាវាចរណ៍នេះបានធ្វើឡើង បន្ទាប់ពីលោក Biden បាននិយាយនៅ ក្នុងកិច្ចសម្ភាសន៍មួយក្នុងកម្មវិធី «60 Minutes» របស់ទូរទស្សន៍ CBS ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា កងទ័ពសហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ក្នុងករណីដែលមានការវាយប្រហារណាមួយពីប្រទេសចិន។
លោក McKenzie ដែលធ្លាប់ផ្ដល់ប្រឹក្សាដល់ប្រធានាធិបតីអាមេរិកឱ្យរក្សាទាហានអាមេរិកតិចបំផុតចំនួន ២.៥០០ នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានប្រាប់ VOA ថា៖ «ខ្ញុំមិនជឿថាយើងមានសុវត្ថិភាពជាងមុនដោយសារតែការដកកងទ័ពរបស់យើងចេញពីប្រទេសអាហ្វហ្គានីស្ថាននោះទេ»។
កញ្ចប់ជំនួយលើកនេះមានដូចជាគ្រាប់កាំភ្លើងធំបន្ថែមទៀតសម្រាប់ប្រព័ន្ធរ៉ុក្កែត HIMARS គ្រាប់មីស៊ីល Javelin ចំនួន ១.០០០ គ្រាប់សម្រាប់បាញ់រថក្រោះ គ្រាប់កាំភ្លើងធំ និងរថយន្តពេទ្យពាសដែកចំនួន ៥០ គ្រឿង។
លោក Biden កាលពីថ្ងៃពុធម្សិលមិញបានសរសើរអ្វីដែលលោកបានហៅថា ជា«ការសម្រេចចិត្តដ៏សំខាន់» មួយរបស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ បន្ទាប់ពីប្រទេសទាំង២នេះ បានដាក់ពាក្យជាផ្លូវការសុំចូលជាសមាជិកអូតង់ ដើម្បីឆ្លើយតបដល់ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyyបានប្រកាសយ៉ាងប្រយ័តប្រយែងនូវអ្វីដែលលោកបានហៅថា«ព័ត៌មានល្អ»នៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃអង្គារ ដោយនិយាយថា «ពួកអ្នកឈ្លានពានកំពុងត្រូវបានរុញចេញជាបណ្តើរៗហើយ»។
ប្រធានអគ្គសេនាធិការចម្រុះកងទ័ពអាមេរិកលោកឧត្តមសេនីយ Mark Milley បានហៅការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនថា ជាការគំរាមកំហែងដ៏ខ្លាំងមួយដល់សន្តិភាពនិងសន្តិសុខរបស់សហភាពអឺរ៉ុប ហើយអាចប្រហែលដល់ពិភពលោកទាំងមូលផងដែរ។
យោធារុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារនៅក្នុងការចរចាសន្តិភាពនៅប្រទេសតួកគីថា ខ្លួននឹងកាត់បន្ថយប្រតិបត្តិការយោធានៅជុំវិញទីក្រុងកៀវនិងទីក្រុង Chernihiv។
លោកបានប្រាប់អ្នកសារព័ត៌មាននៅសេតវិមាននៅថ្ងៃចន្ទម្សិលមិញថា៖ «មនុស្សដូចនេះ មិនគួរដឹកនាំប្រទេសនោះឡើយ ប៉ុន្តែគេនៅតែដឹកនាំ។ ក៏ប៉ុន្តែ ពាក្យទាំងនេះ មិនមែនមានន័យថា ខ្ញុំមិនអាចបញ្ចេញកំហឹងលើរឿងនឹងនោះបានទេ»។
មុនជំនួបនោះ លោក Zelenskyy បានប្រើសារតាមវីដេអូថ្លែងជាភាសាអង់គ្លេសសុំឲ្យសមាជិកអង្គការអូតង់ផ្តល់ការគាំទ្រដែលមាន «ប្រសិទ្ធិភាព និងគ្មានកំណត់» រួមទាំងអាវុធដល់កងទ័ពអ៊ុយក្រែនផងដែរ។
រុស្ស៊ី បាននិយាយថា ការឈប់បាញ់គ្នានៅថ្ងៃពុធនេះ នឹងអនុញ្ញាតឲ្យមនុស្សចាកចេញពីទីក្រុងកៀវ Chernihiv, Sumy, Kharkiv និងទីក្រុងMariupol។
ព័ត៌មានផ្សេងទៀត