ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​ថា ប្រព័ន្ធ​ការពារ​មីស៊ីល Arrow 3 ត្រូវ​បាន​សាកល្បង​ដោយ​ជោគជ័យ


ប្រព័ន្ធ​ការពារ​គ្រាប់​ផ្លោង​មីស៊ីល Arrow 3 របស់​ប្រទេស​អ៊ីស្រាអែលត្រូវ​បាន​គេ​សាកល្បង​នៅ​ក្នុង​ Alaska សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី​២៨​ ខែកក្កដា ឆ្នាំ២០១៩។

ប្រព័ន្ធ​ការពារ​គ្រាប់​ផ្លោង​មីស៊ីល Arrow 3 របស់​ប្រទេស​អ៊ីស្រាអែល ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​សាកល្បង​ស្ទាក់​ចាប់​មីស៊ីល​នៅ​ពី​លើ​រដ្ឋ Alaska សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu នៅ​ថ្ងៃ​អាទិត្យ​នេះ ដោយ​បង្ហាញ​អំពី​ការ​សម្រេច​បាន​នេះ​ថា​ជា​ការ​ព្រមាន​ចំពោះ​ប្រទេស​អ៊ីរ៉ង់។

ប្រព័ន្ធ​ការពារ​មីស៊ីល Arrow 3 នេះ ត្រូវ​បាន​ផលិត​រួម​គ្នា​ដោយ​ក្រុមហ៊ុន Boeing របស់​សហរដ្ឋ​អាមេរិក។ ប្រព័ន្ធ​ការពារ​មីស៊ីល​នេះ​មាន​សមត្ថភាព​អាច​បាញ់​ទម្លាក់​គ្រាប់​មីស៊ីល​ដែល​បាញ់​មក​នៅ​ពី​លើ​ដែន​អាកាស​បាន ដែល​ជា​រយៈ​កម្ពស់​មួយ​ដែល​អាច​បំផ្លាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ណា​មួយ​បាន​ដោយ​សុវត្ថិភាព។

ប្រព័ន្ធ​ការពារ​មីស៊ីល​នេះ​ត្រូវ​បាន​សាកល្បង​ដោយ​ជោគជ័យ​ពេញលេញ​ដំបូង​នៅ​ពី​លើ​សមុទ្រ​មេឌីទែរ៉ាណេ​នៅ​ក្នុង​ឆ្នាំ ២០១៥ និង​ត្រូវ​បាន​ដំឡើង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​នៅ​ក្នុង​ឆ្នាំ ២០១៧។

លោក Netanyahu បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​អំពី​ការ​សាកល្បង​ដោយ​សម្ងាត់​ចំនួន ៣ ដង​នេះ យ៉ាង​ដូច្នេះ​ថា៖ «ការ​សម្ដែង​ឡើង​គឺ​ល្អ​ឥត​ខ្ចោះ។ ការ​សាកល្បង​នីមួយៗ​គឺ​បាញ់​ចំ​គោលដៅ​តែ​ម្ដង»។

អ៊ីស្រាអែល​យល់​ឃើញ​ថា ប្រព័ន្ធ​ការពារ​មីស៊ីល Arrow 3 នេះ គឺ​ជា​ជញ្ជាំង​ការពារ​ទប់ទល់​នឹង​គ្រាប់​ផ្លោង​មីស៊ីល ដែល​បាញ់​ដោយ​ប្រទេស​អ៊ីរ៉ង់ និង​ស៊ីរី។

ប្រទេស​អ៊ីរ៉ង់​កំពុង​ជាប់​គាំង​នៅ​ក្នុង​ជម្លោះ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ទាក់ទិន​នឹង​កម្មវិធី​នុយក្លេអ៊ែរ និង​គម្រោង​មីស៊ីល​របស់​ខ្លួន៕

XS
SM
MD
LG