ភ្នំពេញ —
មិនខុសពីអ្វីដែលគេបានដឹងពីលទ្ធផលបោះឆ្នោតក្រៅផ្លូវការរួចទៅហើយគឺគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រសម្រាប់បង្កើតរដ្ឋាភិបាលថ្មីអណត្តិទី៥នេះ ដោយទទួលបានអាសនៈសរុបចំនួន៦៨ក្នុងរដ្ឋសភាដែលមាន១២៣អាសនៈ។ រីឯគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ីនិងលោកកឹម សុខា ទទួលបាន៥៥អាសនៈ។
នេះបើតាមការប្រកាសលទ្ធផលផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)នៅថ្ងៃអាទិត្យទី៨ខែកញ្ញានេះ។
លទ្ធផលបោះឆ្នោតបង្ហាញថាគណបក្សប្រជាជនកម្ពុជាប្រមូលបានទាំងអស់ខេត្តដែលមានត្រឹមតែមួយអាសនៈដូចជាខេត្តកោះកុង ព្រះសីហនុ ស្ទឹងត្រែង មណ្ឌលគីរី រតនៈគីរី ព្រះវិហារ កែប ប៉ៃលិន និងឧត្តមានជ័យ។ ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិបានមានប្រៀបឈ្នះលើគណបក្សប្រជាជនកម្ពុជាក្នុងខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចសំខាន់ៗដូចជារាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង និងខេត្តកំពង់ចាម ជាដើម។
គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយគាំទ្រនិង«ទទួលយកលទ្ធផលនៃការបោះឆ្នោត»នេះ។
ក្នុងសេចក្តីថ្លែងការណ៍ដដែលគណបក្សកាន់អំណាចបញ្ជាក់ថាការបោះឆ្នោតដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ខែកក្កដាកន្លងទៅនេះមានភាព«សេរី ត្រឹមត្រូវនិងយុត្តិធម៌»។
ផ្ទុយទៅវិញគណបក្សសង្គ្រោះជាតិបានប្រកាសច្រានចោលលទ្ធផលបោះឆ្នោតហើយបានដាក់ផែនការធ្វើមហាបាតុកម្មរយៈពេលបីថ្ងៃជាប់ៗគ្នាចាប់ពីថ្ងៃអាទិត្យទី១៥ ដល់ថ្ងៃអង្គារទី១៧ខែកញ្ញាសប្តាហ៍ក្រោយនេះ។ គោលដៅគឺដើម្បីជំរុញឲ្យមានការបង្កើតគណៈកម្មការឯករាជ្យមួយដែលខ្លួនទាមទារមិនបានសម្រេចដើម្បីដោះស្រាយភាពមិនប្រក្រតីក្នុងការបោះឆ្នោត។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងក្នុងសន្និសីទកាសែតនៅរសៀលនេះថាលទ្ធផលបោះឆ្នោតនេះថាជាលទ្ធផល«មិនឆ្លុះបញ្ចាំងឆន្ទៈប្រជារាស្រ្តទេ»។
«និយាយឲ្យចំទៅគឺគណបក្សប្រជាជនជាអ្នករៀបចំលទ្ធផលហ្នឹងអញ្ចឹងគណបក្សសង្គ្រោះជាតិជំទាស់។ ជំទាស់(ដោយសារ)យើងយល់ឃើញថាមិនត្រឹមត្រូវ មិនឆ្លុះបញ្ចាំងឆន្ទៈប្រជារាស្ដ្រ។ ផ្ទុយទៅវិញជាការបំភ្លៃឆន្ទៈប្រជារាស្រ្ត ជាការក្បត់ឆន្ទៈប្រជារាស្ដ្រថែមទៀត»។
ដំណាលគ្នានោះលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសពីផែនការធ្វើមហាបាតុកម្មសារជាថ្មីម្តងទៀត។ បាតុកម្មម្តងនេះដែលបាតុករនឹងអង្គុយនិងស្ថិតនៅទីលានបាតុកម្មទាំងថ្ងៃទាំងយប់ហើយបើតាមលោកសម រង្ស៊ី គេនៅមិនទាន់ដឹងថាតើបាតុកម្មនោះនឹងត្រូវចុះដើរតាមផ្លូវដែរឬយ៉ាងណា។
គណបក្សជំទាស់បានធ្វើមហាបាតុកម្មជាលើកទីមួយរបស់ខ្លួនកាលពីថ្ងៃសៅរ៍ដើម្បីប្រឆាំងនឹងលទ្ធផលឆ្នោតដោយសារតែគណបក្សនេះលើកឡើងថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអណត្តិទី៥នេះមានភាពមិនប្រក្រតីច្រើនហើយធ្វើឲ្យប៉ះពាល់ដល់ចំនួនអាសនៈរបស់ខ្លួន។ ហើយបាតុកម្មនោះដែរក៏បានទាមទារឲ្យមានការបង្កើតគណៈកម្មការឯករាជ្យដោះស្រាយភាពមិនប្រក្រតីនេះដែរដោយមានការចូលរួមពីអង្គការសហប្រជាជាតិ។
ក្នុងសន្និសីទកាសែតនៅថ្ងៃនេះមេដឹកនាំគណបក្សជំទាស់បានប្រកាសថាខ្លួននឹងមិនចូលប្រជុំសភាជាលើកដំបូងដើម្បីផ្តល់សុពលភាពសភាថ្មីនោះទេប្រសិនបើបញ្ហាដែលខ្លួនបានទាមទារខាងលើនេះមិនត្រូវបានដោះស្រាយ។ កិច្ចប្រជុំសភាដំបូងដែលទំនងជាធ្វើនៅថ្ងៃទី២៤ខែកញ្ញានេះដែលរដ្ឋធម្មនុញ្ញតម្រូវឲ្យមានតំណាងរាស្ដ្រយ៉ាងតិច១២០រូបមានវត្តមាន។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមានប្រសាសន៍ថាភាពតានតឹងផ្នែកនយោបាយនឹងបន្តទៅទៀតប្រសិនបើគណបក្សឈ្នះឆ្នោតទាំងពីរមិនមានការព្រមពា្រងគ្នាណាមួយ។
«ភាពតានតឹងនឹងបន្តទៅទៀតទៅ ការប្រឈមមុខដាក់គ្នាក៏ចេះតែបន្តទៅទៀតទៅ។គណបក្សកាន់អំណាចដែលគេមិនសប្បាយចិត្ត មិនបោះឆ្នោតឲ្យនោះក៏ចេះតែតតាំងគ្នាតទៅទៀតទៅ ប៉ុន្តែមិនល្អទេចំពោះប្រជាជាតិ។ ហើយមួយទៀតពេលប៉ុន្មានអាទិត្យនេះគឺត្រូវបង្កើតរដ្ឋសភានិងបង្កើតរដ្ឋាភិបាលថ្មី»។
លោកបណ្ឌិតឡៅ ម៉ុងហៃ សន្និដ្ឋានថាមានតែមធ្យោបាយនៃការចរចារវាងគណបក្សទាំងពីរទេទើបអាចបញ្ចៀសនូវវិបត្តិប្រឈមនាពេលខាងមុខបាន៕

Your browser doesn’t support HTML5