ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការវាយ​ប្រហារ​លើ​កងកម្លាំង​អាមេរិក​នៅ​អ៊ីរ៉ាក់​និង​ស៊ីរី​បន្ត​កើតឡើង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការ​សម្លាប់​រង្គាល​លើ​ជនជាតិ​អ៊ីស្រាអែល​ដោយ​ក្រុម​ហាម៉ាស់​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ យោធា​អាមេរិក​បាន​បន្ទោស​លើ​ក្រុម​សកម្មប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ប្រមាណ៣០​ទៀត ដែល​វាយប្រហារ​សឹង​តែរៀង​រាល់​ថ្ងៃ​ប្រឆាំង​នឹង​កងកម្លាំង​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី។ កាលពី​សប្តាហ៍មុន អាមេរិក​បាន​សងសឹក​ដោយ​វាយប្រហារ​យ៉ាង​ជាក់លាក់​ទៅលើ​កន្លែងនានា​នៅ​ស៊ីរី​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ឆ្មាំ​បដិវត្តន៍​ឥស្លាម​របស់​អ៊ីរ៉ង់​និង​ក្រុម​សម្ព័ន្ធមិត្ត ប៉ុន្តែ​ការវាយប្រហារ​លើ​ទាហាន​អាមេរិក​ភាគច្រើន​ដែល​មិន​ទទួល​ជោគជ័យ​នោះ មិនទាន់​ឈប់​នៅ​ឡើយ​ទេ។ អ្នកស្រី Carla Babb អ្នកឆ្លើយឆ្លង​ព័ត៌មាន​ប្រចាំ​ក្រសួង​ការពារ​ជាតិ​អាមេរិក​រាយការណ៍​អំពី​រឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG