វ៉ាស៊ីនតោន —
ស.រ.អា.បានស្វាគមន៍ចំពោះការលើកលែងទោសដល់លោកសម រង្ស៉ី ដើម្បីឲ្យលោកបានវិលត្រឡប់ទៅកម្ពុជាវិញ តែនៅតែទទូចថា ការប្រកួតប្រជែងក្នុងការបោះឆ្នោតចាំបាច់ត្រូវមានការចូលរួមពីលោកសម រង្ស៉ី មេដឹកនាំក្រុមជំទាស់។
លោក សម រង្ស៉ីបានសម្រេចចិត្តនៅសប្តាហ៍នេះចូលទៅប្រទេសកម្ពុជា បើទោះ ជាត្រូវគេចាប់ដាក់គុក១១ឆ្នាំពីបទទាក់ទងនឹងបញ្ហាព្រំដែនក្តី ក្រោយពីលោក និទេរទេសខ្លួនអស់រយៈពេលជាងបីឆ្នាំ។ តែក្រោយមក ការសម្របសម្រួលនយោបាយចុងក្រោយមួយបានកើតឡើងឈានដល់ការលើកលែងទោសលោកនៅក្រោមអ្វីមួយដែលភាគីជម្លោះផ្នែកនយោបាយទាំងពីរគឺលោកសម រង្ស៉ីនៃគណបក្សជំទាស់ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៃគណបក្សគ្រប់គ្រងប្រទេស បានពន្យល់ស្រដៀងគ្នាថា ជាការបង្រួបបង្រួមជាតិឲ្យមានការបោះឆ្នោតមួយប្រកបដោយសេរី ពហុបក្សតាមបែបប្រជាធិបតេយ្យ។
ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃសុក្រនេះក្រសួងការបរទេសស.រ.អា.បាន ស្វាគមន៍ចំពោះការវិលត្រឡប់របស់លោកសម រង្ស៊ីទៅកម្ពុជា តែចង់ឃើញលោកសម រង្ស៉ីបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។
លោកស្រីជែន សាគី (Jen Psaki) អ្នកនាំពាក្យក្រសួងការបរទេសស.រ.អា.បានថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា៖ «យើងសុំស្វាគមន៍ការសម្រេចចិត្តទទួលយកសំណើរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនសុំឲ្យមានការលើកលែងទោសពីព្រះមហាក្សត្រដល់មេដឹកនាំគណបក្សជំទាស់គឺលោក សម រង្ស៉ី ដើម្បីឲ្យលោកបានវិលទៅកាន់ប្រទេសកម្ពុជាដោយគ្មានការចាប់ដាក់គុក។ យើងអំពាវនាវដល់រដ្ឋាភិបាលប្រទេសកម្ពុជាសម្របសម្រួលឲ្យមានបរិយាកាសប្រកបដោយសុវត្ថិភាពដើម្បីការវិលត្រឡប់របស់លោកសម រង្ស៉ី ហើយអនុញ្ញាតឲ្យលោកចូលរួមក្នុងការបោះឆ្នោតដ៏មានសារៈសំខាន់និងដោយគ្មានការរិតត្បិត»។
លោកស្រីទទូចចង់ឲ្យរដ្ឋាភិបាលកម្ពុជាធ្វើតាមសំណើ១៨ចំណុចរបស់អ្នករាយ ការណ៍ពិសេសអ.ស.ប.ផ្នែកសិទ្ធិមនុស្សគឺលោកសូរីយា ស៊ូប៊ែឌី កាលពីឆ្នាំទៅទាក់ទងនឹងការកែទម្រង់ប្រព័ន្ធបោះឆ្នោត។
បញ្ហាចូលក្នុងប្រទេសរបស់លោក សម រង្ស៉ីដោយគ្មានការចាប់ខ្លួននោះត្រូវបាន ដោះស្រាយជាជំហ៊ានដំបូងដោយការលើកលែងទោសពីព្រះមហាក្សត្រ ហើយ តែសំណួរដែលក្រុមអ្នកវិភាគកំពុងចោទសួរគឺ ថាតើលោកសម រង្ស៉ី ដែលគណ បក្សសង្រ្គោះជាតិរបស់លោកដាក់ឲ្យឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីដើម្បី តទល់ជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែននោះអាចឈរឈ្មោះបានទេ?
