ប៉ូលិសជាច្រើនចេញមករារាំង ពេលសកម្មជនប្រមូលផ្តុំគ្នានៅភ្នំពេញ
Your browser doesn’t support HTML5
កម្លាំងសមត្ថកិច្ចជាច្រើនរាប់រយនាក់ប្រដាប់កាំភ្លើងស្វ័យប្រវត្តិ រថយន្តបាញ់ទឹក ខែលនិងដំបងឆក់បានចូលកាន់កាប់ទីលានប្រជាធិបេយ្យមិនអនុញ្ញាតឲ្យអ្នករងគ្រោះដោយសារការចាប់យករំលោភដីធ្លីធ្វើសមាជទេ។ក្នុងពេលជាមួយគ្នានេះដែរកម្លាំងសមត្ថកិច្ចបានបង្ក្រាបដោយហិង្សាលើកម្មកររោងចក្រដែលបានមកតវ៉ានៅពីមុខគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅវិមានឯករាជ្យ។ លោកហេង រស្មីរាយការណ៍ពីភ្នំពេញ៕