ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Pompeo នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​អាមេរិក​ឡាទីន​នៅ​ចុង​សប្ដាហ៍​នេះ


រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompepo ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅេសតវិមាន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។
រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompepo ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅេសតវិមាន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​អ្នកស្រី Morgan Ortagus បាន​ជូន​ដំណឹង​លំអិត​អំពី​ដំណើរ​ទស្សនកិច្ច​នេះ ដែល​នឹង​ចាប់ផ្ដើម​នៅ​ចុង​សប្ដាហ៍​នេះ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​អាមេរិក​ឡាទីន ដើម្បី​ជួប​ពិភាក្សា​ជាមួយ​នឹង​មេដឹកនាំ​នានា​នៅ​ទី​នោះ ស្រប​ពេល​ដែល​មាន​ការ​ចរចា​តឹងតែង​ជាមួយ​នឹង​ប្រទេស​ម៉ិកស៊ិក និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​ទ្វីប​អាមេរិក​កណ្ដាល​ពាក់ព័ន្ធ​នឹង​ការ​ស្វែង​រក​វិធី​បញ្ឈប់​លំហូរ​របស់​ជន​ចំណាក​ស្រុក​អាមេរិក​ឡាទីន​ដែល​ធ្វើ​ដំណើរ​សំដៅ​ទៅ​កាន់​ព្រំដែន​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​អ្នកស្រី Morgan Ortagus បាន​ជូន​ដំណឹង​លំអិត​អំពី​ដំណើរ​ទស្សនកិច្ច​នេះ ដែល​នឹង​ចាប់ផ្ដើម​នៅ​ចុង​សប្ដាហ៍​នេះ។

អ្នកស្រី​ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​យ៉ាង​ដូច្នេះ​ថា៖ «ចាប់​ពី​ថ្ងៃ​ទី ១៩ ដល់​ថ្ងៃ​ទី ២១ ខែ​កក្កដា លោក​រដ្ឋមន្ត្រី​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន ប្រទេស​អេក្វាទ័រ ទីក្រុង Mexico City នៃ​ប្រទេស​ម៉ិកស៊ិក និង​ទីក្រុង San Salvador ប្រទេស​អែលសាល់វាឌ័រ ដែល​នៅ​ទី​នោះ លោក​នឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​បញ្ហា​សន្តិសុខ​នានា ពង្រឹង​ការ​ប្ដេជ្ញា​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ជា​ពិសេស​គាំទ្រ​ប្រជាពលរដ្ឋ​គុយបា នីការ៉ាហ្គ័រ និង​វេណេហ្ស៊ុយអេឡា និង​គាំទ្រ​ការ​តស៊ូ​របស់​ពួកគេ​ដើម្បី​សេរីភាព ក៏​ដូចជា​បង្កើន​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច និង​ពង្រីក​ឱកាស​សេដ្ឋកិច្ច​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ផង​ដែរ»។

នៅ​ក្នុង​ប្រទេស​អាហ្សង់ទីន លោក Pompeo នឹង​ចូលរួម​នៅ​ក្នុង​សន្និសីទ​ប្រឆាំង​ភេរវកម្ម​ជាមួយ​នឹង​សម្ព័ន្ធ​មិត្ត​នានា​នៅ​ក្នុង​តំបន់ ហើយ​លោក​គ្រោង​នឹង​ប្រារព្ធ​ខួប​ទី ២៥ នៃ​ការ​ទម្លាក់​គ្រាប់​បែក​លើ​មជ្ឈមណ្ឌល​ជ្វីហ្វ​នៅ​ក្នុង​ទីក្រុង Buenos Aires ដែល​បាន​សម្លាប់​មនុស្ស ៨៥ នាក់ ផង​ដែរ។

បញ្ហា​ចំណាក​ស្រុក​ទំនងជា​បញ្ហា​ដ៏​ធំ​សម្រាប់​ការ​ពិភាក្សា​របស់​លោក​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត។ អ្នក​វិភាគ​ខ្លះ​ថា សហរដ្ឋ​អាមេរិក​ត្រូវតែ​ដោះស្រាយ​បញ្ហា​ឫស​គល់​ដែល​ជំរុញ​ឲ្យ​មនុស្ស​ធ្វើ​ចំណាក​ស្រុក​សំដៅ​មក​សហរដ្ឋ​អាមេរិក​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG