ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ការពង្រឹងសុចរិតភាពនិងគុណតម្លៃរបស់មន្ត្រីរាជការអាស្រ័យលើប្រាក់បៀវត្សរ៍ប្រសើរនិងការលុបចោលវប្បធម៌បក្ខពួកនិយម


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ជាមួយនឹងការចេញអនុក្រឹតថ្មីមួយរបស់រាជរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយចាត់ជាវិធានការនានាដើម្បីជ្រើសរើសជាប្រព័ន្ធនូវមន្ត្រីរាជការដោយឈរលើមូលដ្ឋានតម្លាភាព ភាពស្អាតស្អំ និងចំណេះដឹង ក៏មានការចោទសួរអំពីសុចរិតភាពនិងគុណតម្លៃរបស់មន្ត្រីរាជការកម្ពុជានាពេលបច្ចុប្បន្ននេះដែលមិនសូវមានកិត្តិនាមល្អប្រសើរដោយសារតែបញ្ហាអំពើពុករលួយជាប្រព័ន្ធនៅតាមស្ថាប័នរដ្ឋ។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច បានចង្អុលបង្ហាញពីមូលហេតុមួយចំនួនដែលជាឫសគល់នៃការធ្លាក់ចុះនៃសុច្ចរិតភាពនិងគុណតម្លៃរបស់មន្ត្រីរាជការកម្ពុជាបច្ចុប្បន្ន ដោយលោកបានលើកឡើងថា ដើម្បីកែប្រែបញ្ហានេះ វាចាំបាច់ដែលមន្ត្រីរាជការទទួលបានប្រាក់បៀវត្សរ៍ខ្ពស់សមរម្យនឹងជីវភាពរស់នៅប្រចាំថ្ងៃ។ បន្ថែមលើនេះ ថ្នាក់ដឹកនាំរដ្ឋាភិបាលត្រូវតែជម្រុះចេញនូវមន្ត្រីរាជការដែលគ្មានសមត្ថភាពនិងដែលឡើងកាន់តួនាទីតាមរយៈសែស្រឡាយ ជាពិសេសបំផុតនោះត្រូវលុបចោលនូវវប្បធម៌បក្ខពួកនិយមឱ្យខានតែបាន៕

XS
SM
MD
LG