ភ្នំពេញ —
គណបក្សសង្គ្រោះជាតិបានសម្រេចផ្អាកការស្នើសុំដាក់បេក្ខភាពតំណាងរាស្ដ្ររបស់លោកសម រង្ស៊ី ខណៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសបដិសេធមិនសើរើបញ្ជីបេក្ខជនតំណាងរាស្ដ្រ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលច្របាច់បញ្ចូលគ្នាដោយគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មានប្រសាសន៍នៅថ្ងៃពុធនេះថា មន្ត្រីគណបក្សត្រូវការពិភាក្សាគ្នាបន្ថែមទៀត។
លោកនិយាយថា៖ «ថ្នាក់ដឹកនាំកំពុងតែពិភាក្សាគ្នា។ ឯកឧត្តមសម រង្ស៊ីអញ្ជើញមកថ្ងៃទី១៩ ហើយយើងនឹងជជែករឿងនេះលម្អិតជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់»។
កាលពីថ្ងៃអង្គារម្សិលមិញនេះ លោកយឹម សុវណ្ណបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកជាខេមរភាសាថា គណបក្សសង្គ្រោះជាតិបានរៀបចំសំណើដាក់លោកសម រង្ស៊ីជាបេក្ខជនតំណាងរាស្ដ្រប្រចាំមណ្ឌលខេត្តកណ្តាល សម្រាប់ដាក់ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ពិចារណាដាក់បញ្ចូលជាផ្លូវការក្នុងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ដ្រ។
ហើយសំណើនោះគ្រោងនឹងត្រូវបញ្ជូនទៅកាន់លោកអ៊ឹម សួស្តី ប្រធានគ.ជ.ប. នៅថ្ងៃដដែលនោះដែរ។
ក៏ប៉ុន្តែគ.ជ.ប.បានចេញលិខិតបំភ្លឺមួយថា គ.ជ.ប.មិនអាចកែប្រែបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនតំណាងរាស្ដ្រដែលត្រូវបានទទួលស្គាល់ជាផ្លូវការរួចហើយនោះទេ។
នៅក្នុងលិខិតដដែលនោះ គ.ជ.ប.បញ្ជាក់ថា រយៈពេលចុះបញ្ជីទាំងពីរនិងរយៈពេលសម្រាប់ធ្វើការប្តឹងតវ៉ាក៏បានចប់សព្វគ្រប់ទៅហើយដែរ។
លោកអ៊ឹម សួស្តីប្រធានគ.ជ.ប.មានប្រសាសន៍ថា ច្បាប់មិនអនុញ្ញាតឲ្យស្ថាប័នរបស់លោកសើរើបញ្ជីបេក្ខជនតំណាងរាស្ដ្រនោះទេ។
លោកនោយាយថា៖ «យើងអនុវត្តតាមច្បាប់។ ស្អីដែលច្បាប់មាន យើងធ្វើបាន។ ប៉ុន្តែស្អីដែលច្បាប់អត់មាន យើងធ្វើមិនកើតទេ»។
គណបក្សសង្គ្រោះជាតិបានស្នើដាក់លោកសម រង្ស៊ីជាបេក្ខជននាយករដ្ឋមន្ត្រីហើយលោកគ្រោងនឹងឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រប្រចាំមណ្ឌលខេត្តកណ្តាលដែលនឹងត្រូវប្រកួតប្រជែងដោយផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនមកពីគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចយូរ។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល)មានប្រសាសន៍ថា ក្នុងករណីខាងលើនេះត្រូវមានដំណោះស្រាយតាមផ្លូវនយោបាយរវាងគណបក្សសង្គ្រោះជាតិជាមួយគណបក្សប្រជាជនកម្ពុជា។
លោកនិយាយថា៖ «តាមពិតមិនស្រួលទេ ប៉ុន្តែវាត្រូវការជជែកគ្នាខាងនយោបាយគឺត្រូវមានការសម្រេចខាងនយោបាយ»។
លោកសម រង្ស៊ីនឹងត្រូវមកដល់ប្រទេសកម្ពុជាវិញនៅព្រឹកថ្ងៃសុក្រទី១៩ ខែកក្កដានេះក្រោយពីព្រះមហាក្សត្រទ្រង់ព្រះរាជទានការលើកលែងទោសដល់រូបលោក។
លោកត្រូវបានតុលាការខ្មែរកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលជាង១១ឆ្នាំពីបទដកតម្រុយបង្គ្រោលព្រំដែនលេខ១៨៥នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង និងផ្សព្វផ្សាយព័ត៌មានមិនពិត និងក្លែងឯកសារសារធារណៈ ហើយលោកបាននិរទេសខ្លួនដោយដើម្បីគេចពីការចាប់ដាក់ពន្ធនាគាររបស់អាជ្ញាធរខ្មែរចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ។
ការដាក់ទោសនេះត្រូវក្រុមមន្ត្រីសង្គមស៊ីវិលហៅថា គឺជាការផ្តន្ទាទោសដោយសារមូលហេតុនយោបាយ។
លោកសន ម៉ាគីនតូស អ្នកនាំពាក្យស្ថានទូតអាមេរិក មានប្រសាសន៍ថា សហរដ្ឋអាមេរិកអំពាវឲ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យលោកសម រង្ស៊ីចូលរួមការបោះឆ្នោតពេញលេញ និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តអនុសាសន៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាដើម្បីធានាដល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌៕