ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការវិវត្ត​ផ្នែកផ្នត់​គំនិត​ក្នុង​សង្គម​កម្ពុជា​ក្រោយ​ការបោះឆ្នោត​ថ្ងៃ​ទី២៨​ខែកក្កដា​ឆ្នាំ ២០១៣


អ្នកគាំទ្រ​គណបក្សប្រឆាំងនៅប្រទេសកម្ពុជា ហាត់សម​ធ្វើ​បាតុកម្ម​អហិង្សា។ (រូបថត​ដោយ​ហេង រស្មី វីអូអេខ្មែរ)
អ្នកគាំទ្រ​គណបក្សប្រឆាំងនៅប្រទេសកម្ពុជា ហាត់សម​ធ្វើ​បាតុកម្ម​អហិង្សា។ (រូបថត​ដោយ​ហេង រស្មី វីអូអេខ្មែរ)
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ អ្នកវិភាគ​ឯករាជ្យ​ថ្លែង​ថា ប្រទេស​កម្ពុជា​កំពុង​ផ្លាស់ប្តូរ​តាម​ផ្លូវ​ល្អ​ទៅ​អនាគត​ឆ្លង​តាម​បទ​ពិសោធន៍​នៃ​ការបោះឆ្នោត​ថ្ងៃ​ទី២៨​ខែកក្កដា​ឆ្នាំ​២០១៣។ នេះ​ជា​ការ​អះអាង​របស់​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ដែល​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ នៅ​ថ្ងៃព្រហស្បតិ៍។

លោក បាន​បន្ថែម​ថា​ការវិវត្ត​ក្នុង​សង្គម​ខ្មែរ​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ស្គាល់​សេរីភាព​ចូលរួម​ក្នុង​នយោបាយ​ទាំងចាស់​និង​ក្មេង​ជាពិសេស​យុវជន។ ពួកគេ​បាន​ធ្វើការ​សំដែង​មតិ​អហិង្សា​ដូច​គ្នា​នឹង​អាជ្ញាធរ​ដែរ ដែល​គ្មាន​ការបង្ក្រាប​ដោយ​ហិង្សា។ លោក​អះអាង​ថា នេះ​ជា​មោទនៈភាព​ជាតិ។ លោក​បន្ត​ថា ប្រជា​ពលរដ្ឋ​លែង​ភ័យ​ខ្លាច ហើយ​ចាត់​ទុក​ថា កម្ពុជា​ជា​ប្រទេស​របស់​ខ្លួន មិនមែន​តែ​ជា​ប្រទេស​របស់​អ្នកដឹកនាំ​នោះ​ទេ។ តែ លោក​ក៏​អះអាង​ដែរ​ថា មេដឹកនាំ​ខ្លះ​នៅប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ ដឹកនាំ​ប្រទេស​មិន​ត្រូវ​តាម​លំហូរ​ស្ថានការណ៍​វិវត្តិ​របស់​កម្ពុជា​ទេ។ គំនិត​អ្នកដឹកនាំ​ចំណាស់ៗ​ទាំងនោះ​ចាស់​មិន​អាច​ឲ្យ​ពលរដ្ឋ​ទទួល​យក​បាន៕
XS
SM
MD
LG