ទីក្រុង Chicago រដ្ឋ Illinois គឺជាទីក្រុងមួយដែលមានពលរដ្ឋចម្រុះជាតិសាសន៍រស់នៅច្រើនជាងគេមួយនៅសហរដ្ឋអាមេរិក។ ទីក្រុងដ៏ធំមួយនេះមានភាពល្បីល្បាញខាងស្ថាបត្យកម្ម ដោយគេឃើញមានសំណង់អគារទំនើប ប្លែកភ្នែក និងខ្ពស់ស្កឹមស្កៃជាច្រើននៅអមដងទន្លេដែលហូរកាត់ទីក្រុងមួយនេះ។ នៅក្នុងអំឡុងទសវត្សរ៍ ៨០ ទីក្រុងនេះបានទទួលយកជនភៀសខ្លួនខ្មែរជាច្រើននាក់ ដែលភាគច្រើនពួកគេត្រូវបានដាក់ឱ្យតាំងទីលំនៅក្នុងតំបន់ទីប្រជុំជន Argyle។ រហូតមកដល់ពេលនេះ សហគមន៍ខ្មែរដែលមានសមាជិកប្រមាណ ៧ពាន់នាក់ កំពុងរស់នៅតាមក្រុងនានារបស់រដ្ឋនេះ ហើយកំពុងធ្វើសកម្មភាពជាច្រើនដើម្បីផ្សព្វផ្សាយអត្តសញ្ញាណ វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខ្លួន តាមរយៈកិច្ចការរបស់សមាគមខ្មែររដ្ឋអ៊ីល្លីណយ និងសារមន្ទីរនិងអនុសារណដ្ឋានខ្មែរ ភោជនីយដ្ឋានខ្មែរ វត្តអារាម និងកិច្ចការក្នុងសហគមន៍ផ្សេងៗទៀត៕
កម្រងរូបភាព៖ ទីក្រុងស្ថាបត្យកម្ម Chicago និងសហគមន៍ខ្មែរអាមេរិកាំងនៅរដ្ឋ Illinois

១
ទិដ្ឋភាពនៃទីក្រុង Chicago ពីខាងទន្លេ Michigan នាពេលព្រឹកនារដូវស្លឹកឈើជ្រុះ នៅរដ្ឋ Illinois នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

២
សារមន្ទីរនិងអនុសារណដ្ឋានខ្មែរ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៤ ស្ថិតនៅលើដងផ្លូវ W Lawrence Avenue ក្នុងទីក្រុង Chicago រដ្ឋ Illinois នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

៣
វត្ថុបុរាណខ្មែរត្រូវបានដាក់តាំងក្នុងពិព័រណ៍មួយនៅវិទ្យាស្ថានសិល្បៈ Chicago (The Art Institute of Chicago) នៅទីក្រុង Chicago រដ្ឋ Illinois នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

៤
អគារខ្ពស់ៗរបស់ទីក្រុង Chicago ស្ថិតនៅជុំវិញដងទន្លេដែលហូរកាត់កណ្តាលក្រុង នាពេលព្រឹកនារដូវស្លឹកឈើជ្រុះ នៅរដ្ឋ Illinois នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

៥
សមាគមខ្មែរ រដ្ឋអ៊ីល្លីណយ (Cambodian Association of Illinois) ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧៦ ស្ថិតនៅលើដងផ្លូវ W Lawrence Avenue ក្នុងទីក្រុង Chicago រដ្ឋ Illinois នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

៦
ទិដ្ឋភាពនៃច្រាំងទន្លេ Michigan ក្នុងទីក្រុង Chicago នាពេលព្រឹកនារដូវស្លឹកឈើជ្រុះ នៅរដ្ឋ Illinois នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

៧
វត្ថុបុរាណខ្មែរត្រូវបានដាក់តាំងក្នុងពិព័រណ៍មួយនៅវិទ្យាស្ថានសិល្បៈ Chicago (The Art Institute of Chicago) នៅទីក្រុង Chicago រដ្ឋ Illinois នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

៨
វត្ថុបុរាណខ្មែរត្រូវបានដាក់តាំងក្នុងពិព័រណ៍មួយនៅវិទ្យាស្ថានសិល្បៈ Chicago (The Art Institute of Chicago) នៅទីក្រុង Chicago រដ្ឋ Illinois នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

៩
ទិដ្ឋភាព Cloud Gate ដែលជារចនាបថនៃស្នាដៃស្ថាបត្យកម្មដ៏ទាក់ទាញមួយរបស់ទីក្រុង Chicago កំពុងត្រូវបានជួសជុលក្នុងបរិវេណសួន Millennium ក្នុងរដ្ឋ Illinois ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

១០
ទេសចរតម្រង់ជួរទិញសំបុត្រដើម្បីធ្វើដំណើរកម្សាន្តតាមទូកក្នុងកណ្តាលក្រុង Chicago រដ្ឋ Illinois នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

១១
ទេសចរថតរូបសិល្បៈដែលត្រូវបានដាក់តាំងនៅសួនច្បារក្បែរដងទន្លេដែលហូរកាត់កណ្តាលទីក្រុង Chicago ក្នុងរដ្ឋ Illinois នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

១២
មនុស្សដើរកាត់បរិវេណខាងក្រៅរបស់វិទ្យាស្ថានសិល្បៈ Chicago (The Art Institute of Chicago) នៅទីក្រុង Chicago រដ្ឋ Illinois នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)