ក្រុមពលរដ្ឋខ្មែរនិងតំណាងគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ មុនការបោះឆ្នោតកាលពីឆ្នាំ ២០១៨ នោះ បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលោភកិច្ចព្រមព្រៀងនេះ ហើយបានធ្វើឲ្យកម្ពុជារងគ្រោះ ដោយបាត់អធិបតេយ្យបូរណភាពដែនដី មានអំពើអយុត្តិធម៌សង្គម។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានសង្កត់ធ្ងន់ថា ការដកផ្នែកខ្លះនៃឋានៈអនុគ្រោះពន្ធ EBA នេះ នឹង«ធ្វើឲ្យបាត់បង់ការងារ និងនាំឲ្យមានភាពក្រីក្រ»។ វិស័យកាត់ដេរនៅកម្ពុជា បានផ្តល់ឱកាសការងារដល់ពលរដ្ឋកម្ពុជាជិត ១លាននាក់ ដែលភាគច្រើនជាស្ត្រី។
រដ្ឋាភិបាលកម្ពុជា និងមន្ត្រីទូតអាមេរិកប្រចាំកម្ពុជា បានសម្រួលដល់ការចុះចតរបស់នាវាទេសចរណ៍ MS Westerdam របស់ក្រុមហ៊ុនអាមេរិក Holland America Line នៅកំពង់ផែក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន
សាលាឧទ្ធរណ៍បានសម្រេចច្រានចាលការស្នើសុំរបស់មេធាវីលោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ឲ្យសាលាឧទ្ធរណ៍បដិសេធសេចក្តីសម្រេចរបស់តុលាការរាជធានីភ្នំពេញ ដែលមានបំណងស៊ើបអង្កេតបន្ថែមទៀតលើបុរសទាំងពីរ ពីបទចារកម្ម។
អ្នកជំនាញអំពីបញ្ហាប្រែប្រួលអាកាសធាតុ កត់សម្គាល់ថា ប្រទេសជាច្រើននៅតំបន់នេះ មិនទាន់ត្រៀមខ្លួនគ្រប់គ្រាន់ក្នុងការទប់ទល់នឹងផលប៉ះពាល់ដែលបង្កឡើងដោយបញ្ហាប្រែប្រួលអាកាសធាតុនេះនៅឡើយទេ។
លោក Julian Hill តំណាងរាស្ត្រអូស្ត្រាលីប្រចាំមណ្ឌល Bruce មកពីគណបក្សពលករ បានប្រាប់កាសែត the Sydney Morning Herald កាលពីថ្ងៃពុធ ថា៖ «[កម្ពុជា] នាំមេដឹកនាំគណបក្សប្រឆាំងទៅជំនុំជម្រះក្តីពីបទក្បត់ជាតិ? ខ្ញុំថា វាមិនគួរឲ្យជឿសោះ»។
នៅក្នុងជំនួបប្រចាំឆ្នាំលើកទី២៦ នៅរាជធានីភ្នំពេញ ក្រុមមន្ត្រីតំណាងឲ្យកម្ពុជា ឡាវ ថៃ និងវៀតណាម ដែលជាសមាជិកនៃគណៈកម្មការ MRC និងភាគីពាក់ព័ន្ធផ្សេងៗទៀត នឹងជួបពិភាក្សាគ្នាពាក់ព័ន្ធកិច្ចការជាច្រើន រួមមានគម្រោងកំណត់ទន្និន័យនិងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងយុទ្ធសាស្ត្រដើម
កាលពីថ្ងៃចន្ទ រដ្ឋាភិបាលកម្ពុជានិងកូរ៉េខាងត្បូងបានចាប់ផ្តើមគម្រោងសិក្សាស្រាវជ្រាវរួមគ្នាមួយ ដើម្បីពិនិត្យមើលលើលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬ Free Trade Agreement (FTA) រវាងប្រទេសទាំងពីរ។
សមាជិកសភាបារាំងចំនួន១៩នាក់ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍របស់ខ្លួនមួយ ដោយស្នើឲ្យរដ្ឋាភិបាលបារាំង និងរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប «ធានានិងគាំទ្រគម្រោងរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ» ក្នុងការធ្វើមាតុភូមិនិវត្តន៍ចូលប្រទេសកម្ពុជាវិញ
ព័ត៌មានផ្សេងទៀត