វ៉ាស៊ីនតោន —
គណបក្សជំទាស់បានអះអាងថា ការប្រកាសលទ្ធផលបោះឆ្នោតដែលគ្មានការស៊ើបអង្កេតដោយតម្លាភាពជាមុននោះនឹងនាំឲ្យមានការគាំងដំណើរបង្កើតរដ្ឋសភានិងរដ្ឋាភិបាល ហើយនឹងគ្មានការទទួលស្គាល់ជាអន្តរជាតិ។ លោកសុខ ខេមរានៃវីអូអេរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនថា គណបក្សទាំងពីរនៅមានច្រកមួយទៀតគឺដំណោះស្រាយតាមរយៈជំនួបនៃមេដឹកនាំកំពូល។
ដោយសារតែលទ្ធផលបោះឆ្នោតដែលមានរឿងភាពមិនប្រក្រតីធ្ងន់ធ្ងរជាច្រើន កើតឡើងហើយមិនត្រូវគេស៊ើបអង្កេតមុននឹងប្រកាសលទ្ធផលបោះឆ្នោតដែល ផ្តល់ជ័យជម្នះទៅឲ្យគណបក្សប្រជាជនកម្ពុជានោះ ក្រុមមេដឹកនាំគណបក្ស ជំទាស់បានព្រមានថា ពួកគេនឹងមិនចូលរួមប្រជុំសភាដំបូងដើម្បីបង្កើតសភានិង រដ្ឋាភិបាលថ្មីទេ ដែលបញ្ហានេះត្រូវគេគិតថា នឹងធ្វើឲ្យមានការជាប់គាំងនយោ បាយ ឬការបង្ខំចិត្តរបស់គណបក្សប្រជាជនកម្ពុជាដើម្បីបង្កើតសភា និងរដ្ឋា ភិបាលថ្មីមួយដោយសំឡេងឯកបក្សដែលសហគមន៍អន្តរជាតិទំនងជាមិនទទួល ស្គាល់ឲ្យបានទូលំទូលាយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលជាផ្លូវការចុង ក្រោយ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយវិវាទរឿងការបោះឆ្នោតដែល គណបក្សជំទាស់ថា ជាការដោះស្រាយគ្មានយុត្តិធម៌នោះ។ ការប្រកាសនោះគឺ ដូចគ្នានឹងលទ្ធផលផ្លូវការដំបូងគឺគណបក្សប្រជាជនកម្ពុជារបស់លោកនាយក រដ្ឋមន្ត្រីហ៊ុន សែនឈ្នះបាន៦៨អាសនៈក្នុងចំណោម១២៣អាសនៈក្នុងសភា ហើយគណបក្សសង្គ្រោះជាតិឈ្នះបាន៥៥អាសនៈ។ មេដឹកនាំគណបក្សជំទាស់បានច្រានចោលការប្រកាសនោះភ្លាមៗ ហើយអះអាងថា ប្រសិនបើគ្មានការដោះស្រាយឲ្យបានយុត្តិធម៌ទេ ពួកគេនឹងមិនចូលប្រជុំសភាឡើយ ហើយនឹងធ្វើមហាបាតុកម្មតវ៉ាបន្តទៀត។
លោកសម រង្ស៉ី ប្រធានគណបក្សជំទាស់បានអះអាងថា គណបក្សលោកនៅតែ តវ៉ារកការណ៍ពិតដែលជាមូលដ្ឋាននៃយុត្តិធម៌ ជាមួយនឹងការដែលត្រូវបង្កើតឲ្យមានគណៈកម្មការឯករាជ្យមួយដើម្បីស៊ើបអង្កេតរកការណ៍ពិតឲ្យអស់ចិត្តថានរណាចាញ់នរណាឈ្នះ?
