មនុស្សជាង៦ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងសម្រាប់ពិធីគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង Nelson Mandela។ លោក សឹង សុផាត សូមជូនសេចក្តីរាយការណ៍របស់វីអូអេដូចតទៅ៖
ភ្លៀងធ្លាក់ជាប្រចាំមិនបានរារាំងក្រុមអ្នកកាន់ទុក្ខពីការច្រៀងនិងរាំដើម្បីរំឭកដល់លោក Mandela ខណៈដែលអ្នកឡើងថ្លែងសុន្ទរកថា បានកោតសរសើរតួនាទីលោក Mandela ក្នុងការបញ្ចប់របបប្រកាន់ពូជសាសន៍អាផាថេត (Apartheid) និងការផ្សះផ្សារបួសនៃការបែងចែកជាតិសាសន៍របស់អាហ្វ្រិកខាងត្បូង។
លោក បាន គឺមូន (Ban Ki-moon) អគ្គលេខាធិការអង្គការសហប្រជាជាតិថ្លែងថា មរណភាពរបស់លោក Mandela ជាការបាត់បង់ដ៏មហិមា៖
លោកថ្លែងថា៖ «ប្រទេសអាហ្វ្រិកខាងត្បូងបានបាត់បង់វីរបុរសមួយរូប។ អ្នកបានបាត់បង់ឪពុកមួយរូប។ ពិភពលោកបានបាត់បង់មិត្តភក្តិនិងអ្នកបង្រៀនប្រដៅដ៏ល្អមួយរួប។ លោក Nelson Mandela មិនត្រឹមតែជាមេដឹកនាំដ៏អស្ចារ្យបំផុតមួយរូបក្នុងជំនាន់យើងប៉ុណ្ណោះទេ តែលោកថែមទាំងជាគ្រូបង្រៀនដ៏អស្ចារ្យបំផុតមួយផងដែរ។»
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ថ្លែងថា លោក Mandela និងប្រទេសអាហ្វ្រិកខាងត្បូងបានបង្ហាញពិភពលោកអំពីរបៀបដែលគេទាមទារសេរីភាពនិងសិទ្ធិមនុស្សបានដោយជោគជ័យ។
លោកអូបាម៉ាថ្លែងថា៖ «លោក Nelson Mandela តែងបានរំឭកយើងថា កិច្ចការខ្លះដែលហាក់ដូចមិនអាចសម្រេចបាន ពិតជាអាចសម្រេចបាន។ ប្រទេសអាហ្វ្រិកខាងត្បូងបានបង្ហាញថា នេះជាការណ៍ពិត។ អាហ្វ្រិកខាងត្បូងបានបង្ហាញថាយើងអាចធ្វើការផ្លាស់ប្តូរបាន។ គឺថា យើងអាចបង្កើតពិភពលោកមួយដែលមិនមែនកំណត់ដោយភាពខុសគ្នារបស់យើងទេ តែកំណត់ដោយសេចក្តីសង្ឃឹមរួមគ្នារបស់យើង។ យើងអាចបង្កើតពិភពលោកដែលមិនកំណត់ដោយជម្លោះទេ តែកំណត់ដោយសន្តិភាពនិងកាលានុវត្តភាពវិញ។»
លោក Jacob Zuma ប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានកត់សម្គាល់ថា ពិធីគោរពវិញ្ញាណក្ខន្ធនេះប្រព្រឹត្តធ្វើនៅចំខួបទី២០នៃការប្រគល់រង្វាន់ណូបែលសន្តិភាពដល់លោក Mandela។
លោក Nelson Mandela បានក្លាយជាប្រធានាធិបតីស្បែកខ្មៅដំបូងរបស់ប្រទេសអាហ្វ្រិកខាងត្បូងនៅឆ្នាំ១៩៩៤ គឺនៅក្រោយពីលោកត្រូវជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំចំពោះតួនាទីរបស់លោកនៅក្នុងចលនាប្រឆាំងនឹងរបបគ្រប់គ្រងដោយពលរដ្ឋស្បែកសភាគតិច។
ពិធីរំឭកវិញ្ញាណក្ខន្ធនេះត្រូវបានប្រារព្ធធ្វើនៅពហុកីឡាដ្ឋានរបស់ទីក្រុង Johannesburg ដែលត្រូវបានប្រើប្រាស់សម្រាប់ការប្រកួតផ្តាច់ព្រ័តកីឡាបាល់ទាត់ពិភពលោក (World Cup) ឆ្នាំ២០១០។
កន្លែងនេះក៏ជាទីកន្លេងដែលលោក Mandela បានបង្ហាញខ្លួនជាសាធារណៈចុងក្រោយបំផុត នៅក្នុងអំឡុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពិភពលោកដំបូងនៅទ្វីបអាហ្វ្រិក។
គណៈប្រតិភូស.រ.អា.ដែលរួមដំណើរជាមួយលោកប្រធានាធិបតីអូបាម៉ា រូមបញ្ចូលលោកស្រី Michelle Obama ភរិយាប្រធានាធិបតី និងអតីតប្រធានាធិបតីអាមេរិក គឺលោក George W. Bush លោក Bill Clinton និងលោក Jimmy Carter ផងដែរ។
សពលោក Mandela នឹងត្រូវបានតម្កល់ទុកនៅថ្ងៃពុធ ព្រហស្បតិ៍និងថ្ងៃសុក្រ នៅឯវិមានសហព័ន្ធ (Union Buildings) ក្នុងទីក្រុង Pretoria ដែលជាទីក្រុងរដ្ឋបាលរបស់រដ្ឋាភិបាលប្រទេសអាហ្វ្រិកខាងត្បូង។
ពិធីគោរពវិញ្ញាណក្ខន្ធនិងព្រឹត្តិការណ៍ទាក់ទងនានានឹងបញ្ចប់ក្នុងពិធីធំគឺពិធីបញ្ចុះសពលោក Mandela នៅថ្ងៃទី១៥ ខែធ្នូ នៅភូមិ Qunu ដែលជាភូមិកំណើតរបស់លោក Mandela៕