លោកកឹម សុខា៖ បាតុកម្មអហិង្សាជាជម្រើសចុងក្រោយ ព្រោះខ្លាចគេបន្លំបញ្ចូលមនុស្សបង្កហិង្សា
Your browser doesn’t support HTML5
មេដឹកនាំគណបក្សសង្គ្រោះជាតិបានធានាអះអាងនៅថ្ងៃព្រហស្បតិ៍នេះថា ការធ្វើមហាបាតុកម្មដើម្បីប្រឆាំងនឹងលទ្ធផលការបោះឆ្នោតមិនទាន់ស្ថិតក្នុងអាទិភាពនៅឡើយទេ។
លោកកឹម សុខា អនុប្រធានគណបក្សជំទាស់បានថ្លែងយ៉ាងដូច្នេះក្នុងជំនួបផ្លាស់ប្តូរយោបល់ជាលើកដំបូងជាមួយអ្នកបោះឆ្នោតនៅជុំវិញវិបត្តិនយោបាយក្រោយពីការបោះឆ្នោត។
«(ជា)ជំហានចុងក្រោយគេដែលយើងធ្វើមហាបាតុកម្មនោះ។ មិនមែនយើងធ្វើមហាបាតុកម្មភា្លមទេ»។ លោកកឹម សុខា ថ្លែងយ៉ាងដូច្នេះស្របពេលដែលការព្រួយបារម្ភទំនងជាបានកើនឡើងក្នុងប្រទេសកម្ពុជាជុំវិញចលនាមហាជនតវ៉ានឹងលទ្ធផលបោះឆ្នោតដែលធ្លាប់បានទទួលរងការបង្រ្កាបពីអាជ្ញាធរយ៉ាងជូរចត់កាលពីឆ្នាំ១៩៩៨។ លោកគង់ សុឋានរិទ្ធរាយការណ៍ជូនពីរាជធានីភ្នំពេញ៕