«បើណៈកម្មការឯករាជ្យប្រកាសថា គណបក្សប្រជាជនកម្ពុជាឈ្នះ គណបក្សសង្គ្រោះជាតិនឹងទទួល ស្គាល់។ តែផ្ទុយទៅវិញបើគណៈកម្មការឯករាជ្យប្រកាសថា គណបក្សសង្គ្រោះជាតិឈ្នះ យើងក៏សុំឲ្យគណបក្សប្រជាជនប្រកាន់ឥរិយាបទថ្លៃថ្នូរ អ្នកកីឡាដូចយើងអញ្ចឹង។ បើអ្នកឯករាជ្យប្រកាសថា គណបក្សប្រជាជនចាញ់ ហើយគណបក្សសង្គ្រោះជាតិឈ្នះ គណបក្សប្រជាជនត្រូវទទួលស្គាល់ជ័យជម្នះគណបក្សសង្គ្រោះជាតិ ហើយត្រូវផ្ទេរអំណាចដោយសន្តិវិធីមកគណបក្សសង្គ្រោះជាតិ ហើយត្រូវដកកងកម្លាំងប្រដាប់អាវុធ»។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានបន្ទរថា៖ «បើសិនគេមិនដោះស្រាយរហូតដល់ថ្ងៃប្រជុំសភាគឺយើងមិនចូលរួមប្រជុំទេ បើគ្មានដំណោះស្រាយយុត្តិធម៌ រកការណ៍ពិតជូនប្រជាពលរដ្ឋ។ យើងបានធ្វើ លិខិតទៅទូលថ្វាយព្រះមហាក្សត្រដើម្បីទូលលោកហើយ ដូចដែលយើងធ្លាប់ ដាក់ញតិ្ត ដូចញតិ្តបាតុកម្មដាក់ថ្វាយលោកពីរឿងសុំឲ្យលោកអន្តរាគមន៍ដើម្បី រកយុត្តិធម៌ជូនម្ចាស់ឆ្នោត។ ហើយបើអត់រកយុត្តិធម៌ជូនម្ចាស់ឆ្នោតទេគឺយើង បានសម្រេចក្នុងថ្នាក់ដឹកនាំយើងហើយថា យើងអត់អាចចូលប្រជុំសភាលើកដំបូងនោះទេ»។
គណបក្សជំទាស់បានអះអាងថា ក្រុមប្រឹក្សាធម្មនុញ្ញនិងគ.ជ.ប.បានដោះស្រាយ លម្អៀងទៅរកគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយដោះស្រាយតែបណ្តឹងមួយចំនួនតូចក្នុងចំណោមបណ្តឹងទាមទារយ៉ាង ច្រើនរបស់គណបក្សជំទាស់ដែលបានចោទប្រកាន់អំពីការលួចបន្លំសន្លឹកឆ្នោត ជាប្រព័ន្ធ ការផ្លាស់ប្តូរតួលេខក្នុងកញ្ចប់បោះឆ្នោត ការបំបាត់និងលុបឈ្មោះអ្នកបោះឆ្នោតពីបញ្ជីអ្នកបោះឆ្នោតជាង១លាន២សែននាក់ ការចេញប័ណ្ណបោះ ឆ្នោតជាច្រើន ដែលធ្វើឲ្យមានឈ្មោះស្ទួន ឬម្នាក់បោះឆ្នោតបានច្រើនដង ការមិន អនុញ្ញាតឲ្យមានការត្រួតពិនិត្យកញ្ចប់សុវត្ថិភាពនានា មិនផ្ទៀងផ្ទាត់សន្លឹកឆ្នោតបានការ និងមិនបានការដ៏ទូលំទូលាយ និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះប៉ោងក្រោយការបោះឆ្នោតជាដើម។
ទោះជាយ៉ាងណាក៏ដោយ លោក អ៊ុត ឈន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បាន អះអាងប្រាប់វីអូអេថា ក្រុមប្រឹក្សាធម្មនុញ្ញបានដោះស្រាយទៅតាមច្បាប់តែ ប៉ុណ្ណោះ ទៅលើបណ្តឹងរបស់គណបក្សជំទាស់ដោយមិនលម្អៀងទេ។
