សហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះ បានដកខ្លួនចេញពីសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរវង់ប្រតិបត្តិការមធ្យមឬ (INF) ដើម្បីអភិវឌ្ឍក្បាលកាំជ្រួចថ្មីរបស់ខ្លួនបន្ទាប់ពីប្រទេសរុស្ស៊ីបដិសេធមិនកម្ទេចកាំជ្រួចមីស៊ីលថ្មីរបស់ខ្លួន។ អង្គការអូតង់និយាយថារុស្ស៊ីបានរំលោភសន្ធិសញ្ញានោះ។
លោក Mike Pompeo រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកបានថ្លែងថា៖ «រុស្ស៊ីមិនបានវិលត្រឡប់ទៅអនុវត្តឲ្យបានពេញទំហឹងនិងមានការត្រួតពិនិត្យតាមរយៈការកម្ទេចប្រព័ន្ធកាំជ្រួចមីស៊ីលប្រភេទ SSC-8 ឬ 9M729 ដែលបាញ់ពីដីឬកាំជ្រួចមីស៊ីលវង់ប្រតិបត្តិការមធ្យម។ រុស្ស៊ីត្រូវតែទទួលខុសត្រូវចំពោះការបញ្ឈប់កិច្ចព្រមព្រៀងនេះ»។
ក្នុងសេចក្តីថ្លែងការណ៍ លោករដ្ឋមន្រ្តីការបរទេសអាមេរិក Pompeo បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនស្ថិតនៅជាភាគីមួយនៃសន្ធិសញ្ញាដែលត្រូវបានរំលោភដោយរុស្ស៊ីទេ។ ការមិនអនុវត្តតាមសន្ធិសញ្ញាដោយប្រទេសរុស្ស៊ី បានធ្វើឲ្យគ្រោះថ្នាក់ដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកយ៉ាងខ្លាំងនៅពេលដែលការអភិវឌ្ឍនិងការប្រកួតប្រជែងប្រព័ន្ធកាំជ្រួចមីស៊ីលដែលរំលោភសន្ធិសញ្ញារបស់រុស្ស៊ី គំរាមកំហែងដោយផ្ទាល់ដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនិងដៃគូរបស់យើងនោះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ សង្ឃឹមថា កិច្ចព្រមព្រៀងថ្មីអាចត្រូវជំនួសសន្ធិសញ្ញាសម័យសង្គ្រាមត្រជាក់។
ក៏ប៉ុន្តែ លោកប្រធានាធិបតី ត្រាំ ថ្លែងនៅសួនច្បារខាងត្បូងសេតវិមានមុនពេលឡើងជិះឧទ្ធម្ភាគចក្រ Marine One ថា៖ «យើងនឹងមិនពិភាក្សាសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរ វង់ប្រតិបត្តិការមធ្យមឬ (INF) នៅពេលដែលលោក និយាយទៅកាន់ប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីប៉ុន្មានថ្ងៃមុន»៕