ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ការចាត់វិធានការ«វះកាត់»ភ្លាមៗនឹងជួយបង្កើនទំនុកចិត្តពលរដ្ឋនិងគុណភាពរបស់ប្រព័ន្ធយុត្តិធម៌កម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងយុត្តិធម៌កម្ពុជាបាននិងកំពុងអនុវត្តយន្តការនិងបង្កើតរចនាសម្ព័ន្ធជាច្រើនដើម្បីធ្វើកំណែទម្រង់គុណភាពស្ថាប័ននៃប្រព័ន្ធតុលាការកម្ពុជាដែលចាក់ស្រេះដោយអំពើពុករលួយនិងកង្វះតម្លាភាព។ ជាមួយនឹងយន្តការនិងរចនាសម្ព័ន្ធបែបស៊ីជម្រៅនេះ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច បានបង្ហាញសុទិដិនិយមច្រើនទៅលើដំណើរការកំណែទម្រង់ទាំងអស់នេះ ក៏ប៉ុន្តែលោកបានកត់សម្គាល់ថា ការចាត់វិធានការភ្លាមៗលើភាពមិនប្រក្រតីនានាដែលកើតមានឡើងក្នុងប្រព័ន្ធតុលាការ ដូចជាការដកតំណែង ឬការដាក់ទោសទណ្ឌលើមន្ត្រីបំពានអំណាច ជាគន្លឹះនៃការពង្រឹងគុណភាពរបស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និងជាពិសេសជួយបង្កើនទំនុកចិត្តសាធារណៈផងដែរ៕ (ទែន សុខស្រីនិត, Hello VOA, រដ្ឋអ៊ីល្លីណយ, ២២ មករា ២០២៤)

XS
SM
MD
LG