«ក្រុមប្រឹក្សាធម្មនុញ្ញបានធ្វើសព្វគ្រប់ផ្អែកលើមូលដ្ឋានច្បាប់ដែលគាត់បានប្តឹង មក។ អញ្ចឹងគេផ្អែកលើមូលដ្ឋានច្បាប់សព្វគ្រប់ហើយ ហើយអត់មានរឿងអ្វី ធ្វើលម្អៀងទេ គឺគេលើកសុទ្ធតែលើមូលដ្ឋានច្បាប់ទាំងអស់។ រួចគាត់ចោទថា ចំនួនមនុស្សលើសចំនួនមនុស្សបាត់។ រឿងហ្នឹងគេសួរថា ហ្នក! គេរៀបចំបញ្ជីបោះឆ្នោតតាំងពីចុងឆ្នាំ២០១២ គេឲ្យទៅមើល។ គេសួរថា ហ្អក! មនុស្សជ្រលក់ ទឹកខ្មៅរលុបបាន។ គេសួររកនៅឯណា? វាអត់មាន អត់មានច្បាស់ បង្ហាញគេ។អញ្ចឹងមានមូលដ្ឋានអ្វីដើម្បីនិយាយ? វាអត់មាន។ អញ្ចឹងចំពោះគាត់តវ៉ា នៅក្នុង ដំណាក់កាលនេះតាមជំនាញខ្ញុំមើលទៅ វាអត់មានមូលដ្ឋាន»។
ដូចគ្នាដែរ លោកអ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថា អ្វីដែលគ.ជ.ប.បានប្រកាសលទ្ធផលគឺជាការបញ្ចប់កិច្ចការរបស់ ខ្លួន។ ដោយឡែកនៅពេលសួរពីបញ្ហាដែលគណបក្សជំទាស់តវ៉ាមិនទទួល ស្គាល់លទ្ធផលបោះឆ្នោត លោកសួស្តីអះអាងថា រឿងនោះមិនមែនជាកិច្ចការ របស់គ.ជ.ប.ទៀតទេ។
«វាហួសសមត្ថកិច្ចខ្ញុំហើយ។ អ្វីដែលខ្ញុំបានធ្វើគឺទៅតាមច្បាប់បានចែងមក។ ភារកិច្ចដែលខ្ញុំធ្វើ តួនាទីដែលខ្ញុំធ្វើគឺចប់សព្វគ្រប់របស់ខ្ញុំហើយ។ ហើយដោយ ឡែករឿងអីផ្សេងទៀតវាហួសសមត្ថកិច្ចខ្ញុំហើយ»។
លោកជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោត ដោយអះអាងថា គណបក្សប្រជាជនកម្ពុជាដែលឈ្នះ ឆ្នោតនឹងអាចបង្កើតរដ្ឋាភិបាលម្នាក់ឯងបានដោយគ្មានការរាំងស្ទះទេ ទោះជាគណបក្សជំទាស់មិនចូលរួមក្តី។
«ត្រង់គាត់ចូលមិនចូលមិនដឹងទេ។ នៅពេលណាដែលព្រះករុណាសព្វព្រះរាជ ហរទ័យថា លោកត្រូវរៀបចំកោះអញ្ជើញនៅពេលណា ហើយសម័យប្រជុំលើក ដំបូងរបស់សភានៅទីណានោះ។ ទោះបីជាគេចូលមិនចូល ធ្វើពហិកាគ្រប់បែប យ៉ាងអីក៏ដោយ ក៏សភាអាចដំណើរការ អត់មានអ្វីដែលមករាំងស្ទះ ដូចមុនៗបានទេ ពីព្រោះយើងបានធ្វើធម្មនុញ្ញបន្ថែមនៅក្នុងឆ្នាំ២០០៤កន្លងមកហើយ»។
លោកជាម យៀបបានបន្តថា៖ «ខ្ញុំសុំជម្រាបថា មហាបាតុកម្មដែលគណបក្សសង្គ្រោះជាតិធ្វើនោះមិនមែនជាបញ្ហាគន្លឹះសម្រាប់ដោះស្រាយបញ្ហាហ្នឹងបានទេ ហើយធ្វើឲ្យខាតពេលវេលា ឲ្យខាតផលប្រយោជន៍ប្រជាជនតែប៉ុណ្ណឹង»។