លោក គល់ បញ្ញា នាយកអង្គការឃ្លាំមើលការបោះឆ្នោតឈ្មោះថា ខុមហ្វ្រែល បានអះអាងថា ការវិលត្រឡប់របស់លោកសម រង្ស៉ីគ្រាន់តែអាចធ្វើឲ្យស្ថានកាណ៍មានលក្ខណៈប្រសើរខ្លះ តែមិនអាចធ្វើឲ្យការបោះឆ្នោតមានលក្ខណយុត្តិធម៌ទេ បើលោកសម រង្ស៉ីមិនបានចូលរួមប្រកួតដោយផ្ទាល់។
លោកនិយាយថា៖«មានបញ្ហាមួយត្រង់ថា មេដឹកនាំគណបក្សប្រឆាំងហ្នឹងគាត់មិនមែនជាអ្នកប្រកួត បានន័យថា គាត់មិនមែនជាបេក្ខជនប្រកួត។ នេះជាចំណុចខ្វះខាតមួយធំដែរ នៅក្នុងការប្រកួតប្រជែងការបោះឆ្នោតនេះ។ គ្រាន់តែថា គាត់បានមកចូលរួមគាំទ្រគណបក្សគាត់ក្នុងការងារឃោសនា ក្នុងការងារលើកទឹកចិត្តឲ្យអ្នកបោះឆ្នោត មកគាំទ្រគាត់ តែគាត់មិនជាតួប្រកួតដើម្បីឲ្យបានតំណែង ឬអាសនៈជានាយករដ្ឋមន្ត្រី ឬក៏ជាសមាជិកអ្នកតំណាងរាស្ត្រ»។
លោកសម រង្ស៉ីអាចចូលរួមការបោះឆ្នោតបាន ប្រសិនបើមានការសម្រេចចិត្ត ខាងនយោបាយបន្តទៀត ព្រោះការបោះឆ្នោតជារឿងនយោបាយ។ លោកបាន លើកយកឧទារហណ៍នៅក្នុងប្រទេសភូមាមកបញ្ជាក់។ សហគមន៍អន្តរជាតិដែលកំពុងផ្តោតការយកចិត្តទុកដាក់ពីនយោបាយកម្ពុជានេះនឹងមើលឃើញការសម្រេចចិត្តរបស់កម្ពុជាមុនប្រទេសភូមាចំពោះការអនុញ្ញាតឲ្យមេដឹកនាំជំទាស់បានចូលរួមឬមិនបាន។
លោកបណ្ឌិតពុទ្ធា ហង្ស នាយកអង្គការឃ្លាំមើលការបោះឆ្នោតនិចហ្វិច បាន អះអាងថា ការលើកលែងទោសដល់លោក សម រង្ស៉ីជាការវិវត្តន៍មួយល្អ។
លោកនិយាយថា៖ «ជាការណ៍ពិតបរិបទនយោបាយនៅកម្ពុជា ការចរចាខាងនយោបាយគឺជាការផ្តល់កិត្តិយសដល់ភាគីទាំងសងខាង។ នេះយើងមិននិយាយដល់សម្ពាធទេ។ យើងនិយាយថា ការចរចាខាងនយោបាយបានទម្លាយភាពតានតឹងរវាងគណបក្សជំទាស់ហើយនឹងគណបក្សកាន់អំណាច»។
លោកពុទ្ធា ហង្សអះអាងថា សហគមន៍អន្តរជាតិនិងប្រជាពលរដ្ឋអាចធូរស្រាល ចំពោះការលើកលែងទោសដល់លោកសម រង្ស៉ី ជាជំហានសំខាន់ដំបូង។
លោកបន្តថា៖ «ហើយខ្ញុំគិតថា ប្រហែលជាឈានទៅដល់ការដោះស្រាយឲ្យមានឈ្មោះលោកសម រង្ស៉ីនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតនិងឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី»។
លោកសុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមួយបានអះអាងថា លោករំភើបចំពោះការលើកលែងទោសដល់លោកសម រង្ស៉ីដែលចេញពីការសម្រុះសម្រួលនយោបាយ។ លោកអះអាងថា ដំណោះស្រាយនយោបាយដែលភាគីទាំងពីរបានសុខចិត្តសម្របសម្រួលនិងទទួលយកការលើកលែងទោសដោយឈរលើការបង្រួបបង្រួមជាតិ ដោយសន្តិវិធីនេះ នឹងនាំឲ្យខ្មែរមានកិត្តិស័ព្ទហើយវាជាដំណោះស្រាយឈ្នះទាំងអស់គ្នាគឺទាំងប្រជាជននិងប្រជាជាតិខ្មែរ។ លោកបន្ថែមថា អ្នកនយោបាយមានភាពចាស់ទុំផ្នែកនយោបាយក្នុងការរកដំណោះស្រាយដោយសន្តិវិធី មិនប្រើអំពើហិង្សា។ តែលោកថា នៅមានបញ្ហាមួយចុងក្រោយទៀតទាក់ទងនឹងការចូលរួមរបស់លោកសម រង្ស៉ីក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោត ថាតើគ.ជ.ប.នឹងសើរើច្បាប់បានឬយ៉ាងណា។
លោកនិយាយថា៖ «ខ្ញុំជឿជាក់ថា បើដំណាក់កាលនោះនឹងដោះស្រាយបានទៀត យើងជឿជាក់ថា ភាពជោគជ័យនៃអ្នកនយោបាយ ហើយក្រោយពីការបោះឆ្នោតទៅ ពិភពលោកនឹងទទួលស្គាល់អ្វីទៅដែលហៅថា លទ្ធិប្រជាធិតេយ្យដែលកម្ពុជាចេះរកដំណោះស្រាយដោយខ្មែរគ្នាឯង»។
ទោះជាយ៉ាងណាក៏ដោយ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថា នីតិវិធីបច្ចុប្បន្ននៃការចុះឈ្មោះបោះឆ្នោតនិងការចុះបញ្ជីបេក្ខជនត្រូវចប់ហើយ។
លោកនិយាយថា៖ «អញ្ចឹងទេតាមច្បាប់ដែលមានជាធរមានគឺគាត់មិនអាចបោះឆ្នោតបាន ហើយមិនអាចឈរឈ្មោះជាបេក្ខជនបានទេ»។
ការប្រែប្រួលយ៉ាងណាទៅមុខទៀតមិនមែនជាសមត្ថកិច្ចរបស់គ.ជ.ប.ទេ។ មេដឹកនាំនយោបាយនានានឹងបន្តពិភាក្សាគ្នាទៀត ក្រោយពេលលោកសម រង្ស៉ីចូលមកដល់កម្ពុជានៅថ្ងៃទី១៩ ខែកក្កដាឆ្នាំ២១០៣។ គណបក្សនយោបាយចំនួន៨បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៣។ ពលរដ្ឋខ្មែរជាង៩លាននាក់មានសិទ្ធិបោះឆ្នោតដើម្បីជ្រើសអ្នកតំណាងរាស្ត្រក្នុងនីតិកាលទី៥ ហើយនឹងបង្កើតរដ្ឋាភិបាលថ្មីមួយក្រោយលទ្ធផលការបោះឆ្នោត៕