ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​វ៉េណេស៊ុយអេឡា​នៅ​ថ្ងៃ​ទី​៥ មករា


រូបឯកសារ៖ លោក Nicolas Maduro ប្រធានាធិបតី​វ៉េណេស៊ុយអេឡា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ខាង​ក្រៅ​និវេសដ្ឋាន​របស់​លោក ក្នុង​ទីក្រុង​ការ៉ាកាស ប្រទេស​វ៉េណេស៊ុយអេឡា កាល​ពី​ខែមីនា ២០១៩។

នៅ​ពេល​ប្រជាជន​វ៉េណេស៊ុយអេឡា​នឹង​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​ខែ​ក្រោយ​ ​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​កំពុង​ជំរុញ​ឱ្យ​មាន​ការ​បោះឆ្នោត​រដ្ឋសភាបោះឆ្នោត​ប្រធានាធិបតីដោយ​សេរី​ ដោយ​និយាយ​ថា​ នេះ​ជា​វិធី​ដើម្បី​ឲ្យ​ប្រទេស​នេះ​ចេញ​ពីវិបត្តិ​នយោបាយ​ដ៏​ជ្រាល​ជ្រៅ។

មន្ត្រី​អាមេរិក​ក៏​កំពុង​ទទូច​ឲ្យ​អាជ្ញាធរ​ដោះ​លែង​អ្នក​ជាប់​ឃុំឃាំង​ដោយ​សារ​ហេតុផលនយោបាយទាំងអស់​ ​ដោយ​គ្មាន​លក្ខខណ្ឌ។ ​

ការ​ជាប់​ឆ្នោត​ឡើង​វិញ​របស់​លោក​ Nicolas Maduro ​ប្រធានាធិបតី​វេណេហ្ស៊ុយ​អេឡា​កាលពី​ឆ្នាំ​២០១៨ ត្រូវ​បាន​ប្រទេស​ជាច្រើន​នៅ​អឌ្ឍគោល​ខាង​លិច​ចាត់​ទុក​ថា​ មិន​ស្រប​ច្បាប់។​ ពេល​នេះ ​សហ​រដ្ឋអាមេរិក​និង​ប្រទេស​ជាង​៥០​ផ្សេង​ទៀត​ទទួល​ស្គាល់​ថា​ លោក​ Juan Guaido​ ប្រធាន​រដ្ឋសភា​គឺ​ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា។​

នៅ​ថ្ងៃទី​៥​ខែ​មករា​ ​រដ្ឋសភា​វ៉េណេស៊ុយអេឡា​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​របស់​សម្រាប់​ឆ្នាំ​២០២០។ ​លោក​ Juan Guaido ​ទាមទារ​ឲ្យបោះ​ឆ្នោត​ឡើង​វិញ​មួយ​ឆ្នាំ​បន្ទាប់​ពី​លោក​បាន​ប្រកាស​ថា ​លោក​ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន​របស់​ប្រទេស​នេះ។​

កាល​ពី​ថ្ងៃសុក្រ​ លោក​ Elliott Abrams ​អ្នក​តំណាង​ពិសេស​របស់​សហ​រដ្ឋ​អាមេរិក​សម្រាប់​វ៉េណេស៊ុយអេឡា​បាន​សម្តែង​ក្តី​សង្ឃឹម​ថា​ ​លោក​ Juan Guaido ​មេដឹក​នាំ​ប្រឆាំង​នឹង​ឈ្នះ។​

លោក​ Abrams ​និយាយ​ថា៖​ «ខ្ញុំ​គិតថា​យ៉ាង​ហោច​ណាស់​ ឥឡូវ​នេះ ​លោក​មាន​សំឡេង​ជាប់​ឆ្នោត​ឡើង​វិញ»។​

អ្នក​តំណាង​ស.រ.អា.​រូប​នេះ​និយាយ​ថា​ រដ្ឋាភិបាល​លោក​ Maduro ​ប្រើ​ការ​គំរាម​កំហែង​គួប​ផ្សំ​នឹង​ការ​ចាប់​ខ្លួន​ ការ​សូក​ប៉ាន់​ដល់​ទៅ​៥០​ម៉ឺន​ដុល្លារ​សម្រាប់​សន្លឹក​ឆ្នោត​សភា​ដើម្បី​រារាំង​ការ​បោះ​ឆ្នោត​ឡើង​វិញ។​ ប៉ុន្តែ​វា​មិនអាច​កែប្រែ​លទ្ធផល​បាន​ទេ៕

XS
SM
MD
LG