លោកបានអះអាងពីការសោកស្តាយរបស់លោក ដោយបញ្ជាក់ថា គណបក្ស សង្គ្រោះជាតិមិនគួរចូលរួមការបោះឆ្នោតទេ បើមិនទុកចិត្តគ.ជ.ប.ឬក៏ក្រុមប្រឹក្សា ធម្មនុញ្ញ។
តែលោកធន សារ៉ាយបានអះអាងថា ដំណោះស្រាយនយោបាយគឺជាជម្រើសល្អ នៅពេលនេះ ដើម្បីដោះស្រាយវិវាទរឿងបោះឆ្នោតតាមរយៈថ្នាក់ដឹកនាំកំពូលជួបប្រជុំគ្នា ដោយសារថា យន្តការស្ថាប័នជាតិមិនទទួលបានការទុកចិត្តនិងមិនអស់ចិត្តទាំងសងខាងសម្រាប់គណបក្សជំទាស់និងគណបក្សប្រជាជនកម្ពុជា។
«យើងខ្ញុំយល់ថា យន្តការដែលមានក្នុងច្បាប់នេះ ទាំងគ.ជ.ប. ទាំងក្រុមប្រឹក្សា ធម្មនុញ្ញនេះគឺមិនអាចផ្តល់នូវយុត្តិធម៌បានអស់ចិត្តទាំងអស់គ្នាទេ គឺបានតែ ម្ខាង។ អញ្ចឹងយើងខ្ញុំយល់ថា ទាល់តែមានការដោះស្រាយផ្នែកនយោបាយវិញបានអាចទៅរួច»។
លោកថា បើគណបក្យប្រជាជននៅតែថា យកយន្តការច្បាប់តាមរយៈគ.ជ.ប.ក្រុមប្រឹក្សាធម្មនុញ្ញ ដែលគ្មានការទទួលស្គាល់ពីគណបក្សជំទាស់ដដែល នោះអាចធ្វើឲ្យមានការប្រទូសសារាយគ្នាទៅមុខវែងឆ្ងាយទៀត រឿងបង្កើតសភានិង រដ្ឋាភិបាល ហើយនឹងមានបញ្ហារឿងភាពស្របច្បាប់ផងដែរលើឆាកអន្តរជាតិ ដែរ។
«ហើយសភាក៏ដូចរដ្ឋាភិបាលយើងទៅថ្ងៃមុខ នេះក៏នឹងមានការជួបប្រទះនឹង បញ្ហានិត្យានុកូល្យភាព ក៏ដូចជាការទទួលស្គាល់ពីសំណាក់ជាតិ និងអន្តរជាតិដែរ»។
លោកជាម យៀបបានអះអាងថា ជំហររបស់គណបក្សប្រជាជនកម្ពុជាគាំទ្រ ការជួបប្រជុំរបស់ថ្នាក់ដឹកនាំកំពូលនៃគណបក្សនយោបាយទាំងពីរ។
«អញ្ចឹងបានជាខ្ញុំសុំជម្រាបថា អ្វីផ្សេងៗទៀតគឺថាស្រេចទៅលើថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិទេ នៅពេលណាដែល ជួបគ្នា ព្រោះគណបក្សប្រជាជនកម្ពុជាជានិច្ចជាកាលគឺសុំបើកទ្វារជានិច្ច អត់មានបិទទេ»។
ដោយឡែកលោក កឹម សុខាបានអះអាងថា គណបក្សសង្គ្រោះជាតិក៏គាំទ្រជំហរ ឲ្យមានជំនួបរបស់ថ្នាក់ដឹកនាំកំពូលដែរ។
តាមច្បាប់ប្រទេសកម្ពុជា សមាជិកសភាជាប់ឆ្នោតថ្មីត្រូវកោះប្រជុំយ៉ាងយូរ៦០ ថ្ងៃក្រោយការបោះឆ្នោតគឺមានន័យថា មុនថ្ងៃទី២៨ កញ្ញា ដើម្បីបង្កើតសភានិងរដ្ឋាភិបាលថ្មី កើតចេញពីការបោះឆ្នោត៕