ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនាគត​បេក្ខជននាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត ចេញ​បោះឆ្នោត​ដោយ​គ្មាន​គូប្រជែង​ចម្បង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី ៧ ដែល​អវត្តមាន​គណបក្ស​ប្រឆាំង លោក​ ហ៊ុន ម៉ាណែត​ បេក្ខជន​តំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​ភ្នំពេញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​ទៅ​បោះឆ្នោត​ នៅក្នុង​សង្កាត់​បឹកកក់​ ១ រាជធានី​ភ្នំពេញ ដោយ​លោក​បាន​ថ្លែង​យ៉ាង​ខ្លី​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា លោក​បាន​អនុវត្ត​សិទ្ធិ​ពលរដ្ឋ​និង​កាតព្វកិច្ច​ជា​ពលរដ្ឋ ដោយ​បាន​បោះឆ្នោត​ឱ្យ​គណបក្ស​ដែល​លោក​ពេញ​ចិត្ត។ លោក ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​កម្ពុជា​ភ្លាមៗ​ក្រោយ​ការ​បោះឆ្នោត​ ដែល​រង​ការ​រិះគន់​ថា​មិន​សេរីនិង​យុត្តិធម៌​ពី​សំណាក់​សហគមន៍​អន្តរជាតិ​នៃ​បណ្តាល​ប្រទេស​លោក​ខាង​លិច។ ទោះ​ជាយ៉ាងណា​ក្តី មេបញ្ជាការ​កងទ័ព​ជើង​គោក វ័យ ៤៦ឆ្នាំ​រូប​នេះ អាច​នឹង​ទទួល​បន្ទុក​នៃ​កិច្ចការ​ដឹកនាំ​ប្រទេស​ដ៏​លំបាក​មួយ ខណៈ​គម្លាត​នៃ​ចំណូល​រវាង​ពលរដ្ឋ​កាន់​តែ​រីក​ធំ​ឡើង ស្រប​ពេល​ដែល​លម្ហ​សេរីភាព​នយោបាយ សង្គមស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ​បន្ត​ធ្លាក់​ចុះ។ អ្នកស្រី កាន់ វិច្ឆិកា និង​អ្នកស្រី ទែន សុខស្រីនិត ជូន​សេចក្តីរាយការណ៍៕

XS
SM
MD
LG