ពលរដ្ឋខ្មែរអាមេរិកាំងធ្វើបាតុកម្មធំបំផុតមិនធ្លាប់មាននៅមុខសេតវិមាន
Your browser doesn’t support HTML5
ពលរដ្ឋខ្មែរអាមេរិកាំងបានទាមទារឲ្យលោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា ជួយផ្លាស់ប្តូរប្រព័ន្ធប្រជាធិបតេយ្យ បំបាត់ការរំលោភសិទ្ធិមនុស្ស កែទម្រង់ ប្រព័ន្ធបោះឆ្នោតនៅកម្ពុជាជាដើម។ លោកសុខ ខេមរានៃវីអូអេបានចុះទៅយក ព័ត៌មាននៅឯបាតុកម្មមុខសេតវិមានបានរាយការណ៍មកថា មានពលរដ្ឋខ្មែរនិងក្រុមជនជាតិ ភាគតិចដ៏ច្រើនមិនធ្លាប់មានពីមុន បានធ្វើដំណើរមកពីបណ្តារដ្ឋនានាក្នុងស.រ.អា. ហើយប្រមូលផ្តុំគ្នានៅមុខសេតវិមានកាលពីថ្ងៃសុក្រ។ ពួកគេបានធ្វើមហា បាតុកម្មអហិង្សាមួយនិងដាក់ញ្ញតិទាមទារឲ្យមានអន្តរាគមន៍និងសម្ពាធសម្រាប់ការផ្លាស់ប្តូរក្នុងប្រទេសកម្ពុជា។ សូមស្តាប់សេចក្តីរាយការណ៍នេះដូចតទៅ៖